ហាងលក់កាបូបស្បែកជើង PEDROសាខាសៀមរាបបានប្រារម្ភពិធីគំរប់ខួប6ឆ្នាំដែលប្រពឹត្តទ្បើងនៅថ្ងៃទី30 ខែមីនា ឆ្នាំ2019។ កញ្ញាVirak Nich និងលោកVy Yaro ត្រូវបានអញ្ជើញជាតារាកិត្តិយសនៅក្នុងកម្មវិធី។
លើសពីនេះ អ្នកគំនូរដ៏ប្រសព្វនៃម៉ូដ កញ្ញា Vivian Tan ដែលត្រូវបានអញ្ជើញមកពីប្រទេសម៉ាទ្បេស៊ី បានចូលរួមបង្ហាញស្នាដៃគំនូររបស់នាងនៅក្នុងកម្មវិធី អតិថិជនទាំងអស់សប្បាយរីករាយ នឹងការទទួលបាននូវរូបគំនូររបស់កញ្ញា ក៏ដូចជាការបំរើជូននៅភេសជ្ជះ និងអាហារសំរន់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា Maily ដែលជាDJល្បីក្នុងការMixភ្លេង បានញឹងកម្មវិធីអោយកាន់តែពិសេសជាមួយនឹងទេពកុសលរបស់នាង។
PEDRO
PEDRO គឺជាម៉ាកអន្តរជាតិដែលមានខូទ្បិចសិនសំរាប់បុរស និងនារី។ សំរាប់ខូទ្បិចសិនបុរស មានដូចជាកាបូប ស្បែកជើង កាបូបដាក់លុយ និងខ្សែក្រវ៉ាត់ រីឯខូទ្បិចសិនសំរាប់នារី មានកាបូប ស្បែកជើង និងកាបូបដៃ ដែលម៉ូដទាំងអស់នាំមកនូវភាពឆើតឆាយជាមួយនឹងទំនុកចិត្តជូនទៅដល់សុភាពនារីផងដែរ។
PEDRO បានប្រតិបត្តការណ៏ ៦សាខានៅក្នុងប្រទេសកម្ពុជា ដែលសរុប៨៣សាខានៅក្នុងអាស៊ីប៉ាស៊ីហ្វិច មជ្ឈិមបូព៌ា និងសាធារណរដ្ឋប្រជាមានិតចិន។