ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងឈានមុខគេផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បានធ្វើទំនើបកម្ម និងបានដាក់ឱ្យទាញយកកម្មវិធី (Download App) សេវាធនាគារចល័ត ដែលមានមុខងារកាន់តែពិសេស ផ្ដល់ភាពងាយស្រួល ទំនើប និងមានរូបរាងកាន់តែស្រស់ស្អាត សម្រាប់ឱ្យអតិថិជនអាចធ្វើប្រតិបត្តិការធនាគារបានដោយខ្លួនឯង គ្រប់ពេលវេលា គ្រប់ទីកន្លែង។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា កម្មវិធីសេវាធនាគារចល័តជំនាន់ថ្មីនេះ មានរូបរាងថ្មីស្រស់ស្អាត មុខងារកាន់តែច្រើន ងាយស្រួលប្រើប្រាស់ជាងមុន សុវត្ថិភាពខ្ពស់ និងកាន់តែទំនើប។ អតិថិជនអាចចូលទៅកាន់សេវាធនាគារចល័តតាមទូរស័ព្ទតាមរយៈការស្កេនមុខរបស់អ្នកប្រើប្រាស់ (Face ID) ឬ ស្កេនក្រយៅដៃ សម្រាប់ទូរស័ព្ទដែលអាចធ្វើការស្កេនមុខ ឬ ក្រយៅដៃរបស់អ្នកប្រើប្រាស់បាន។
ជាមួយសេវាធនាគារចល័តប្រាសាក់ លោកអ្នកអាចបង់ថ្លៃទឹក ថ្លៃភ្លើង ផ្ទេរប្រាក់ទៅកាន់ដៃគូជំនួញ ឬ មនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ឬ ផ្ទេរប្រាក់ទៅកាន់អ្នកដែលគ្មានគណនី ទិញកាតទូរស័ព្ទ ពិនិត្យមើលសមតុល្យគណនី របាយការណ៍គណនី និងសេវាជាច្រើនទៀត ដោយមិនគិតកម្រៃសេវា។
លោក សូនី បន្តទៀតថា នេះគឺជាការប្ដេជ្ញាចិត្តពីប្រាសាក់ ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការធនាគារផ្សេងៗបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងលឿនរហ័ស។
អតិថិជនអាចទាញយកកម្មវិធីនេះ ចេញពី Apple’s App Store: https://apple.co/308KJ3h និង Google’s Play Store: https://bit.ly/2KT72Cf បានដោយឥតគិតថ្លៃ ឬ ចូលទៅប្រើសេវាធនាគារចល័តតាមកុំព្យូទ័រតាម https://ibanking.prasac.com.kh/។
សូមបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីរីករាយក្នុងការធ្វើប្រតិបត្តិការធនាគារតាមសេវាធនាគារចល័តប្រាសាក់ ដោយឥតគិតកម្រៃសេវា និងទទួលបានអត្រាការប្រាក់ខ្ពស់។
ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ សាខាប្រាសាក់ដែលនៅជិតលោកអ្នក ឬ ចូលទៅកាន់ www.prasac.com.kh៕