ទឹកប្រាក់ ១០០ លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ស្ត្រីវ័យក្មេងម្នាក់ទៀតហើយ មានឈ្មោះ ទុន ភាព អាយុ២៦ឆ្នាំ ជាកសិករ រស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង ទុន ភាព បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ អស់រយៈពេល២ឆ្នាំកន្លងមកហើយ ដែលអ្នកនាងព្យាយាមទទួលទានតែបៃតង អ៊ីឈីតាន់ ដើម្បីផ្សងសំណាងយករង្វាន់ ព្រោះអ្នកនាងហាក់មិនទាន់ជឿថាមានរង្វាន់ពិត បើទោះជាធ្លាប់ឃើញគេឡើងទទួលរង្វាន់ប្រាក់លាននៅលើកញ្ចក់ទូរទស្សន៍ជាញឹកញាប់ក៏ដោយ។
ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះបន្ទាប់សម្រាកពីការងារផ្ទះ អ្នកនាងបានទៅលេងផ្ទះអ្នកភូមិ ហើយទិញតែបៃតង អ៊ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំចំនួនមួយដបដើម្បីទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ 100លានរៀល នៅក្នុងគម្របដបតែម្ដង ។ ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកលក់ និងញាតិជិតខាងដែលនៅក្បែរមកចោមរោមមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។
ពេលនេះអ្នកនាងជឿជាក់១០០ភាគរយហើយថា តែបៃតង អ៊ីឈីតាន់ ពិតជាមានរង្វាន់១០០លានរៀលយ៉ាងប្រាកដមែន។ អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ 100លានរៀល អ្នកនាងនឹងយកមួយចំនួនទៅសងបំណុលគេ ហើយប្រគល់មួយចំនួនជូនម្តាយ និងទុកទិញដីសម្រាប់ធ្វើស្រែចម្ការ។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