សណ្ឋាគារហ៊ីម៉ាវ៉ារីគឺ “ភ្ជាប់ទំនាក់ទំនងនឹងភពផែនដី” នៅក្នុងព្រឹត្តិការណ៍ចលនាសកល “ទិវាមួយម៉ោងសម្រាប់ភពផែនដី” ដោយយើងបានធ្វើការបិទភ្លើងមួយចំនួនដែលមិនសំខាន់ រយៈពេល 2ម៉ោង ចាប់ពីម៉ោង 16:30នាទីយប់ ដល់ម៉ោង 10:30នាទីយប់ ដើម្បីជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយសង្រ្គោះភពផែនដី។
“ទិវាមួយម៉ោងសម្រាប់ភពផែនដី” ជាព្រឹត្តិការណ៍ដែលប្រារព្ធឡើងជុំវិញសកលលោក ដែលមានការផ្តួចផ្តើមពីអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិហៅកាត់ថា WWF (World Wide Fund for Nature) ក្នុងគោលបំណងបំផុសស្មារតីឱ្យស្រលាញ់ និងគាំពារធនធានធម្មជាតិ និងធនធានជាជីវៈចម្រុះ។
យើងប្រើប្រាស់ធនធានធម្មជាតិជាច្រើននៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់យើង ហេតុនេះហើយបានជាយើងសម្រេចចិត្តចូលរួមចលនាព្រឹត្តិការណ៍អន្តរជាតិនេះឡើងដើម្បី បិទភ្លើង រយៈពេល 2ម៉ោង ជាការបង្ហាញការប្តេជ្ញាចិត្តរបស់យើងក្នុងស្រឡាញ់នឹងគាំពារធនធានធម្មជាតិ។
សណ្ឋាគារ ហ៊ីម៉ាវ៉ារី បានចូលរួមនៅក្នុងព្រឹត្តិការណ៍ចលនាសកល ”ទិវាមួយម៉ោងសម្រាប់ភពផែនដី” ជាមួយអតិថិជន ភ្ញៀវ និងបុគ្គលិករបស់យើងជាលើកទី6 មកហើយ។
យើងបានរៀបចំការសម្ដែងតន្រ្តីព្យាណូ និងវីយ៉ូឡុងសម្រាប់ភ្ញៀវស្តាប់កម្សាន្តចាប់ពីម៉ោង19:00នាទី ដល់ម៉ោង 20:30នាទី នៅឯ Himawari Garden Terrace ដោយភ្ជាប់ជាមួយការផ្តល់ជូននូវប្រូម៉ូសិនពីផ្នែកF&;B និងការញ៉ាំអាហារក្រោមពន្លឺភ្លើងទៀន។
វាបានក្លាយជាបទពិសោធដ៏ល្អមួយ សម្រាប់យើងជារៀងរាល់ឆ្នំាក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនងរបស់យើងជាមួយធម្មជាតិ ហើយយើងជឿជាក់ថា យើងទាំងអស់គ្នានឹងបន្តចូលរួមចំណែកជាសកម្មភាពផ្សេងៗក្នុងការការពារធនធានធម្មជាតិរបស់យើង៕