Skip to content

យេ៎​…​!​!​ ​Samsung​ ​Galaxy​ ​A80​ ​ដែល​ឡូយ​កប់​…​ទាក់ទាញ​ ​និង​ទំនើប​បំផុត​ដាក់​លក់​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ​!​!​

​ភ្នំពេញ​ថ្ងៃទី​ ​០១​ ​ខែកក្កដា​ ​ឆ្នាំ​ ​២០១៩​៖​ ​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​!​ ​នៅពេល​នេះ​លោកអ្នក​មិន​ចាំបាច់​ឆ្ងល់​ ​និង​តាមដាន​ព័ត៌មាន​ផ្សេង​ៗ​ដែល​បែកធ្លាយ​តាម​ពាក្យ​ចចាម​អារាម​ទៀត​ឡើយ​!​ ​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​A​ ​ស៊េរី​ចុងក្រោយ​ ​Samsung​ ​Galaxy​ ​A80​ ​ដែល​អតិថិជន​ទាំងអស់​កំពុង​រង់ចាំ​យ៉ាង​តក់ក្រហល់​បំផុត​នោះ​បាន​មកដល់​ ​និង​ដាក់​លក់​ផ្លូវការ​ក្នុង​កម្ពុជា​ហើយ​!​

​ជាក់ស្តែង​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ​ ​Samsung​ ​Galaxy​ ​A80​ ​ដែល​កំពុង​អង្រួន​ចិត្ត​អ្នកប្រើ​ប្រាស់​នេះ​បាន​បំពាក់​មក​ជាមួយនឹង​អេក្រង់​ពេញតួ​ ​New​ ​Infinity​ ​Display​ ​និង​ការផ្លាស់ប្ដូរ​រចនាបថ​ថ្មី​ពេញ​មួយ​ទំហឹង​តែម្តង​ជាមួយនឹង​កាមេរ៉ា​បង្វិល​មុខក្រោយ​ដ៏​អស្ចារ្យ​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ជាទីបំផុត​!​ ​ទាំងនេះ​គឺជា​ចំណុចរសើប​ ​និង​លេច​ធ្លា​ថ្មី​បំផុត​ដែល​ធ្វើ​ឱ្យ​ ​Samsung​ ​Galaxy​ ​A80​ ​នេះ​ក្លាយជា​ស្មា​ត​ហ្វូ​នក្នុង​ដួងចិត្ត​ ​និង​ក្តី​ស្រមៃ​របស់​អ្នកប្រើ​ប្រាស់​ទាំងអស់​នៅពេល​នេះ​!​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Samsung​ ​Galaxy​ ​A80​ ​មាន​បំពាក់​កាមេរ៉ា​ ​Pop​-​up​ ​មាន​ផ្ទុក​កាមេរ៉ា​មុខក្រោយ​លើ​ទីតាំង​តែមួយ​អាច​បង្វិល​បាន​ ​មាន​កាមេរ៉ា​ ​3​ ​គ្រាប់​ ​អេម​ខ្លាំង​ណាស់​!​ ​មួយ​គ្រប់​ទំហំ​ ​48MP​ ​f​/​2.0​ ​មួយ​គ្រាប់​ទៀត​ប្រភេទ​ ​Ultrawide​ ​ទំហំ​ ​8MP​ ​f​/​2.2​ ​និង​គ្រាប់​ទីបី​ជា​ ​3D​ ​ToF​ ​Sensor​។​ ​អ្វី​ដែល​ពិសេស​បំផុត​នោះ​កាមេរ៉ា​មុខ​ឈរ​លើ​ទីតាំង​តែមួយ​ដែល​ពុំ​មាន​បន្សល់​ស្នាម​ឆក​ណាមួយ​លើ​អេក្រង់​ទៀត​ឡើយ​ដោយមាន​អេក្រង់​លាត​ ​ទំហំ​ ​6.7​ ​អ៊ីញ​ ​និង​បង្ហាញ​វីដេអូ​កម្រិត​ ​FHD​+​ ​(​1080​ ​X​ ​2400​)​ ​ប្រភេទ​ ​Super​ ​AMOLED​ ​ផង​ដែរ​។​

​រី​ឯ​ថាមពល​ថ្ម​វិញ​មាន​កម្លាំង​ ​3700​ ​mAh​ ​គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង​ ​25​ ​វ៉ាត់​ ​ដោយមាន​ ​RAM​ ​ទំហំ​ ​8GB​ ​និង​អង្គ​ផ្ទុក​ ​128GB​ ​និង​មានមុខ​ងារ​ស្កេន​ក្រយៅដៃ​លើ​អេក្រង់​ផង​ដែរ​!​ ​ពិតជា​ឡូយ​មែនទែន​!​ ​សម្រាប់​ ​Samsung​ ​Galaxy​ ​A80​ ​នេះ​នឹង​ធ្វើការ​ដាក់​លក់​ជា​ផ្លូវការ​ក្នុង​ទីផ្សារ​កម្ពុជា​យើង​ហើយ​ក្នុងថ្ងៃនេះ​តែម្តង​ក្នុង​តម្លៃ​ត្រឹមតែ​ ​619​ ​ដុល្លារ​ ​ប៉ុណ្ណោះ​ជាមួយនឹង​ជម្រើស​ ​3​ ​ពណ៌​គឺ​៖​ ​ពណ៌ស​ ​ពណ៌​មាស​ ​និង​ពណ៌ខ្មៅ​!​!​

​ដូច្នេះ​សម្រាប់​អតិថិជន​ដែល​ចង់បាន​ភាព​ទាន់សម័យ​ ​និង​លេច​ធ្លា​ជាមួយនឹង​ស្មា​ត​ហ្វូ​នដែល​គ្មាន​ក្បាល​ឆក​ ​គ្មាន​ប្រជ្រុយ​ ​អេក្រង់​លាត​ពេញតួ​ក៏ដូចជា​រចនាបថ​ថ្មី​នៃ​កាមេរ៉ា​ដែល​អាច​ថតរូប​ភាព​ ​Selfieកាន់តែ​ច្បាស់​ល្អឥតខ្ចោះ​នោះ​គ្មានអ្វី​មក​ជំនួស​ក្រៅពី​ ​Samsung​ ​Galaxy​ ​A80​ ​ដ៏​អស្ចារ្យ​នេះ​បានទេ​!​ ​

​នៅ​ចា​អី​ទៀត​?​ ​ប្រញាប់​ឡើង​!​!​ខ្ញុំ​ហ៊ាន​ធានា​ថា​វា​អាច​នឹង​ដាច់​ស្តុក​ប្រសិនបើ​លោកអ្នក​មិន​ប្រញាប់​ទៅ​ជាវ​ឱ្យ​ទាន់​គេ​នោះ​!​!​ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ចើញ​មកកាន់​សាខា​ ​និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ​ ​1800​ ​20​ ​3232​ ​។​


Leave a Reply

Your email address will not be published. Required fields are marked *