ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃយុវជនម្នាក់ដែលមានឈ្មោះ ទុយ អ៊ាន់ អាយុ ១៩ ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកម្មករឡឥដ្ឋ នៅម្ដុំព្រែកអញ្ចាញ និងមានស្រុកកំណើតនៅភូមិមេសរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់លំនៅឋានផ្ទាល់ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ យុវជន ទុយ អ៊ាន់ បានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះបើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានភាពលំបាកខ្លាំង ព្រោះឪពុកក៏កំពុងធ្លាក់ខ្លួនឈឺ ហើយខ្លួនគ្មានមុខរបរអ្វីក្រៅស៊ីឈ្នួលធ្វើជាកម្មករឡឥដ្ឋតែប៉ុណ្ណោះ ។ យុវជនរូបនេះបានបន្តឱ្យដឹងទៀតថា ៖ ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នាពេលនេះក៏ជារឿងចៃដន្យបំផុតផងដែរ ព្រោះតាំងពីដើមរៀងមកខ្លួនមិនធ្លាប់គិតឡើយថា នឹងអាចមានសំណាងបានឈ្នះរង្វាន់ពីខារ៉ាបាវនោះទេ បើទោះជាធ្លាប់បានឃើញមានអ្នកត្រូវរង្វាន់ឡើងទទួលប្រាក់លាននៅលើស្ថានីយ៍ទូរទស្សន៍ជាញឹកញាប់ក៏ដោយ។ ប៉ុន្តែស្រាប់តែកាលពីសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាក់ពីការងារ ហើយត្រឡប់ទៅដល់ផ្ទះវិញ មានអារម្មណ៍ថាអស់កម្លាំង ក៏ទៅទិញ ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួនមួយកំប៉ុងនៅជិតផ្ទះទទួលទាន លុះស្រាប់តែពេលគាស់ក្រវិលកំប៉ុងភ្លាមក៏ឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុង។ ភ្លាមនោះ ក៏បានប្រាប់ទៅអ្នកលក់ ហើយទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង ។ យុវជន ទុយ អ៊ាន់ បានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ នឹងយកមួយចំនួនទៅព្យាបាលជំងឺឪពុក និងសង់ផ្ទះឱ្យបានសមរម្យ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតអាជីវកម្មទ្រទ្រង់ជីវភាពគ្រួសារផងដែរទៅថ្ងៃអនាគត ។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