នៅរសៀលថ្ងៃ21 ខែមិថុនា ឆ្នាំ2019នេះ ក្រុមហ៊ុនអចលនៈទ្រព្យ Soleil 88 បានអញ្ជើញវាគ្មិនកិត្តិយស ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមកពីប្រទេសសិង្ហបុរីគឺ លោក Patrick Mak ចូលរួមចែករំលែកពីបទពិសោធន៍ល្អៗជូនសហកគ្រិនកម្ពុជាយើង តាមរយៈសិក្ខាសាលាស្ដីពីសហគ្រិនភាព “Business Model Design” ដែលសក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងពិសេសមួយ មុននឹងចាប់ផ្តើមបើកអាជីវកម្ម ឬពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែជោគជ័យនាពេលអនាគត។
សូមជម្រាបផងដែរថា លោក Patrick Mak គឺជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុនអចលនៈទ្រព្យ Great Bay Capital, Vikon Capital, CXC Technology, CXC Consulting និងក្រុមហ៊ុន The C Institute ជាដើម។ លោកមានបទពិសោធជាច្រើនក្នុងការហ្វឹកហ្វីនសហគ្រិននៅឯបរទេស និងនៅលើឆាកអន្ដរជាតិធំៗផងដែរ។ អ្វីដែលសំខាន់ ការបង្រៀនរបស់លោក គឺផ្ដោតសំខាន់ទៅលើគំនិតច្នៃប្រឌិតក្នុងការចាប់ផ្ដើមធុរៈកិច្ច ការគ្រប់គ្រងជំនួញ ការប្រឹក្សាយោបល់អាជីវកម្ម និងការបញ្ជៀបចូលប្រព័ន្ធអេឡិចត្រូនិកក្នុងមុខជំនួញ។ យ៉ាងណាមិញ ក្រុមហ៊ុន Soleil 88 មានកិត្តិយសខ្លាំងណាស់ដែលបានទទួលការតបអញ្ជើញពីសំណាក់វាគ្មិនដែលមានបទពិសោធជាង20ឆ្នាំរូបនេះ ដើម្បីមកចែករំលែកចំណេះដឹងជូនសហគ្រិនដ៏ប៉ិនប្រសប់គ្រប់រូបតែម្ដង ដែលលោកអះអាងថា នេះជាការបង្រៀនដ៏កម្រ និងលើកដំបូងក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា Soleil 88 គឺបានក្រុមហ៊ុនអភិវឌ្ឍផ្ទះបែបទីក្រុងបែបទំនើបចំនួន88ខ្នង បែបហុងស៊ុយ ដែលមានសួនច្បារស្រស់ស្អាត នៅក្នុងគម្រោងអភិវឌ្ឍរបស់ Soleil 88 ដើម្បីបង្កើតបានជាគេហដ្ឋានល្អប្លែកពីគេ នឹងមានការបែងចែកច្រកចេញចូល ដែលមានភាពរឹងមាំ ដើម្បីការពារសុវត្ថិភាព។ Soleil 88 មានផ្ទះចំនួន2ប្រភេទ គឺផ្ទះដែលមានកម្ពស់3ជាន់ និងផ្ទះដែលមានកម្ពស់4ជាន់។ ប្លង់មូលដ្ឋានគឺធ្វើការកែប្រែជាន់ឡៅតឿឱ្យទៅជាជាន់ធំទូលាយពេញលក្ខណៈ ដើម្បីបែងចែកបន្ទប់ឱ្យមានភាពស្រឡះ និងខ្ពស់។ កាំជណ្តើរមួយកាំៗគឺមានភាពរលោងស្អាត និងមានភាពងាយស្រួលក្នុងការឡើង គឺធ្វើឡើងជាពិសេសសម្រាប់គ្រួសារដែលមានកូនតូច និងមនុស្សចាស់។ នៅខាងមុខផ្ទះត្រូវបានសាងសង់ឡើងយ៉ាងប្រុងប្រយ័ត្នបំផុត។ ដើម្បីធ្វើឱ្យមានភាពខុសប្លែកពីផ្ទះល្វែងធម្មតា ទីធ្លាយ៉រខាងមុខផ្ទះត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់ផ្ទះនីមួយៗតែម្តង។
