នៅថ្ងៃទី1 ខែឧសភា មានភាពភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញអគ្គនាយក និងថ្នាក់ដឹកនាំជាច្រើននៃក្រុមហ៊ុន RMA Cambodia ធ្វើជាចុងភៅ និងអ្នកបម្រើសេវាកម្មជូនអតិថិជនដោយផ្ទាល់នៅតាមបណ្តាហាងមួយចំនួនរបស់ក្រុមហ៊ុន Express Food Group Co.,Ltd (EFG)។
ជាក់ស្តែងវត្តមានរបស់លោក ងន សាំង អគ្គនាយកក្រុមហ៊ុនRMA Cambodia ដែលបានចុះបម្រើសេវាកម្មជូនអតិថិជននៅThe Pizza Company សាខាអ៊ីអនម៉លសែនសុខ ពិតជាធ្វើឲ្យបុគ្គលិកដែលបម្រើសេវាកម្មនៅក្នុងហាងមានការភ្ញាក់ផ្អើល និងសប្បាយរីករាយដែលថ្នាក់ដឹកនាំបានស័្មគ្រចិត្តចំណាយពេលមួយថ្ងៃធ្វើការបម្រើសេវាកម្មជាមួយបុគ្គលិកដ៏ទៃនៅក្នុងហាង។
បើតាមសម្តីរបស់បុគ្គលិកដែលកំពុងបម្រើសេវាកម្មនៅតាមហាងបានប្រាប់ថា ពួកគាត់ពិតជាភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលមានថ្នាក់ដឹកនាំជាច្រើន មកធ្វើការងារជាមួយពួកគាត់។ ម្យ៉ាងទៀតនេះជាពេលវេលាល្អមួយ ដែលជួយបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិករបស់ការិយាល័យកណ្តាល និងបុគ្គលិកដែលកំពុងបម្រើសេវាកម្មនៅតាមហាងនានា លើសពីនេះទៅទៀតពួកយើងក៏មានឱកាសជួបជជែក ដែលធ្វើឱ្យយើងកាន់តែមានទឹកចិត្តក្នុងការខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែប្រសើរ។
គួរបញ្ជាក់ផងដែរថាជារៀងរាល់ឆ្នាំនៅថ្ងៃទី1 ខែឧសភា ក្រុមហ៊ុន EFG តែងតែប្រារព្ធធ្វើ EFG’s Day ដែលបុគ្គលិកស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន RMA Cambodia ស្ម័គ្រចិត្តនៅតាមហាងរបស់ខ្លួន ដូចជា ហាងដឹភីហ្សាខមភេនី(The Pizza Company), បាប៊ីឃ្យូផ្លាហ្សា (Bar-B-Q Plaza), ហាងការ៉េមស្វិនសិន(Swensen’s), ហាងការ៉េមឌីឃ្យូ (Dairy Queen), ហាងនំដូណាត់គ្រីសស្ពីគី្រម (Krispy Kreme)។