អ្នកទិញ និងអ្នកចាប់អារម្មណ័ទិញអចលនទ្រព្យជាច្រើននាក់នឹងចូលរួមនៅក្នុងពិព័រណ៍លំនៅដ្ឋាន ឆ្នាំ២០១៩ នេះ។ នៅក្នុងឱកាសដ៏អស្ចារ្យនេះ សម្រាប់អ្នកដែលមានដឹងប្រាកដជាទទួលបាន អត្ថប្រយោជន៍ជាច្រើនពីការបញ្ចុះតម្លៃដ៏ច្រើនគម្រោងលំនៅដ្ឋានធំៗនៅក្នុងប្រទេសកម្ពុជា។
វេទិកាអចលនទ្រព្យនេះនឹងធ្វើនៅសាលពិព័រណ៌កោះពេជ្រនៅថ្ងៃទី ២៦ និង២៧ ខែមេសា បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួច។
ក្រៅពីការបញ្ចុះតម្លៃ ប្រសិនបើអ្នកទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍នេះ អ្នកនឹងមានឱកាស ឈ្នះរង្វាន់សំបុត្រយន្តហោះ សម្រាប់ធ្វើដំណើរទៅប្រទេសហ្វីលីពីន ឬស្នាក់នៅសណ្ឋាគារ ដោយឥតគិតថ្លៃ។
លើសពីនេះទៀត ការផ្តល់ជូនដ៏ច្រើនទាំងនេះនឹងមាននៅកន្លែងតែមួយ ក្នុងរយៈពេលពីរថ្ងៃ ដើម្បីឲ្យអ្នកអាចធ្វើការសម្រេចចិត្ត និងចរចាទៅតាមអ្វីដែលអ្នកចង់បាន។
ខាងក្រៅមនេះ គឺជាការផ្តល់ជូនពិសេសៗ ដែលនឹងផ្តល់ជូននៅក្នុងពិព័រណ៍ខាងមុខ។
បញ្ចុះតម្លៃ
យោងតាម ឌីជេ ណាណា ជាអ្នកតំណាងសម្រាប់ព្រឹត្តិការណ៍នេះ ការបញ្ចុះតម្លៃនេះគឺជាផ្នែកដ៏សំខាន់មួយ នៅក្នុងពិព័រណ៍នេះ។
ឌីជេណាណា និយាយថា “នៅពេលដែលយើងមើលឃើញពីការបញ្ចុះ ១% ឬ ០.៥% មើលទៅដូចជាមិនច្រើននោះទេ។ ប៉ុន្តែប្រសិនបើអ្នកទិញផ្ទះ ទទួលបានការបញ្ចុះតម្លៃ ១ %នោះ អ្នកអាចសន្សំបានជាង ១,០០០ ដុល្លារឯណោះ។”
បុរី ផេន សៀរ រេស៊ីឌិននិងផ្តល់ជូនការបញ្ចុះតម្លៃ៥% ពីគ្រប់យូនីតទាំងអស់។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Star Gold ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្អបំផុតនៅប៉ោយប៉ែត នឹងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥ % ចំពោះការបង់រំលស់របស់អ្នក។
គម្រោង Urban Village ដែលជាលំនៅដ្ឋានដ៏អស្ចារ្យមួយនៅក្នុងទីក្រុងភ្នំពេញ នឹងដាក់លក់យូនីត លំនៅដ្ឋាននៅក្នុងកម្មវិធីនេះ។ ក្នុងរយៈពេលពីរថ្ងៃនេះ អ្នកអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥៥,០០០ ដុល្លារ សម្រាប់ចំនួន ៥ យូនីតពិសេស។ សូមកុំខកខានឲ្យសោះ!
បុរីឌឹផ្លរ៉ា ក៏ចូលរួមនៅក្នុងពិព័រណ៍នេះដែរ។ ប្រសិនបើអ្នកទិញយូនីតពីបុរី ឌឹ ផ្លរ៉ា នៅក្នុងកម្មវិធីនេះ អ្នកអាចសន្សំប្រាក់បានរហូតដល់ ៣,០០០ ដុល្លារ។ នេះជាផលចំណេញដ៏ច្រើនរបស់អ្នក!
