រាជធានីភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្របៀរគុណភាពលំដាប់ថ្នាក់លេខ១ក្នុងពិភពលោក នឹងរៀបចំកម្មវិធីពិសេសដ៏អស្ចារ្យមួយដែលមានឈ្មោះថា Heineken Always On នៅតាមទីតាំងណាមួយក្នុងចំណោមបណ្តាទីតាំងជាច្រើនកន្លែងនៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ ចាប់ពីថ្ងៃ ៣១ ខែឧសភា ឆ្នាំ ២០១៩ តទៅ ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍នៃកម្មវិធីជប់លៀងរាត្រីប្លែកគេមិនធ្លាប់មានពីមុនមក។
កម្មវិធី Heineken Always On មានគោលបំណងពញ្ញាក់ និងបង្កើនបទពិសោធន៍កម្សាន្តពេលរាត្រីរបស់អតិថិជនពីរាត្រីធម្មតាមកកាន់រាត្រីពិសេសអស្ចារ្យ។ កម្មវិធីនេះនឹងប្រារព្ធធ្វើឡើងនៅបណ្តាទីតាំងណាមួយនៅចុងសប្តាហ៍ក្នុងរាជធានីភ្នំពេញដូចជាបៀរហ្គាដិន ភោជនីយដ្ឋាន ប៊ីបីឃ្យូ ស្កាយបារ និងក្លិប។
ក្រុម Heineken Always On នឹងនៅចាំបម្រើផ្តល់ភាពសប្បាយរីករាយ និងផ្តល់រង្វាន់ជូនអតិថិជនដែលកំពុងរីករាយទទួលស្រាបៀរ Heineken។
កម្មវិធីពិសេសនេះមានការចូលរួមពីក្រុម Heineken Always On រួមទាំងពិធីកររូបសង្ហា វី យ៉ារ៉ូ និងការសម្តែងដ៏ភ្ញាក់ផ្អើលដោយតារាល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក។ នឹងមានកម្មវិធីសប្បាយៗ និងល្បែងកម្សាន្តជាច្រើន។ ទិញស្រាបៀរ Heineken ដើម្បីមានសិទ្ធិចូលរួមក្នុងការប្រកួត Heineken Gold Bar Challenge ដើម្បីមានឱកាសឈ្នះស្រាបៀរ Heineken Magnum (ដបយក្សធំចំណុះមួយលីត្រកន្លះ)។ អ្នកត្រៀមបង្ហាញសមត្ថភាពរបស់ខ្លួនដើម្បីទិញយកឱកាសឈ្នះនេះហើយឬនៅ?
ដូច្នេះសូមតាមដាន និងស្វែងរកវត្តមាននៃរថយន្ត Heineken Always On ដើម្បីដឹងថា កម្មវិធីពិសេសនេះនឹងធ្វើឡើងនៅកន្លែងណាបន្ទាប់ទៀត។
ដូច្នេះ អ្នកនៅរង់ចាំអីទៀត? ត្រៀមបង្កើតបទសោធន៍កម្សាន្តពេលរាត្រីរបស់អ្នក។ ធានាថា ពេលរាត្រីរបស់អ្នកនឹងក្លាយជាបទពិសោធន៍មិនអាចបំភ្លេចជាមួយស្រាបៀរ Heineken! #HeinekenAlwaysOn
សូមកុំភ្លេចថាត្រូវទទួលទានស្រាបៀរដោយការទទួលខុសត្រូវជានិច្ច!
ចំពោះព័ត៌មានបន្ថែមអំពីស្រាបៀរ Heineken និង Heineken Always ON សូមចូលទៅកាន់គេហទំព័រផ្លូវការ៖
https://www.facebook.com/heineken
#HeinekenAlwaysOn
សូមពិសាស្រាបៀរ Heineken ដោយទទួលខុសត្រូវ