កាលពីថ្ងៃទី26 ដល់ថ្ងៃទី29 ខែមីនាកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញរបស់ប្រទេសថៃ Bangkok Airways(Asia’s Boutique Airline)បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយដោយមានការចូលពីសំណាក់ក្រុមហ៊ុនទេសចរណ៍ល្បីៗមកពី 7ប្រទេសដែលមានដូចជា ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ទីក្រុងហុងកុង ប្រទេសសាំងហ្គាពួរ និងម៉ាឡេស៊ី និងក្រុមអ្នកសារព័ត៌មានមកពី 3ប្រទេស មានកម្ពុជា ឡាវ និងប្រទេសម៉យ៉ាន់ម៉ា នៅលើដីកោះទេសចរណ៍ដ៏ស្រស់បំព្រង និងល្បីល្បាញបំផុត គឺកោះសាមុយ។
ព្រឹត្តិការណ៍ជួបជុំដ៏សប្បាយរីករាយនេះ គឺជាការបង្ហាញពីសក្ដានុពលនៃវិស័យទេសចរណ៍ដ៏ល្អប្រណីតនៅលើកោះទេសចរណ៍របស់ប្រទេសថៃដ៏ធំជាងគេមួយនេះដែលរួមមាន សណ្ឋាគារប្រណីតៗ រមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រង ភោជនីយដ្ឋានទំនើបៗ ជាមួយនឹងម្ហូបអាហារក្នុងតំបន់ដ៏មានឱជារសឈ្ងុយឆ្ងាញ់ដែលបានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អឥតខ្ចោះដែលមានពាក្យស្លោកថា Asia’s Boutique Airline ឬក្រុមហ៊ុន Bangkok Airways ហ្នឹងឯង៕