Skip to content

កម្មវិធី​ ​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ ​របស់​ ​PropertyGuru​ ​បាន​ជួយ​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ជាច្រើន​

ក្រោយពី​បញ្ចប់​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ ​ប្រចាំឆ្នាំ2019​ ​កាលពី​ថ្ងៃសុក្រ​ ​ទី03​ ​ខែឧសភា​ ​ឆ្នាំ​ ​2019​ ​នៅ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​ ​ប្រកបដោយ​ភាព​ជោគជ័យ​ជា​ទី​មោទ​នៈ​មក​ ​នៅ​ថ្ងៃទី29​ ​ខែឧសភា​ ​កន្លងទៅ​នេះ​ ​PropertyGuru​ ​Group​ ​បាន​រៀបចំ​កម្មវិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​ ​ដើម្បី​ជួប​ ​និង​ធ្វើ​កិច្ច​សម្ភារ​ជា​ផ្លូវការ​ជាមួយនឹង​បុគ្គល​សំ​ខាន់​ៗ​ ​ដែល​មាន​វត្តមាន​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ ​ប្រចាំឆ្នាំ2019​ ​ដែល​មាន​ដូចជា​ ​លោក​ ​សន​ ​សៀប​ ​អគ្គនាយក​ ​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ ​Key​ ​Real​ ​Estate​ ​Co​.​ ​Ltd​.​ ​ដែល​ជា​គណៈកម្មាធិការ​វាយតម្លៃ​នៅក្នុង​កម្មវិធី​ ​លោក​ឧកញ៉ា​ ​Nito​ ​H​.​ ​Lim​ ​អ្នកឈ្នះ​ពានរង្វាន់​បុគ្គល​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ​ប្រចាំឆ្នាំ2019​ ​ដែល​ជា​សហ​ស្ថាបនិក​និង​ជានា​យក​គ្រប់គ្រង​ ​នៃ​ក្រុមហ៊ុន​ ​NI​ ​Development​ ​Co​.​ ​Ltd​.​ ​និង​ឯកឧត្តម​ ​ឆាន់​ ​សូរ្យ​ផល​ ​អគ្គនាយក​ ​នៃ​អគ្គនាយក​ដ្ឋាន​សំណង់​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរ​រូប​នី​យក​ម្ម​ ​និង​សំណង់​។​

​ក្នុង​នោះ​ ​លោក​ ​សន​ ​សៀប​ ​បាន​មានប្រសាសន៍​ថា​ ​៖​ ​“​នេះ​ជា​លើក​ទី4ហើយ​ ​ដែល​កម្មវិធី​ពានរង្វាន់​អចល​នា​ទ្រព្យ​កម្ពុជា​ ​បាន​រៀបចំ​ធ្វើការ​ផ្តល់​ជូន​ពានរង្វាន់​ដល់​អ្នក​អភិវឌ្ឍ​ឆ្នើម​នៅក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​កម្មវិធី​នេះ​គឺជា​យន្តការ​មួយ​ក្នុង​ការជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​ពីព្រោះ​កម្មវិធី​នេះ​ជា​វេទិកា​ប្រកួតប្រជែង​របស់​អ្នក​អភិវឌ្ឍ​គម្រោង​។​ ​ការប្រកួត​ប្រជែង​ ​គឺ​តែងតែ​ធ្វើ​ឱ្យ​មានការ​ពង្រឹងគុណភាព​នៃ​គម្រោង​របស់​ខ្លួន​ ​ដូច្នេះ​ទាមទារ​ឱ្យ​អ្នក​អភិវឌ្ឍ​ទាំងអស់​ត្រូវតែ​ពង្រឹងគុណភាព​របស់​ខ្លួន​ ​ដើម្បី​អាច​ចូលរួម​ប្រកួតប្រជែង​បាន​ ​ហើយ​វា​ក៏បាន​ជួយ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ពី​គម្រោង​របស់​ពួកគេ​ ​ចំណែក​អ្នក​អភិវឌ្ឍ​គ​ម្រោ​ង​ផ្សេង​ៗ​ក៏​ត្រូវតែ​ពង្រឹងគុណភាព​គម្រោង​របស់​ខ្លួន​ដែរ​ ​ហើយ​អ្នក​ដែល​ចំណេញ​បំផុត​នោះ​គឺ​អតិថិជន​ដែល​ត្រូវការ​ទិញ​គម្រោង​អចលនទ្រព្យ​”​។​ ​

