ភ្នំពេញ៖ នៅក្នុងអត្ថបទលើកមុនយើងបាននាំលោកអ្នកមកស្គាល់អ្វីទៅជា LG Smart ThinQ និងប្រយោជន៍របស់វា។ ដូចបានជំរាបពីលើកមុនរួចមកហើយថា បច្ចេកវិទ្យាវៃឆ្លាតរបស់ LG Smart ThinQ គឺជាមុខងារមួយ វាជួយសម្រួលដល់អ្នកប្រើប្រាស់ ក្នុងការបញ្ជារ ឬគ្រប់គ្រប់ឧបករណ៍អេឡិចត្រូនិច LG តាមរយៈទូរស័ព្ទស្មាតហ្វូន ឬ Tablet ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាច បិទ-បើកដំណើរការឧបករណ៍អេឡិចត្រូនិចរបស់ LG បានដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ទូរទស្សន៍ ទូទឹកកកជាដើម ពីគ្រប់ទីកន្លែងត។ កម្មវិធីវៃឆ្លាត LG Smart ThinQ ជួយឲ្យលោកអ្នកដឹងពីការប្រើប្រាស់ថាមពលអគ្គីសនី ថាតើលោកអ្នកប្រើប្រាស់អស់ប៉ុន្មានគីឡូវ៉ាត់ម៉ោង ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែទៀតផង។ ជាអាចជួយលោកអ្នកដឹងនូវពេលវេលានៃការសំអាត Filter សំអាតម៉ាស៊ីត្រជាក់ផងដែរ ជាពិសេសទៀតវាមានបូករួមបញ្ចូលគ្នាជាមួយមុខងារ Smart Diagnosis នឹងធ្វើអោយលោកអ្នកពិនិត្យដឹងនូវបញ្ហាបច្ចេកទេសដែលកើតមានឡើងនៅលើឧបករណ៍ភ្លាម ដោយមិនចាំបាច់រង់ចាំជាងបច្ចេសមកពិនិត្យនោះឡើយ។ LG Smart ThinQ បានជួយសម្រួលដល់ការរស់នៅ និងការប្រើប្រាស់ឧបករណ៍អេឡិចត្រនិចនៅក្នុងផ្ទះរបស់លោកអ្នកបានយ៉ាងល្អ មិនថាលោកអ្នកស្ថិតនៅទីណាក៏ដោយ។
នាពេលនេះ យើងខ្ញុំសូមបង្ហាញពីរបៀបភ្ជាប់កម្មវិធី Smart ThinQ រវាងទូរស័ព្ទស្មាតហ្វូន (Smart Phone) ទៅនឹងម៉ាស៊ីនត្រជាក់ LG Dual Cool ។ លោកអ្នកអាចស្វែងយល់ពីរបៀបភ្ជាប់កម្មវិធីតាមរយៈវីដេអូខាងលើនេះ ឬសំរាយនៅក្នុងអត្ថបទខាងក្រោម៖
លោកអ្នកគ្រាន់ចូលទៅដោតឡូតកម្មវិធី LG Smart ThinQ ដោយមិនគិតថ្លៃតាមរយៈ App Store ប្រសិនបើលោកអ្នកប្រើប្រាស់ទូរស័ព្ទ iOS និង ដោតឡូតកម្មវិធីពី Play Store ប្រសិនបើលោកអ្នកប្រើប្រាស់ទូរស័ព្ទ Android។ បន្ទាប់មកចុះឈ្មោះតាមរយៈ Google Account ឬ Facebook ឬក៏ LG Account ហើយបន្ទាប់មកលោកអ្នកនឹងបានឃើញផ្ទាំងមួយលេចចេញមក និង តម្រូវអោយលោកអ្នកជ្រើសរើសពាក្យថា Select All និងបន្ទាប់មកទៀតលោកអ្នកត្រូវបំពេញថ្ងៃខែឆ្នាំកំនើត រួចចុចនៅលើពាក្យថា OK។
បន្ទាប់មកលោកអ្នកត្រូវធ្វើការ Register Products នៅក្នុងកម្មវិធីនេះដោយចុចទៅលើសញ្ញាបូក រួចលោកអ្នកធ្វើការជ្រើសរើសយកពាក្យថា OK និងបន្ទាប់មកទៀតវានឹងលោតចេញផ្ទាំងមួយ ដែលតម្រូវអោយជ្រើសរើសឧបករណ៍ប្រើប្រាស់ ប្រសិនបើវាជាប្រភេទម៉ាស៊ីនត្រជាក់ជាប់ជញ្ជាំង យើងត្រូវជ្រើសរើសពាក្យថា Wall – Mounted Type
បន្ទាប់មកទៀតយើងត្រូវធ្វើតាមជំហ៊ាននីមួយៗ ដូចខាងក្រោមនេះ ៖
ជំហ៊ានទី 1៖ លោកអ្នកត្រូវធ្វើការចុចប៊ូតុងសម្រាប់ឧបករណ៍បញ្ជារ ដោយរាប់ពីខាងលើមកវាគឺជាប៊ូតុងទី3 ទាំងសងខាង ដែលមានពាក្យថា Energy Ctrl និង Jet Mode ដោយលោកអ្នកចុចប៊ូតុងនេះអោយចជាប់ក្នុងរយៈពេល 3វិនាទី យើងនឹងបានលឺសំឡេង Wi-Fi នៅលើម៉ាស៊ីនត្រជាក់ រួចលោកអ្នកត្រលប់ទៅចុចពាក្យថា YES នៅលើ App ក្នុងទូរស័ព្ទរបស់លោកអ្នកវិញ។
ជំហ៊ានទី 2៖ ចំណុចនេះយើងខ្ញុំសូមបញ្ជាក់ថា ប្រសិនបើលោកអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទ iOS លោកអ្នកត្រូវធ្វើការ Register Network ប៉ុន្តែចំពោះលោកអ្នកដែលប្រើប្រាស់ប្រព័ន្ធ Android គឺមិនមាននោះទេ គឺវានឹងភ្ជាប់ជាលក្ខណៈអូតូតែម្តង។
ជំហ៊ានទី 3៖ គឺលោកអ្នកត្រូវរង់ចាំភ្ជាប់ App ដែលនៅលើទូរស័ព្ទជាមួយនឹងម៉ាស៊ីត្រជាក់របស់លោកអ្នក ហើយនៅពេលដែលវាដំណើរការបានដល់ 100% ពេលនោះលោកអ្នកនឹងបានឃើញព៌តមាន ដែលទាក់ទងទៅនឹងម៉ាស៊ីត្រជាក់របស់លោកអ្នកជាក់ជាមិនខាន។
សូមបញ្ជាក់ផងដែរថាលោកអ្នកអាចប្រើប្រាស់កម្មវីធីនេះដើម្បីបញ្ជារម៉ាស៊ីនត្រជាក់ LG តាមរយៈទូរស័ព្ទដៃ & Tablet លុះត្រាតែទូរស័ព្ទដៃលោកអ្នកមានភ្ជាប់ Internet ហើយទីតាំងដែលតម្លើង (នៅផ្ទះ ការិយាល័យ ជាដើម ) ម៉ាស៊ីនត្រជាក់ក៏មានភ្ជាប់ Wi-Fi ផងដែរ។