ថ្ងៃ​ដ៏​ពិ​សេស​! ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ Dai​-ichi​ Life​ (Cambodia​) PLC​. បាន​ប្រកាស​សម្ពោធ​ប្រតិបត្តិ​ការ​របស់​ខ្លួន​ជា​ផ្លូវការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

រាជធានី​ភ្នំពេញ​ – ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ Dai​-ichi​ Life​ (Cambodia​) PLC​. ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​របស់​ប្រទេស​ជប៉ុន​បាន​បើក​ការិយាល័យ​របស់​ខ្លួន​នៅក្នុង​អគារ​ Vattanac​ Capital​ នៅ​ថ្ងៃទី​24​ ខែមេសា​ ឆ្នាំ​2019​។ ក្រុមហ៊ុន​ Dai​-ichi​ Life​ Cambodia​ គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ របស់​ក្រុមហ៊ុន​ Dai​-ichi​ Life​ Holdings​, Inc​. (នៃ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​) បង្កើត​ឡើង​ក្នុង​ឆ្នាំ​1902​ ហើយ​វា​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​របស់​ជប៉ុន​ដំបូង​គេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​នា​ថ្ងៃនេះ​ គឺ​មានការ​រួមបញ្ចូល​ជាមួយនឹង​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗចំនួន​3 គឺ​ពិធី​បើក​សម្ពោធ​ការិយាល័យ​របស់​ក្រុមហ៊ុន​ Dai​-ichi​ Life​ Cambodia​ ​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ និង​ការប្រកាស​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រុមហ៊ុន​ Dai​-ichi​ Life​ Cambodia​ និង​ធនាគារ​ វឌ្ឍនៈ​ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​ Rosewood​ ភ្នំពេញ​ តាមរយៈ​ការ​ចងសម្ព័ន្ធ​ភាព​ធុរកិច្ច​រវាង​ធនាគារ​

វឌ្ឍនៈ​ និង​ក្រុមហ៊ុន​ Dai​-ichi​ Life​ Cambodia​ អាច​ធ្វើឲ្យ​ក្រុមហ៊ុន​ Dai​-ichi​ Life​ Cambodia​ ប្រើប្រាស់​បណ្តាញ​របស់​ធនាគារ​ វឌ្ឍនៈ​ និង​ទំនាក់ទំនង​ទៅ​អតិថិជន​របស់​ខ្លួន​បាន​កាន់តែ​ឆាប់រហ័ស​ឡើង​។ ពិធីសម្ពោធ​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​អាហារ​ពេលល្ងាច​ ដែល​បាន​រៀបចំឡើង​នៅ​សណ្ឋាគារ​ សូ​ហ្វី​តែល​ ភ្នំពេញ​ ភូ​គី​ត្រា​។

កម្មវិធី​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​អគ្គនាយក​នៃ​ក្រុមហ៊ុន​ Dai​-ichi​ Life​ Cambodia​ គឺ​លោក​ Allen​ Thai​ និង​មានការ​គាំទ្រ​ពីសំណាក់​ ការិយាល័យ​កណ្តាល​ ដែល​ដឹកនាំ​ដោយ​លោក​ Seiji​ Inagaki​ អគ្គនាយក​ក្រុមហ៊ុន​ Dai​-ichi​ Life​ Holdings​ ​ អ្នកតំណាង​មក​ពី​ក្រុមហ៊ុន​ Dai​-ichi​ Life​ ប្រទេស​វៀតណាម​ និង​មក​ពី​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៅ​ប្រទេស​សិង្ហបុរី​។ ភាព​ជោគជ័យ​នៅក្នុង​កម្មវិធី​បើក​សម្ពោធ​នេះ​ មានការ​ចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​;អ្នកតំណាង​ធនាគារ​ជាច្រើន​ និង​អ្នកសារព័ត៌មាន​ ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​គួរ​ឱ្យ​កត់សម្គាល់​។

ក្រុមហ៊ុន​ Dai​-ichi​ Life​ Cambodia​ នឹង​បន្ត​ផ្តល់​ជូន​នូវ​សេវាកម្ម​ប្រកបដោយ​និរន្តរភាព​ និង​វិនិយោគ​នៅ​លើ​ទីផ្សារ​ដែល​មាន​ប្រជា​សាស្រ្ត​ និង​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​រឹងមាំ​ ដែល​សមស្រប​នឹង​សេវា​ធានារ៉ាប់រង​អាយុជីវិត​។ ក្នុងនាម​ជា​អ្នកនាំ​មុខ​ក្នុង​ការ​ផ្តល់​នូវ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ប្រកបដោយ​គុណភាព​ ជាមួយនឹង​លក្ខខណ្ឌ​ដែល​មាន​ភាព​ងាយស្រួល​យល់​ យើង​ធានា​ថា​ ផលិតផល​ និង​សេវាកម្ម​របស់​យើង​គឺ​មាន​ភាពល្អ​ប្រសើរ​ និង​ស័ក្តិសម​ជាមួយនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​។

