កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមិនា ឆ្នាំ២០១៩ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានដឹកនាំបុគ្គលិកជាង៥០០នាក់រួមទាំងដៃគូរពាណិជ្ជករ សហការជាមួយនឹង លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វារ ធ្វើការបោសសំអាត ប្រមូលសំរាមនៅតាមដងផ្លូវ និងច្រាំងទន្លេពីសាលាសង្កាត់ជ្រោយចង្វារ រហូតដល់ផ្លូវមុខសណ្ឋាគារសុខា។
លោក ងន សាំង បានលើកឡើងថា ការប្រារព្ធធ្វើនូវការសំអាតនេះគឺដើម្បីបំផុសដល់ប្រជាជនកម្ពុជាយើងទាំងអស់គ្នាអោយយល់ដឹងអំពីសំរាមនិងកាទទួលខុសត្រូវរបស់ប្រជាជនគ្រប់រូបសំរាប់ការការពារបរិស្ថាន និងទីក្រុងស្អាត។ ឆ្លៀតក្នុងឧកាសនោះផងដែរលោកអគ្គនាយក ក៏បានផ្ដល់ជូនធុងសំរាមចំនួន ២០ធុង ជូនដល់សាលាសង្កាត់ជ្រោយចង្វារសំរាប់ដាក់សំរាមតាមទីសាធារណះ។
គួរបញ្ជាក់ផងដែរថា ក្នុងការចូលរូមសំអាតរយៈពេល ៤ម៉ោងនេះ បានប្រមូលសំរាមជាច្រើនពីទិសដៅដែលបានកំណត់។ តាមរយៈសកម្មភាពនេះគឺចង់បង្ហាញជូនដល់មហាជនទាំងអស់ថាបញ្ហាបរិស្ថាន មិនមែនជាបញ្ហា របស់យើងតែម្នាក់ទេ គឺជារបស់យើងទាំងអស់គ្នា និងគ្រប់មជ្ឈដ្ឋានទាំងអស់ធ្វើយ៉ាងណាដើម្បីទីក្រុង របស់យើងស្រស់ស្អាត និងគ្មានសំរាម។