ជាមួយនឹងការរង់ចាំក្នុងរយៈពេល2ឆ្នាំ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ2019 បានត្រឡប់មកវិញហើយក្នុងខែសីហា ថ្ងៃទី22-25 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តការណ៍ពិព័រណ៍ដែលប្រារព្ធធ្វើឡើងរយៈពេល2ឆ្នាំម្តងនេះ មានការរំពឹងទុកថា នឹងទទួលបានអ្នកចូលរួម 200នាក់ដែលមកពីបណ្តាប្រទេស និងតំបន់ មាន280ស្តង់ និងមានចំនួនកើនរបស់អ្នកចូលរួមរហូតដល់ 40ភាគរយបើធៀបនឹងឆ្នាំចាស់។
ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំនេះត្រួវបានរៀបចំឡើងដោយក្រុមហ៊ុន Yorker Trande & Marketing Service Co.,Ltd, និងសហការរៀបចំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងគ្រាំទ្រដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម (TPD)។
ព្រឹត្តការណ៍ពិព័រណ៍នេះ គឺជាវេទិកាពាណិជ្ជកម្មតែមួយគត់សម្រាប់វិស័យឧស្សាហកម្ម ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ គឺជាពិព័រណ៍ដ៏មានសក្តានុពលគ្របដណ្តប់លើវិស័យឧស្សាហកម្មជាច្រើន ដូចជា ជ័រប្លាស្ទិក កៅស៊ូ ការបោះពុម្ព ការវេចខ្ជប់ ការកែច្នៃម្ហូបអាហារ គ្រឿងចក្រកសិកម្ម ឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត វិស្វកម្មថាមពលអគ្គិសនី និងសម្លៀកបំពាក់ និងវាយនភណ្ឌ។ វាជាការទទួលបានភាពជោគជ័យក្នុងការរួមបញ្ចូលគ្នានៃវិស័យសំខាន់នេះ។
អ្នកចូលរួមទស្សនាក៏អាចមានភាពងាយស្រួល ក្នុងការស្វែងរកជាមួយអ្នកផ្គត់ផ្គង់ក្នុងវេទិកាមួយនេះនូវផលិតផលដែលអ្នកទស្សនាចង់បានទៅតាមតម្រូវការក្នុងវិស័យនីមួយ។
សម្រាប់ព័ត៌មានអំពីពិព័រណ៍សូមចូល https://www.chanchao.com.tw/Cambodia-expo/ .
លេខទំនាក់ទំនងក្នុងស្រុក ៖ Ms. Lim Sothea +855-10-792242 tget.sothea@gmail.com
លេខទំនាក់ទំនងក្រៅស្រុក៖ Mr. Akai Lin +886-2-26596000 ext. 176 akai@chanchao.com.tw