លោកជំទាវ​ ងួន​ សុខា​ រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​នា​ រា​ត្រី​សមោលស​ថា​៖ “ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថាវ​ត្ត​មាន​របស់​ក្រុមហ៊ុន​ ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ កម្ពុជា​ នឹង​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍន៍​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​យើង​ តាមរយៈ​បទពិសោធន៍​ ចំណេះដឹង​ ជំនាញ​ ដែល​ក្រុមហ៊ុន​ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ មាន​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​អស់​រយៈពេល​ជាង​ ១០០​ ឆ្នាំ​ ក្នុង​ប្រទេស​ជប៉ុន​។”

​;

លោក​ Allen​ Thai​ អគ្គនាយក​ នៃ​ក្រុមហ៊ុន​ Dai​-ichi​ Life​ Cambodia​ បាន​មានប្រសាសន៍​ថា​ ” ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​មួយ​ក្នុងចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​ក្នុង​អាស៊ី​ ដែល​វា​កំពុង​ជម្រុ​ញឱ្យ​មានការ​ពង្រីក​ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​កាន់តែ​ឆាប់រហ័ស​ផង​ដែរ​។ ចំណុច​វិជ្ជមាន​នៃ​ការវិវឌ្ឍន៍​ទាំងនេះ​បាន​ធ្វើ​ឱ្យ​មានការ​កើនឡើង​នូវ​អ្នក​ដែល​មាន​ប្រាក់ចំណូល​កម្រិតមធ្យម​ ដែល​តម្រូវការ​នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ត្រូវ​បាន​កើនឡើង​។ នេះ​គឺជា​ហេតុផល​ដែល​ក្រុមហ៊ុន​ Dai​-ichi​ Life​ សម្រេចចិត្ត​ចូល​មក​ក្នុង​ទីផ្សារ​មួយ​នេះ​ ដើម្បី​ផ្តល់​នូវ​ការ​ការពារ​ និង​កា​រស​ន្យំ​រយៈពេល​វែង​ ដើម្បី​បំពេញ​តម្រូវការ​របស់​ពួកគាត់​”។

ក្រុមហ៊ុន​ Dai​-ichi​ Life​ ពេញចិត្ត​ក្នុង​ការចូលរួម​ចំណែក​ជួយ​ដល់​សហគមន៍​ដែល​ជា​កន្លែង​ដែល​ខ្លួន​កំពុង​មាន​ប្រតិបត្តិ​ការ​ ស្របតាម​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​។ នេះ​គឺជា​ការ​ជួយ​អភិវឌ្ឍន៍​សង្គម​ និង​សេដ្ឋកិច្ច​ប្រកបដោយ​និរន្ត​ភាព​។ កម្មវិធី​សម្ពោធ​ក្រុមហ៊ុន​ Dai​-ichi​ Life​ បាន​បញ្ចប់​ទៅ​ដោយ​ការ​ផ្តល់​នូវ​ប្រាក់​បរិច្ចាគ​ចំនួន​50​,000​ដុល្លារ​អាមេរិក​ ជូន​ដល់​អង្គការសុខភាព​ Japan​ Heart​ Cambodia​ ដែល​ជា​អង្គការ​មួយ​ដែល​ជួយ​ដល់​ប្រជាជន​ក្រីក្រ​។ មូលនិធិ​នេះ​នឹង​ត្រូវ​ផ្តល់​ឱ្យ​ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​ ដែល​ជា​ជនរងគ្រោះ​នៃ​ជំងឺមហារីក​។

ក្នុងនាម​ជា​វិនិយោគិន​ជប៉ុន​ ក្រុមហ៊ុន​ Dai​-ichi​ Life​ មានការ​ប្តេជ្ញា​ក្នុង​ការ​ផ្តល់​ជូន​នូវ​ផលិតផល​ និង​សេវាកម្ម​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​រយៈពេល​វែង​។ ក្រុមហ៊ុន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​បម្រើ​ និង​បំពេញ​តម្រូវការ​ធានារ៉ាប់រង​អាយុជីវិត​ជូន​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​ ដូច​ពាក្យស្លោក​របស់​ក្រុមហ៊ុន​ Dai​-ichi​ និយាយ​ថា​ “នៅ​ក្បែរ​អ្នកជា​និច្ច​”៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា