ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងជានិយោជកនៃជម្រើសដែលមានបុគ្គលិកជាង៨០០០នាក់កំពុងបម្រើការ បានប្រកាសថា ខ្លួនស្វាគមន៍គ្រប់អតីតបុគ្គលិកប្រាសាក់ទាំងអស់ ដែលមានបំណងចូលបម្រើការងារនៅប្រាសាក់វិញ ដោយគ្រឹះស្ថានរីករាយក្នុងការទទួលយកអតីតបុគ្គលិកទាំងអស់ មកចូលរួមបម្រើការជាមួយនឹងមហាគ្រួសារប្រាសាក់។
លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិករបស់ប្រាសាក់បានលើកឡើងថា «ប្រសិនបើ លោក លោកស្រី នាងកញ្ញា ដែលធ្លាប់បម្រើការងារនៅប្រាសាក់ ហើយមានបំណងចង់ចូលបម្រើការងារជាមួយប្រាសាក់វិញ អាចវិលត្រលប់មកបម្រើការងារនៅប្រាសាក់បានជាធម្មតា។ ថ្នាក់គ្រប់គ្រង និងបុគ្គលិកប្រាសាក់ទាំងអស់សូមស្វាគមន៍យ៉ាងកក់ក្ដៅ និងរង់ចាំទទួលលោក លោកស្រីដែលជា អតីតបុគ្គលិកដែលចង់ចូលបម្រើការងារវិញដើម្បីរីកចម្រើនជាមួយគ្នា»។
លោកបន្តទៀតថា «ដូចដែលលោក លោកស្រីបានជ្រាបរួចស្រេច ប្រាសាក់ ជាគ្រឹះស្ថានដែលធំជាងគេក្នុងវិស័យហិរញ្ញវត្ថុ មានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ផ្ដល់ផលប្រយោជន៍ច្រើន ឱកាសការងារនៅជិតផ្ទះ មានឱកាសអភិវឌ្ឍនិងបង្កើនសមត្ថភាពខ្លួន ព្រមទាំងមានលក្ខខណ្ឌការងារគោរពតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ហេតុនេះ ប្រាសាក់ នៅតែជាជម្រើសការងារដ៏ល្អបំផុតសម្រាប់ភាពរីកចម្រើនរបស់បុគ្គលិក»។
លោក ហឿន ហុន្នី បញ្ជាក់ថា អតីតបុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដ៏គួរឱ្យទាក់ទាញ រួមមាន៖
• ប្រាក់បៀវត្សតាមការចរចា
• ប្រាក់ឧបត្ថម្ភតួនាទី
• ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំរហូតដល់ 4 ខែ
• ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរចំនួន 1 ខែ បុណ្យភ្ជុំបិណ្ឌចំនួន 1 ខែ
• ថ្លៃប្រេងឥន្ធនៈនិងថ្លៃឈ្នួលម៉ូតូ 60 ដុល្លារអាមេរិក ក្នុង 1 ខែ (សម្រាប់តួនាទីមន្រ្តីឥណទាន)
• ទទួលបានកម្ចីទិញម៉ូតូ និងកម្ចីបុគ្គលិកក្នុងអត្រាការប្រាក់ទាប (សម្រាប់តួនាទីមន្រ្តីឥណទាន)
• ទទួលបានប្រាក់បំណាច់អតីតភាពការងារស្មើនឹងប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំជាមធ្យមចំនួន 15 ថ្ងៃក្នុង 1 ឆ្នាំ
• ទទួលបានឯកសណ្ឋាន ទូរស័ព្ទ និងកាតទូរស័ព្ទ
• ធានារ៉ាប់រងសុខភាព
• ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ
• ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន
• កន្លែងស្នាក់នៅ
• ឈប់សម្រាកប្រចាំឆ្នាំរហូតដល់ 21 ថ្ងៃ
• ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ចំនួន 5 ថ្ងៃ
• ឈប់សម្រាកសម្រាលកូនចំនួន 90 ថ្ងៃ
• ឈប់សម្រាកពេលភរិយាសម្រាលកូនចំនួន 3 ថ្ងៃ
• ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ
• ឈប់សម្រាកព្យាបាលជំងឺ
• មិនធ្វើការនៅថ្ងៃឈប់សម្រាក និងថ្ងៃសៅរ៍-អាទិត្យ
លោក ហឿន ហុន្នី បានបន្ថែមថាក្រៅពីអត្ថប្រយោជន៍ជាច្រើនដែលបានលើកឡើងខាងលើ ប្រាសាក់ជានិយោជកនៃជម្រើស អាស្រ័យហេតុនេះ គ្រប់អតីតបុគ្គលិកប្រាសាក់ទាំងអស់ អាចទាក់ទងយើងខ្ញុំតាមទូរស័ព្ទ 086 999 911 ឬ ផ្ញើ Email មក formerstaff@prasac.com.kh ។
ប្រាសាក់ ផ្ដល់ឱកាសការងារដែលផ្ដល់នូវភាពរីកចម្រើន។