ភ្នំពេញថ្ងៃទី ០១ ខែឧសភា ២០១៩៖ កាន់តែពេញចិត្ត និងកាន់តែអស្ចារ្យទៅៗសម្រាប់អ្នកស្រឡាញ់គាំទ្រស្មាតហ្វូនលំដាប់កំពូល Flagship របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង!
ដើម្បីអបអរសាទរ និងចូលរួមផ្តល់នូវភាពរីករាយក្នុងរដូវកាលឈប់សម្រាកជូនអតិថិជនទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន សាមសុង មានការផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសសម្រាប់ស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួន Galaxy S10 និង S10+!
ការលក់បញ្ចុះតម្លៃដ៏ពិសេសដែលពុំធ្លាប់មានពី សាមសុង គឺចាប់ផ្តើមពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៩ នេះតទៅ! ប្រញាប់ឡើងកុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតឱ្យសោះ! ខាងក្រោមនេះគឺជាតារាងនៃការបញ្ចុះតម្លៃសម្រាប់ម៉ូឌែល Samsung Galaxy S10 និង S10+ ៖
* Samsung Galaxy S10 128 GB ៖ តម្លៃដើម $ 899 បញ្ចុះសល់ត្រឹមតែ $ 819 ប៉ុណ្ណោះ!
* Samsung Galaxy S10+ 128 GB ៖ តម្លៃដើម $ 989 បញ្ចុះសល់ត្រឹមតែ $ 909 ប៉ុណ្ណោះ!
* Samsung Galaxy S10+ 512 GB ៖ តម្លៃដើម $ 1, 159 បញ្ចុះសល់ត្រឹមតែ $ 1, 079 ប៉ុណ្ណោះ!
ពិតជាពិសេសរបស់គេមែន! អ៊ីចឹងនៅចាំអីទៀត ទិញម្នាក់មួយទៅ! ទាន់មានការបញ្ចុះតម្លៃ និងចំពេលដើរលេងល្មម។ ដំណើរកម្សាន្តកាន់តែរីករាយ និងគួរឱ្យចងចាំជាមួយ Samsung Galaxy S10 / S10+!
សូមអតិថិជនទាំងអស់មកសាកសួររកការបញ្ចុះតម្លៃពិសេសនេះនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232។