ភ្នំពេញ៖ នៅថ្ងៃទី8 ខែឧសភា បូឌាស្ប៉ា (Bodia SPA) នឹងប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនូវសាខាស្ប៉ាថ្មីរបស់ខ្លួន ជាមួយការជប់លៀងយ៉ាងអស្ចារ្យដែលមានការចូលរួមជាច្រើនពីភ្នាក់ងារទេសចរណ៍ និងភ្ញៀវលំដាប់ខ្ពស់តារាបង្ហាញ ម៉ូតល្បីៗនៅកម្ពុជាដូចជា កញ្ញា ច័ន្ទ គង់កា និងអ្នករចនាម៉ូតសំលៀកបំពាក់ដ៏ល្បីនៅកម្ពុជាគឺ លោក ឯម រៀម ក៏ដូចជាសិល្បករ សិល្បការនី រួមទាំងតារាប្រព័ន្ធផ្សព្វផ្សាយសង្គម (Key Influencers – KOL) ជាច្រើនទៀត។
ស្ប៉ាថ្មីរបស់បូឌា (Bodia SPA) មានទីតាំងនៅសង្កាត់ បឹង កេងកង1 ដែលជាតំបន់រស់រវើក និងទាន់សម័យ។ ទីនោះស្ថិតនៅចំតំបន់ស្នូលនៃទីក្រុងដែលអនុញ្ញាតឲ្យភ្ញៀវទទួលបាននូវបទពិសោធន៍ថ្មីសម្រាប់បន្ធូរអារម្មណ៍បែបស្ងប់ស្ងាត់និងកាត់បន្ថយតានតឹងពីការងារប្រចាំថ្ងៃបាន។
ជាមួយនឹងសំណង់ស្ថាបត្យកម្មបែបធម្មជាតិ ទីនេះផ្តល់នូវជម្រើសនៃការម៉ាស្សាដ៏ល្បីប្រចាំបូឌា។ ក្នុងនោះមានដូចជាការព្យាបាលនិងម៉ាស្សាមុខ និងដងខ្លួន ដែលទទួលបានការពេញនិយមបំផុត។ បន្ថែមទៅលើនេះទៅទៀតស្ប៉ាក៏ទើបនឹងមានជាកញ្ចប់ព្យាបាល និងម៉ាស្សាដែលបង្កើតឡើងថ្មីចំនួនពីរដែលសុទ្ធសឹងតែចេញពីគ្រឿងផ្សំធម្មជាតិទាំងស្រុង។
នៅក្នុងកម្មវិធីជប់លៀងបើកសម្ភោធដែលផ្ដោតទៅលើសិល្បៈនៃការចែករំលែកចំណេះដឹងថ្មីៗ ក៏ដូចជាការលំហែលអារម្មណ៍នៅពេលរាត្រី។ ដើម្បីឲ្យអ្នកចូលរួមអាចស្វែងយល់កាន់តែច្បាស់ អ្នកធ្វើចលនាសរសៃរបស់បូឌាក៏នឹងអញ្ជើញភ្ញៀវដើរទស្សនាគ្រឿងបរិក្ខាថ្មីៗ ព្រមទាំងស្វាគមន៍យ៉ាងពិសេសតាមបែបបទរបស់បូឌាស្ប៉ា (Bodia SPA)។ អ្នកចូលរួមថែមទាំងអាចទទួលអារម្មណ៍ស្រស់ស្រាយជាមួយនឹងការពិសារស្រាក្រឡុក រួមជាមួយតែដ៏ឈ្ងុយឆ្ងាញ់ដែលបូឌាស្ប៉ា(Bodia SPA) បានរៀបចំ។
អំពីបូឌាស្ប៉ា (Bodia SPA)៖ ដោយទទួលបានការបំផុសផ្នត់គំនិតពីទំនៀមទំលាប់ប្រពៃណីបុរាណដែលរកឃើញនៅក្នុងវប្បធម៌ខ្មែរ បូឌាស្ប៉ា គឺជាខ្សែសង្វាក់ដំបូងគេនៃស្ប៉ានៅកម្ពុជាជាមួយនឹងសាខាចំនួនប្រាំមួយនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ បូឌាស្ប៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2006 ដោយសហគ្រិនបារាំង និងកម្ពុជា និងត្រូវបានរចនាឡើងដោយស្ថាបត្យកម្មដែលល្អឥតខ្ចោះ គួបផ្សំនិងអាស៊ីបែបទំនើប ហើយមានមោទនភាពដោយប្រើប្រាស់តែគ្រឿងផ្សំស្រស់ៗ បន្ថែមលើម៉ាកសញ្ញាធម្មជាតិ និងមានទំនួលខុសត្រូវខ្ពស់លើផលិតផលថែរក្សាសម្ផស្សដែលផលិតដោយដៃនៅប្រទេសកម្ពុជា។