កំពង់ចាម៖ការប្រគំតន្រ្តីយក្សនៃកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរបានកក្រើកក្រុងប៉ោយប៉ែតដោយមានការចូលរួម ទស្សនាយ៉ាងភ្លូកទឹកភ្លូកដី ពីបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម និងមកពីបណ្តាស្រុកជាច្រើន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០១៩។
ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករបាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរអាន់ឆ័រ ជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នា រង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរអាន់ឆ័រ ដែលបានទិញពីស្តង់ស្រាបៀរអាន់ឆ័រដែលលក់ក្នុងតម្លៃ ប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។
កម្មវិធីពិសេសនេះបានចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅដោយមានការផ្សាយបន្តផ្ទាល់ទំព័រហ្វេសប៊ុក របស់ស្រាបៀរអាន់ឆ័រ។ ការប្រគំតន្ត្រីនេះមានការចូលរួមសម្តែងដោយតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជាច្រើនរូបទៀត ដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើកខេត្តកំពង់ចាម នាត្រីកាលនោះ។
ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ពិសេសនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។
ពិសាដោយការទទួលខុសត្រូវ៕