ប្រជាជនក្នុងស្រុកប្រហែលជាបានស្គាល់រួចមកហើយពីម៉ាក Charles & Keith ជាម៉ាកដែលទទួលបានការពេញនិយមបំផុតក្នុងស្រទាប់យុវវ័យ ហើយជាពិសេស Charles & Keith គឺជាម៉ាកតែ 1គត់ដែលតែងតែនាំយកមកនូវការឌីហ្សាញប្លែកៗ ស្អាតៗ ជាពិសេសគឺម៉ូដទាន់សម័យតាមតម្រូវការអតិថិជនតែម្តង។ ចក្ខុវិស័យរបស់ Charles & Keith គឺផ្តោតទៅលើមុខទំនិញដែលកំពុងពេញនិយម និងទើបនឹងមកដល់ដែលរួមមានដូចជា៖ ស្បែកជើង កាបូប និងគ្រឿងលម្អ ជាច្រើនទៀតដែលជាតម្រូវការរបស់អតិថិជនដែលនិយមប្រើផលិតផល Charles & Keith ហើយម៉ូដទាំងអស់នោះក៏ត្រូវបានដាក់តាំងបង្ហាញជូនអតិថិជនផងដែរ។
ហើយកាលពីថ្ងៃសៅរ៍ ទី8 ខែមិថុនា ថ្មីៗនេះ ម៉ាក Charles & Keith បានប្រារព្ធពីធីគម្រប់ខួប 1ឆ្នាំរបស់ខ្លួន ក្នុងការបើកដំណើរការហាងចុងក្រោយគេបង្អស់របស់ខ្លួននៅឯផ្សារទំនើប AEON Mall សែនសុខ រួមជាមួយវត្តមានភ្ញៀវជាតិ និងអន្តរជាតិ តារាកិត្តិយសដ៏ស្រស់ស្អាតជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ជាពិសេសជាងនេះទៅទៀត គឺវត្តមានតារាកិត្តិយសមកពីប្រទេសថៃគឺ កញ្ញា មីន ឆាលីដា (Mint Chalida)។
ការបង្ហាញខ្លួនដ៏ស្រស់ស្អាតរបស់កញ្ញា មីន ឆាលីដា (Mint Chalida) រួមជាមួយកាបូបយួរដៃដ៏ទាន់សម័យដែលឌីហ្សាញឡើងយ៉ាងពិសេសដែលមានលក្ខណៈ និងរូបរាងជាឈើឌីហ្សាញនៅត្រង់កន្លែងដៃយួរនៃកាបូប រួមជាមួយនឹងម៉ូដស្បែកជើងកែងចោតសម្រាប់រដូវក្តៅ (Summer Collection ) ដែលវាជា edition ថ្មីចុងក្រោយគេបង្អស់របស់ Charles & Keith ពិតជាធ្វើឱ្យកញ្ញា មីន ឆាលីដា (Mint Chalida) កាន់ស្រស់ស្អាតឡើងថែមទៀត។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មវិធីគម្រប់ខួប 1ឆ្នាំរបស់ Charles &Keith ក៏មានការអញ្ជើញចូលរួមពីតារាកិត្តិយសក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា តារាចម្រៀងស្រីដ៏ល្បីឈ្មោះ កញ្ញា រ៉េត ស៊ូហ្សាណា និងតារាដែលមានប្រជាប្រិយភាពនៅតាមបណ្ដាញសង្គមជាច្រើន ដូចជាកញ្ញា ជេស៊ី កា កញ្ញា នេត រក្សា កញ្ញា នង ដេមី កញ្ញា ចាន់ មិនា និងកញ្ញា ដាលីណា។ កម្មវិធីគម្រប់ខួប 1ឆ្នាំរបស់ Charles & Keith ក៏បាននាំមកនូវកាដូពិសេសបន្ថែមទៀតជូនដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី ដោយមានការឌីហ្សាញជាខ្សែដៃភ្ជាប់ជាមួយនឹងឈ្មោះរបស់អតិថិជនតែម្តង។
ភ្ញៀវដែលបានអញ្ជើញចូលរួមទាំងអស់បានរីករាយជាមួយនឹងការថតរូបអនុស្សាវរីយ៍ជាមួយកញ្ញា មីន ឆាលីដា (Mint Chalida) រួមជាមួយនឹងតារាកិត្តិយសជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ លើសពីនោះទៅទៀត គឺភ្ញៀវបានរីករាយជាមួយនឹងការទទួលទានអាហារសម្រន់ដ៏ឆ្ងាញ់ពិសា រួមជាមួយនឹងការប្រគំបទភ្លេងពី DJ អាឡិច ម៉ាតទៀតផង។