រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនបីរូបពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។
លោក កង សុវណ្ណ មកពីខេត្តកោះកុង ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖ “ខ្ញុំហូបស្រាបៀរអាន់ឆ័រនៅពេលមានកម្មវិធីជួបជុំបងប្អូន និងមិត្តភ័ក្តិ។ ខ្ញុំគាស់កំប៉ុងស្រាបៀរអាន់ឆ័រ ឃើញត្រូវរង្វាន់មួយម៉ឺនដុល្លារ។ កាលនោះខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែងដឹងថាត្រូវរង្វាន់ពីស្រាបៀរអាន់ឆ័រពីព្រោះពីមុនមិនដែលមានរង្វាន់អញ្ចឹង ឥឡូវឃើញត្រូវរង្វាន់ពិតៗ។ នេះជាលើកទីមួយសម្រាប់ខ្ញុំត្រូវរង្វាន់ធំមួយម៉ឺនដុល្លារពីស្រាបៀរអាន់ឆ័រ។ ខ្ញុំផ្តាំផ្ញើឲ្យអតិថិជន សូមជឿជាក់លើស្រាបៀរអាន់ព័រពិតជាផ្តល់រង្វាន់ពិតៗមែន។ “
លោក ធន ឈាងហៃ មកពីខេត្តកណ្តាល ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖ “ខ្ញុំតែងតែពិសាស្រាបៀរអាន់ឆ័រនៅពេលជួបជុំបងប្អូន និងមិត្តភ័ក្តិ។ ខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយនៅពេលដឹងថាត្រូវរង្វាន់ធំ។ ខ្ញុំផ្តាំផ្ញើឲ្យបងប្អូនអតិថិជនពិសាស្រាបៀរអាន់ឆ័រដើម្បីមានឱកាសត្រូវរង្វាន់ធំដូចរូបខ្ញុំ”។
ចំណែកឯលោក សុត វែង មកពីខេត្តកណ្តាល ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖ “ខ្ញុំអារម្មណ៍អររំភើបសប្បាយនៅពេលដឹងត្រូវរង្វាន់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័រ។ ខ្ញុំមិនដែលត្រូវរង្វាន់ធំអញ្ចឹងពីមុនទេ។ ខ្ញុំសូមផ្តាំផ្ញើឲ្យបងប្អូនសូមពិសាស្រាបៀរអាន់ឆ័រឲ្យបានច្រើនពីព្រោះស្រាបៀរអាន់ឆ័រមានរសជាតិឆ្ងាញ់ ព្រមទាំងមានរង្វាន់ជាច្រើន។ ខ្ញុំមានអារម្មណ៍រំភើបខ្លាំង ហើយខ្ញុំនឹងយកលុយនេះទៅពង្រីកមុខរបរ។”
អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនបីរូបបានទទួលរង្វាន់ពីលោក Hew Foong Yoon ប្រធានគ្រប់គ្រងផ្នែកទីផ្សារប្រចាំប្រទេស និងលោក Fahmi Rajendra ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។
កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។
សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។
រីករាយស្រស់ថ្លា
ពិសាដោយការទទួលខុសត្រូវ៕