ចំណែកលំនៅដ្ឋាន អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៍នឹងមានវត្តមាននៅនៅឯពិព័រណ៍នេះដែរ។ ប្រសិនបើអ្នកទិញផ្ទះពីអារ៉ាតាហ្កាដិននៅក្នុងពិព័រណ៍នេះ អ្នកអាចទទួលការបញ្ចុះតម្លៃពី ៥០០ ដុល្លារ ទៅ ២% ភ្លាមៗ។
បន្ថែមរង្វាន់
បន្ថែពីលើរង្វាន់ដែល Realestate.com.kh នឹងត្រូវផ្តល់ជូននៅពេលចុះឈ្មោះ (ចុះឈ្មោះមុន) អ្នកអភិវឌ្ឍន៍ជាច្រើននឹងផ្តល់រង្វាន់ជាច្រើនដល់អ្នកទិញផងដែរ។
ខុនដូ Seven Residences ជ្រើសរើសអ្នកទិញដើម្បីចាប់រង្វាន់ ជ្រើសរើសអ្នកឈ្នះ ដែលអ្នកអាចឈ្នះ រង្វាន់ធំរហូតដល់ ២៧,៧៧៧ ដុល្លារ ឬឈ្នះគ្រឿងបរិក្ខារក្នុងផ្ទះដោយឥតគិតថ្លៃ។
គម្រោង V House ក៏ផ្តល់ជូនការចាប់រង្វាន់ដល់អតិថិជនផងដែរ។ ទិញយូនីត នៅកម្មវិធីនេះ អ្នកអាចឈ្នះទូរស័ព្ទ iPhone XS ទូរទស្សន៍មួយគ្រឿង និងគ្រឿងបរិក្ខារផ្សេងៗ ឬការផ្តល់ជូនសេវាគ្រប់គ្រងអចលនទ្រព្យរយៈមួយឆ្នាំដោយឥតគិតថ្លៃ។
ប៉ុន្តែរង្វាន់នៅមានច្រើនជាងនេះទៀត។ Realestate.com.kh នឹងផ្តល់រង្វាន់ជាច្រើន
នៅក្នុងព្រឹត្តិការណ៍នេះ។ អ្នកអាចឈ្នះទូរស័ព្ទ Samsung Galaxy A50 មួយគ្រឿង ប័ណ្ណបញ្ចុះតម្លៃ សម្រាប់ការស្នាក់នៅសណ្ឋាគារ Lumiere នៅភ្នំពេញ ឬ ស្ពីកឃ័រ JBL ។
វិធីបីយ៉ាងដើម្បីចុះឈ្មោះ
If you are going to buy property you’re almost guaranteed to get some freebies. But even if you
don’t there will be great prizes to those who register soon. Registering is simple. Here are three
ways you can do it:
ប្រសិនបើអ្នកមានបំណងទិញអចលនទ្រព្យអ្នកនឹងទទួលបានការធានាលើការផ្តល់ជូនច្រើនបំផុត។ ប៉ុន្តែទោះបីជាអ្នកមិនទិញ អ្នកក៏នៅតែអាចរង្វាន់ដ៏អស្ចារ្យ ដោយគ្រាន់តែចុះឈ្មោះនៅពេលនេះ។ ការចុះឈ្មោះគឺសាមញ្ញ និងមានបីរបៀបដែលអ្នកអាចធ្វើបាន៖
១. ចូលទៅកាន់គេហទំព័រ Realestate.com.kh ដើម្បីចុះឈ្មោះ។
២. ជជែកជាមួយ Realestate.com.kh លើហ្វេសប៊ុក ហើយធ្វើតាមការណែនាំដ៏ងាយស្រួល។
៣. ទាញយក Realestate.com.kh នៅលើ WeChat របស់អ្នក។
វេទិកាអចលនទ្រព្យលើនេះនឹងធ្វើឲ្យថ្ងៃចុងសប្តាហ៍របស់មានភាពសប្បាយរីករាយ ជាមួយនឹងការស្វែងយល់ពីភាពរីកចម្រើននៃទីផ្សារអចលនទ្រព្យកម្ពុជា។ សូមអញ្ជើញមកទទួលយកការបញ្ចុះតម្លៃ ការផ្តល់រង្វាន់ និងការស្វែងរកជម្រើសលំនៅដ្ឋាន ពិតប្រកដរបស់អ្នក។
ស្វែងរកព័ត៌មានថ្មីៗ ឬការផ្តល់ជូនពិសេសពីពិព័រណ៍លំនៅដ្ឋានកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!