អ្នកប្រើប្រាស់រថយន្តមួយចំនួនបានជ្រើសរើសជិះរថយន្តមួយទឹកមកប្រើ ដោយសារពួកគេយល់ឃើញថា រថយន្តមួយទឹកមានតម្លៃធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងអ្នកសម្រេចចិត្តទិញរថយន្តមួយទឹកយកមកប្រើប្រាស់ អ្នកត្រូវពិនិត្យមើលឱ្យបានម៉ត់ចត់សឹងគ្រប់ចំណុច ព្រោះរថយន្តមួយទឹកមិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលអ្នកមើលមិនឃើញ ហើយក៏មិនមានការធានាច្បាស់លាស់ពីក្រុមហ៊ុនដែរ។ ប៉ុន្តែឥឡូវនេះ អ្នកគួរឈប់ខ្វល់ខ្វាយជាមួយរថយន្តមួយទឹកទៀតទៅ សម្រាប់អ្នកមានលុយត្រឹមតែជាង2ម៉ឺនដុល្លារក៏អាចជិះរថយន្តថ្មីបានដែរ។
ថ្មីៗនេះ គេសង្កេតឃើញក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្ដាច់មុខរថយន្ត Ford ប្រចាំប្រទេសកម្ពុជា បាននាំចូលនូវរថយន្ត SUV មួយប្រភេទ នោះគឺរថយន្ត Ford Ecosport 2019 ដែលមានតម្លៃត្រឹមតែ $29,900 ប៉ុណ្ណោះ សម្រាប់អតិថិជនដែលធ្វើការកក់ទុកមុន។ រថយន្តនេះមានតម្លៃសមរម្យ និងមានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗមិនចាញ់រថយន្តតម្លៃថ្លៃមួយចំនួននោះទេ រីឯរូបរាងវិញក៏មើលទៅគួរឱ្យទាក់ទាញ និងទាន់សម័យ ស័ក្តិសមបំផុតសម្រាប់យុវវ័យ និងបងនារីៗផងដែរ។ ដោយសារតែ Ford Ecosport ស៊េរីថ្មី 2019 បានបំពាក់មកជាមួយនូវអេក្រង់ Touchscreen ទំហំ6.5អ៊ីញ រួមជាមួយនឹងបច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី ដែលអាចបញ្ជាដោយសំឡេង ដូច្នេះនៅពេលអ្នកចង់ធ្វើការ Call ស្ដាប់តន្រ្តី ឬការកម្សាន្តផ្សេងៗ អ្នកពុំចាំបាច់ដកដៃចេញពីចង្កូតនោះទេ អ្នកគ្រាន់តែចុចប៊ូតុង Voice Command នៅលើចង្កូត រួចបញ្ជាដោយការនិយាយជាការស្រេច បច្ចេកវិទ្យានេះផ្ដល់ទំនុកចិត្ត និងមិនធ្វើឱ្យអ្នកបាត់បង់ការយកចិត្តទុកដាក់នៅពេលកំពុងបើកបរនោះទេ។ កាន់តែពិសេសនោះគឺ រថយន្ត Ford Ecosport ប្រើប្រាស់ជាមួយនឹង Smart Key ដោយអ្នកអាចបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោនោះទេ។
មិនតែប៉ុណ្ណោះ សម្រាប់អ្នកដែលតែងជួបប្រទះការលំបាកពេលចូលចតម្ដងៗ រថយន្តនេះភា្ជប់មកជាមួយនូវប្រព័ន្ធជំនួយចូលចតដែលប្រើកាមេរ៉ា និងសេនសឺផ្នែកខាងក្រោយជាសញ្ញាផ្ដល់ជំនួយ ផ្ដល់ភាពងាយស្រួលក្នុងពេលចូលចត។ម្យ៉ាងទៀត រថយន្តនេះគឺស័ក្តិសមបំផុតសម្រាប់អ្នករស់នៅក្នុងទីក្រុងដែលតែងតែជួបប្រទះការកកស្ទះចរាចរណ៍សើ្ទររៀងរាល់ថ្ងៃ ដោយសារតែ Ford Ecosport បានបំពាក់ជាមួយនឹងប្រភេទម៉ាស៊ីន Ecoboost ទំហំ 1.0L ថ្វីដ្បិតម៉ាស៊ីនតូចពិតមែន ប៉ុន្តែវាមានកម្លាំងខ្លាំងជាងរយន្តដទៃដែលមានទំហំម៉ាស៊ីនប៉ុនគ្នា ហើយថែមទាំងជួយសន្សំសំចៃប្រេងទៀតផង។
ដូច្នេះសម្រាប់អ្នកដែលមានលុយត្រឹមប៉ុណ្ណឹង គួរពិចារណាទិញរថយន្តថ្មីជិះតែម្ដងទៅ ដើម្បីចៀសវាងកុំឱ្យទិញប៉ះរថយន្តមិនស្អាត ឬចេះតែមានបញ្ហាខូចមិនចេះចប់ ម្យ៉ាងទៀតនៅពេលអ្នកទិញរថយន្តថ្មី គឺមានការធានាត្រឹមត្រូវពីក្រុមហ៊ុនផ្ទាល់ រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។