ពណ៌មាស ដែលជាពណ៌តំណាងឱ្យពណ៌ព្រះអាទិត្យ ត្រូវបានប្រើប្រាស់សម្រាប់ពណ៌ផ្ទះ ដើម្បីបំពេញទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរ និងផ្តល់នូវភាពទាន់សម័យដល់ផ្ទះ។ ពណ៌ស្វាយត្រូវបានប្រើប្រាស់ជាមួយនឹងផ្ទះដែលមានកម្ពស់4ជាន់ ដើម្បីបង្ហាញពីភាពអស្ចារ្យនៃផ្ទះទាំងមូល។ផ្ទះដែលមានកម្ពស់3ជាន់ និងមាន4បន្ទប់គេង គឺទទួលបានការពេញនិយមជាខ្លាំងនៅក្នុងប្រទេសកម្ពុជា ចំណែកផ្ទះដែលមាន4ជាន់ គឺអាចបត់បែនក្នុងការប្រើប្រាស់ ដែលអាចប្រើប្រាស់ជាកន្លែងធ្វើពាណិជ្ជកម្មក៏បាន ធ្វើជាលំនៅដ្ឋានស្នាក់នៅក៏បាន។ អ្នកអាចធ្វើការនៅជាន់ទី1 និងជាន់ទី2 ហើយស្នាក់នៅនៅជាន់ទី3 និងជាន់ទី4យ៉ាងងាយស្រួល។ចំណែកសួនច្បារនៅជាន់ដំបូលវិញគឺជាការបន្ថែមទៅដល់ផ្ទះនីមួយៗ។ បន្ថែមពីនេះនៅមានបរិវេណខាងក្រៅផ្ទះ ដែលអ្នកអាចសម្រាក ឬក៏កម្សាន្តជាមួយនឹងសកម្មភាពមួយចំនួននៅបរិវេណខាងក្រៅផងដែរ។
សម្រាប់គម្រោងផ្ទះល្វែងរបស់ Soleil 88 បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមការងារគ្រប់គ្រងគម្រោង Soleil 88 បានធ្វើការសម្រេចចិត្តបែងចែកការសាងសង់ទាំងមូលជា4ដំណាក់កាល ដើម្បីបង្កើនវឌ្ឍនភាពនៃការសាងសង់ ដោយផ្តោតលើគុណភាពជាចម្បង។ ដំណាក់កាលទី1 រួមបញ្ចូលទាំងការសាងសង់ផ្ទះគំរូចំនួន2 គឺ “ផ្ទះក្នុងក្តីស្រមៃ” និង “ផ្ទះដ៏ល្អបំផុត” ដែលបានសាងសង់រួចរាល់នៅមុនថ្ងៃបើកលក់ជាផ្លូវការរបស់ Soleil 88 នៅថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2019នេះ។ សម្រាប់ផ្ទះក្នុងក្តីស្រមៃ គម្រោងរបស់ស្ថាបត្យករយើង លោក Sunny Yung និងអ្នកតុបតែងផ្នែកខាងក្នុង Dorothy Chan បានរៀបចំបញ្ចូលគ្នារវាងស្ថាបត្យកម្ម និងការតុបតែងផ្ទៃខាងក្នុង ដើម្បីបង្កើន “ក្តីស្រមៃ” សម្រាប់ការគ្រប់គ្រងអចលនទ្រព្យរបស់ពួកគេ។ សម្រាប់ផ្ទះដ៏ល្អបំផុត គឺឆ្លុះបញ្ចាំងពីស្តង់ដារ ដែលផ្តល់នូវសេរីភាពសម្រាប់ម្ចាស់អចលនទ្រព្យ ដើម្បីផ្តល់នូវអារម្មណ៍ដ៏ល្អបំផុតសម្រាប់ពួកគេ។នៅសល់ផ្ទះល្វែងចំនួន86ទៀតនឹងត្រូវសាងសង់នៅក្នុងដំណាក់កាលទី2 ដល់ដំណាក់កាលទី4ដែលនឹងត្រូវប្រកាស បន្ទាប់ពីថ្ងៃបើកលក់ជាផ្លូវការរបស់ Soleil 88 ត្រូវបានបញ្ចប់។ ដំណាក់កាលទាំង3នេះនឹងត្រូវបញ្ចប់ជាបន្តបន្ទាប់។ ដំណាក់កាលចុងក្រោយនឹងបញ្ចប់នៅក្នុង ខែកញ្ញា ឆ្នាំ2019ខាងមុខនេះ។ ជាមួយនឹងការតាមដាន និងគ្រប់គ្រងគម្រោងជាបន្តបន្ទាប់ ដោយក្រុមការងារគ្រប់គ្រងគម្រោង ដែលមានបទពិសោធន៍ខ្ពស់របស់ Soleil 88 ហើយ Soleil 88 នឹងត្រួតពិនិត្យការចំណាយលើការសាងសង់របស់ខ្លួនយ៉ាងល្អបំផុតនៅក្នុងដំណើរការគម្រោង៕