ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី23 ខែមិថុនា ឆ្នាំ2019 អង្គការ St. Jonh ភ្នំពេញ ដែលជាអង្គការក្រៅរដ្ឋាភិបាល មួយដែលបានផ្តោតសំខាន់ទៅលើការសង្រ្គោះបឋម ជំនួយការសង្គ្រោះបន្ទាន់ និងការផ្សព្វផ្សាយជាសាធារណៈជាមួយគម្រោងមនុស្សធម៌ផ្សេងៗ បានប្រារព្ធពិធីទិវា St. Jonh នៅក្រុមជុំនុំ អង់គ្លីខិន ព្រះអង្គរម្ចាស់ព្រះយេស៊ូគ្រីស្តជាសន្តិភាពនៃយើង (Church of Lord Jesus Christ Our Place)។ ទិវា St. Jonh ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៃថ្ងៃទី24 ខែមិថុនាគឺ 6ខែមុនថ្ងៃព្រះយេស៊ូគ្រីស្ត ដែលជាថ្ងៃកំនើតរបស់ លោក យ៉ូហាន បាទីស្ទ ក្នុងប្រទិទិនគ្រីស្ទសាសនា។
ក្នុងថ្ងៃប្រារព្ធទិវា St. Jonh សមាជិកនៃអង្គការ St. Jonh បានធ្វើការប្តេជ្ញាចិត្តរបស់ពួកគេដោយធ្វើការអានពាក្យស្លោក “សម្រាប់សេចក្ដីជំនឿ” និង “ការបម្រើមនុស្សជាតិ”។
St. Jonh ភ្នំពេញបានប្រារព្ធទិវានេះឡើងគឺមិនគ្រាន់តែជាការចង់ចាំអំពីលោក យ៉ូហាន បាទីស្ទ នោះទេ តែក៏ត្រូវបានអនុវត្តជាមូលដ្ឋានគ្រឹះនៃជំនឿគ្រីស្ទាន ដែលត្រូវបានបង្កើតឡើងក្នុងគោលការណ៍“សម្រាប់ សេចក្ដីជំនឿ”។ ពួកយើងក៏បានទទួលស្គាល់ផងដែរនូវការបម្រើ និងការខិតខំប្រឹងប្រែង របស់មន្រ្តី និងសមាជិករបស់ St. Jonh មិនថាពួកគេមានជំនឿទៅលើសាសនាអ្វីនោះទេ ក៏ពួកគេបានបំពេញការងារដោយមិនខ្លាចភាពហត់នឿយដល់សហគមន៍មូលដ្ឋានរបស់ពួកគេតាមរយៈការផ្តល់ការបង្ហាត់បង្រៀនផ្នែកសង្រ្គោះបឋម និងអំពីជំនួយការសង្គ្រោះបន្ទាន់ក្នុងការផ្សព្វផ្សាយជាសាធារ
ណៈ និងគម្រោងមនុស្សធម៌ផ្សេងៗ ទៀតដែលត្រូវបានបង្កើតឡើងក្នុងគោលការណ៍ ”សម្រាប់ការបម្រើមនុស្សជាតិ”។
ដោយយោងលើគោលការណ៍ ”សម្រាប់ការបម្រើមនុស្សជាតិ” ក្នុងឆ្នាំនេះអង្គការ St. Jonh ភ្នំពេញ នឹងទទួលយកគម្រោងផ្តល់ជួនក្នុងការសាងសង់មជ្ឈមណ្ឌលសុខភាពមួយនៅឯខេត្ត តាកែវ ផងដែរ។ សព្វថ្ងៃនេះដោយមានការទទួលស្គាល់នូវ “ការបម្រើរមនុស្សជាតិ” របស់សមាជិករបស់ St. Jonh ភ្នំពេញ របស់យើងបុគ្គលមួយចំនួនត្រូវបានតំឡើងឋានៈជា Officer ហើយអ្នកផ្សេងទៀតក៏ទទួលបានឋានៈ តាមមុខវិជ្ជាវិជ្ជាជីវៈរបស់ពួគគេផង។
ក្នុងនោះផងដែរសមាជិក 2នាក់ របស់យើងដែលបានទើបតែបានទទួលមេដាយកិត្តិយសពីការចូលរួម ក្នុងកិច្ចប្រជុំយុវជនក្រុមប្រឹក្សាជាន់ខ្ពស់នៅប្រទេសសិង្ហបុរីដែលនៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងប្រធានក្រុមប្រឹក្សាភិបាលពីបណ្តាលប្រទេសផ្សេងៗ ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សមាជិក St. Jonh ភ្នំពេញ របស់យើង។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតសមាជិក និងគ្រូៗ នៅ St. Jonh ភ្នំពេញ បានធ្វើឲ្យយើងពួកមានមោទនភាពយ៉ាងខ្លាំងក្នុងឆ្នាំនេះ គឺកិត្តិយសក្នុងការទទួលបានពានរង្វាន់ក្រោមការប្រលង ក្រោមវិញ្ញាសារ ជំនួយផ្នែកសង្គ្រោះបឋម និងការថែទាំតាមផ្ទះនៅប្រទេសសិង្ហបុរី ។ លើសពីនេះទៅទៀត ឆ្នាំនេះ St. Jonh ក៏បានទទួលអបអរសាមាជិកថ្មីចូលក្នុងគ្រួសារ St. Jonh ភ្នំពេញផងដែរ។