រាជធានីភ្នំពេញ-កម្ពុជា- រថយន្ត Musso Grand ជាបច្ចេកវិទ្យាថ្មីនៃរថយន្តភីកអាប់ ដែលវិវត្តន៍ចេញពីរថយន្តដំបូងគឺ Musso នៅទីបំផុតបានដាក់បង្ហាញ និងមកដល់ប្រទេសកម្ពុជាជាផ្លូវហើយនៅក្រុមហ៊ុន SsangYong Cambodia ជាមួយរូបរាងថ្មី ស្អាតជាងមុន បន្ថែម Option ច្រើនជាងមុន។
រថយន្ត Grand Musso ត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងប្រទេសកូរ៉េ កាលពីដើមឆ្នាំមុន។ ម៉ូដែលថ្មីនេះគឺជាម៉ូដែល MUSSO GRAND ដ៏មានប្រជាប្រិយភាពនៅទីផ្សារក្រៅស្រុករបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េ។ រថយន្តភីកអាប់ ដែលត្រូវបានផ្លាស់ប្តូរឱ្យល្អបំផុតមួយនេះ ត្រូវបានគេទទួលស្គាល់ថា ជារថយន្តដឹកទំនិញដ៏មានសុវត្ថិភាពឈានមុខគេ វាពេញដោយអំណាច និងមានតម្លៃសមរម្យ។ ការរចនារថយន្តនេះ ត្រូវបានគេធ្វើឱ្យកាន់តែប្រសើរឡើង ដើម្បីបំពេញចិត្តអ្នកដែលចូលចិត្តធ្វើដំណើរបែបផ្សងព្រេង អាចបើកបានគ្រប់ស្ថានភាពផ្លូវ និងបែបកីឡា ដែលត្រូវការផ្ទុករបស់របរច្រើន និងធ្ងន់ៗ។
SsangYong MUSSO GRAND គឺជារថយន្តដែលទទួលបានជោគជ័យខ្លាំងរបស់ក្រុមហ៊ុន SsangYong Motors ប្រចាំប្រទេសកូរ៉េ។ ម៉ូដែលថ្មីនេះបានបង្ហាញពីសមិទ្ធផល និងការទទួលស្គាល់ជាសកលរបស់រថយន្ត SsangYong Musso ដែលមានប្រជាប្រិយភាពខ្ពស់ ដោយលក់អស់ជាង 80.000 គ្រឿងនៅក្នុងប្រទេសកូរ៉េកាលពីឆ្នាំដើមឆ្នាំ2019 នេះ។
រថយន្ត Musso Grand បានបង្ហាញភាពរឹងមាំ ធ្ងន់ មិនគួរឱ្យជឿ និងភាពខ្លាំងក្លារបស់វា។ ក្រុមហ៊ុនសាំងយ៉ុង បានបញ្ជាក់ថា ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានបំផុសគំនិតដោយសមាសភាពនៃការធ្វើចលនាបែបធម្មជាតិដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុនម៉ូតូកូរ៉េ ដើម្បីកំណត់រចនាសម្ព័នរបស់រថយន្តរបស់ខ្លួនឱ្យបង្ហាញពីបែបបទធម្មជាតិ។
រថយន្ត Musso Grand មានប្រវែង 31 សង់ទីម៉ែត្រវែងជាងរថយន្តស៊េរីដូចគ្នា មានបណ្តោយរថយន្តប្រវែង 5.4 ម៉ែត្រ។ កម្ពស់ 1.85 ម៉ែត្រ និងអង្កត់ផ្ចិត 3.21 ម៉ែត្រ ដែលត្រូវបានកើនឡើងវែងជាមុនពី 1.5 សង់ទីម៉ែត្រ និង 11 សង្ទីម៉ែត្រ តាមលំដាប់លំដោយបើប្រៀបធៀបជាមួយនឹងរថយន្ដភីកអាប់ផ្សេងទៀត។ ប្រវែងបណ្តោយរថយន្តវែង ត្រូវបានគូសបញ្ជាក់ដោយការបង្កើនសមត្ថភាពផ្ទុកដល់ទៅ 3 តោន ជាមួយនិងទម្ងន់ផ្ទុកអតិបរមា 1,025 គីឡូក្រាម។