ភ្នំពេញ៖ ថ្ងៃសុក្រ ទី21 ខែមិថុនា ឆ្នាំ2019 សណ្ឋាគារ Himawari Hotel Apartments បានរៀបកម្មវិធីថ្លៃងអំណរគុណភ្ញៀវ ដែលពិធីនោះបានប្រារព្ធឡើងក្នុងឪកាសគម្រប់ខួប18ឆ្នាំ របស់សណ្ឋាគារតែម្តង កម្មវិធីទាំងមូលត្រូវបានរៀបចំធ្វើឡើងនៅក្នុងសាលប្រជុំ Sun Flower Ballroom ដែលមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសប្រមាណជាង 350នាក់ ជាពិសេសកម្មវិធីប្រារព្ធឡើងក្នុងគោលបំណងថ្លៃងអំណរគុណដល់អតិថិជន ដែលតែងតែបន្តការគ្រាំទ្រសេវាកម្មរបស់សណ្ឋាគារ Himawari Hotel Apartments អស់រយៈពេល18ឆ្នាំមកហើយ និងការប្តេជ្ញាបន្តភាពជាដៃគូរដ៏យូរអង្វែងជាមួយអតិថិជន។
កម្មវិធីមានរួមបញ្ចូលទាំងការជូនវត្ថុអនុស្សារីយ៍ទៅកាន់ភ្ញៀវកិត្តិយស ការតាំងពិពណ៌គំនូរ Foo Art ការបង្ហាញម៉ូតសំលៀកបំពាក់ខ្មែរពី Sentosa Silk និង ម៉ាក Sui Joh និងការទស្សនៈកិច្ចបន្ទប់ថ្មីៗ ដែលទើបតែឌីស្សាញហើយថ្មីៗ កម្មវិធីមានការចាប់រង្វាន់ជាច្រើនជូនដល់ភ្ញៀវកិត្តិយស និងមានបម្រើអាហារ ជាមួយភេសជ្ជៈ តាមបែបប្រទេសសិង្ហបុរី ព្រមទាំងមានស្រាក្រហម និងស្រាបៀរស្រស់ និងថ្មីៗ ពីសណ្ឋាគារ Himawari Hotel Apartments។
នាល្ងាចនោះផងដែរ សិល្បះករគំនូរដ៏ល្បីល្បាយមួយរូបគឺលោក Foo Kwee Horng ដែលជាជនជាតិសិង្ហបុរី លោកបានគូរគំនូរជាច្រើនពីទីតាំងតំបន់ទេសចរណ៍របស់ប្រទេសកម្ពុជា ដែលគាត់ទៅកៅសាន្តនៅទីនោះមានដូចជា៖ ទីក្រុងភ្នំពេញ ក្រុងកែប ខេត្តកំពត និងខេត្តសៀមរាបជាដើម។ ដោយគាត់បានលក់រូបគំនូរទាំងអស់នោះដើម្បីយកថវិកាឧបត្ថមទៅអង្គការ St John ភ្នំពេញ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបានប្តេជ្ញាជួយជំរុញផ្នែកសុខភាព និងសុខមាភាពរបស់ប្រជាជនកម្ពុជា តាមរយៈការបង្រៀនពីរបៀបការសង្គ្រោះបឋម និងការផ្តល់ការការសង្គ្រោះបឋមជាសាធារណៈនៅក្នុងព្រឹត្តិការមួយចំនួនដែលកើតមានឡើងក្នុងទីក្រុងភ្នំពេញ ហើយអង្គការ St John ក៏ជាអង្គការដែលបានផ្តល់ជំនួយសប្បុរសធម៌មកកាន់ប្រទេសកម្ពុជា។ ដោយមានការគ្រាំទ្រពីអគ្គនាយកសណ្ឋាគារ Himawari Hotel Apartments គឺលោក Andrew Tay រូបគំនូរបស់លោក Foo Kwee Horng ត្រូវបានលក់ទៅអោយក្រុមហ៊ុនសិង្ហបុរីក្នុងប្រទេសកម្ពុជាមួយចំនួនដែលមានដូចជាធានាគារ Phillip Bank ជាដើម ដែលគាត់បានទិញគំនូរមួយចំនួន ហើយចំណូលដែលពីការលក់ផ្ទាំងគំនូរមួយរយភាគរយនៃនឹងត្រូវបានផ្តល់ជូនទៅអង្គការ St. Jonh ភ្នំពេញ។