​លោក​ឧកញ៉ា​ ​Nito​ ​H​.​ ​Lim​ ​ក៏បាន​លើកឡើង​ថា​ ​៖​ ​“​ក្រោយពី​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ ​និង​ទទួល​បាន​ពានរង្វាន់​មក​ ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មាន​ភាព​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ ​ហើយ​សាធារណជន​ក៏បាន​ស្គាល់​យើង​ច្រើន​ ​ជាក់ស្តែង​គឺ​ត្រឹមតែ​រយៈពេល1ខែ​បន្ទាប់ពី​ក្រុមហ៊ុន​ខ្ញុំ​បាន​ទទួល​ពានរង្វាន់​បុគ្គល​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ​ប្រចាំឆ្នាំ2019​ ​និង​ពានរង្វាន់​ជាច្រើន​ទៀត​លើ​ការ​តុបតែង​អគារ​ ​គឺ​ក្រុមហ៊ុន​ខ្ញុំ​បាន​ទទួល​គម្រោង​រហូតដល់20គម្រោង​ ​ទាំង​នៅក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​។​ ​ដូច្នេះ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​នេះ​គឺ​ពិតជា​បាន​ជួយ​ច្រើន​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ពិតមែន​ ​គឺ100​%​។​ ​ហើយ​នៅ​ឆ្នាំក្រោយ​ ​យើង​ក៏​មាន​គ​ម្រោ​ង​ថ្មី​ៗ​ជាច្រើន​ទៀត​ ​ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ជា​បន្ត​ទៀតផង​ដែរ​”​។​ ​

​ឯកឧត្តម​បណ្ឌិត​ ​ឆាន់​ ​សូរ្យ​ផល​ ​ក៏បាន​មានប្រសាសន៍​ថា​ ​៖​ ​“​ ​ការប្រកួត​ប្រជែង​ ​គឺ​នាំ​ឆ្ពុះ​ទៅ​រក​ឧត្តមភាព​ ​ដូច្នេះ​បើ​មានការ​ប្រកួតប្រជែង​ ​ក៏​ជួយ​ឱ្យ​មានការ​អភិវឌ្ឍ​ច្រើន​នៅក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា​យើង​ដែរ​។​ ​នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​នេះ​ ​ខាង​ក្រសួង​ក៏បាន​ទទួល​នូវ​ពានរង្វាន់​ ​សម្រាប់​កម្មវិធី​ទូរស័ព្ទ​ថ្មី​ ​ដែល​មានឈ្មោះ​ថា​ ​“​Cambodia​ ​Construction​”​ ​ផង​ដែរ​ ​ដែល​ ​App​ ​ថ្មីនេះ​បាន​ជួយ​សម្រួល​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​លើ​គ្រប់​ផ្នែក​ទាំងអស់​ ​ទាំង​អ្នក​អភិវឌ្ឍ​គម្រោង​ ​អ្នកផ្គត់ផ្គង់​សម្ភារ​ដល់​គម្រោង​ ​សាធារណជន​ ​ដែល​ចង់​ទិញ​គម្រោង​ ​ព្រមទាំង​វិស័យ​ធនាគារ​ ​ដើម្បី​បានដឹង​ពី​ព័ត៌មាន​ ​ដែល​ខ្លួន​ចង់​ដឹង​ ​និង​អាច​ផ្តល់​ព័ត៌មាន​ដល់​អតិថិជន​របស់​ខ្លួន​ផង​ដែរ​”​៕​



Leave a Reply

Your email address will not be published. Required fields are marked *