គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ កំពុងផ្តល់ឥណទានមួយប្រភេទមានឈ្មោះថា «ឥណទានបៃតង» ដែលជួយដល់ប្រជាជនកម្ពុជាមានជីវភាពកាន់តែប្រសើរឡើង និងជួយដល់បរិស្ថានផងដែរ។
លោក នាង សុខឃីម នាយកប្រតិបត្តិគ្រប់គ្រងអាជីវកម្ម របស់ប្រាសាក់ បានមានប្រសាសន៍ថា ឥណទានបៃតង គឺឥណទានដែលផ្តល់ជូនអតិថិជន ដោយផ្តោតជាសំខាន់ ក្នុងការជួយដល់ ប្រជាជនដែលរស់នៅតាមជនបទ មានលទ្ធភាពក្នុងការទទួលបានថាមពលប្រើប្រាស់ ចំណាយតិចតែមានប្រសិទ្ធភាពខ្ពស់ និងចូលរួមថែរក្សាបរិស្ថាន។ ឥណទានបៃតងប្រាសាក់ មានចំនួនពីរគឺ ឥណទានឡជីវឧស្ម័ន និងឥណទានត្រាក់ទ័រឬគោយន្តដែលសន្សំសំចៃថាមពល។
លោក នាង សុខឃីម បន្តទៀតថា ចំពោះឥណទានឡជីវឧស្ម័ន ប្រាសាក់បានចាប់ដៃគូជាមួយកម្មវិធីឡជីវឧស្ម័នជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំណែកឯ ឥណទានត្រាក់ទ័រ ឬគោយន្ត ប្រាសាក់បានទទួលជំនួយបច្ចេកទេសនិងឥណទានពីដៃគូវិនិយោគ responsAbility / GCPF ដើម្បីផ្ដល់ឥណទានបន្តដល់ប្រជាជនកម្ពុជា។ ឥណទានបៃតងប្រាសាក់ ផ្ដល់ជូនអតិថិជន ទៅតាមតម្រូវការ ជាមួយអត្រាការប្រាក់សមរម្យ រយៈពេលវែង និងរបៀបសងត្រលប់មានភាពបត់បែន ដែលអនុញ្ញាតឱ្យអតិថិជនអាចយកទៅប្រើប្រាស់ប្រកបដោយភាពរីកចម្រើន។
គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ប្រាសាក់បានផ្តល់ប្រាក់កម្ចីសាងសង់ឡជីវឧស្ម័នចំនួន 8,421 ឡ ដែលមានទឹកប្រាក់កម្ចីប្រមាណជា 6 លានដុល្លារអាមេរិក និងបានផ្តល់ឥណទានត្រាក់ទ័រនិងគោយន្តក្នុងទឹកប្រាក់ប្រមាណជា 29 លានដុល្លារអាមេរិកជូនដល់អតិថិជនចំនួន 2,200 នាក់។
សូមបញ្ជាក់ផងដែរថា ប្រាសាក់មិនត្រឹមតែផ្តល់ឥណទានបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផ្តល់ឥណទានសម្រាប់អាជីវកម្ម កសិកម្ម ទិញសម្ភារៈប្រើប្រាស់ និងមុខរបរផ្សេងៗទៀតជាច្រើន។ ត្រូវការកម្ចី សូមទាក់ទងប្រាសាក់តាមលេខទូរស័ព្ទ 023 ឬ 086 999 911។ ប្រាសាក់ រីកចម្រើនជាមួយគ្នា៕