ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ ញ៉ឹក ណារ៉េត អាយុ៥៣ឆ្នាំ មានមុខរបរជាអ្នកលក់បាយ និងគុយទាវ នៅក្នុងតំបន់ដែលកំពុងស្នាក់នៅក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ។
ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានផ្ទាល់ អ្នកស្រី ញ៉ឹក ណារ៉េត ដែលជាអ្នកឈ្នះរង្វាន់ប្រាក់១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់លក់បាយ និងគុយទាវពេលព្រឹក ហើយមានអាការៈហត់ អស់កម្លាំង និងមានភាពស្រេកទឹកផងនោះ អ្នកស្រីបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំមួយដប ពីអ្នកលក់ដែលស្ថិតនៅក្បែរគ្នាទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ 100លានរៀល នៅក្នុងគម្របដបតែម្ដង ។ ភ្លាមនោះអ្នកស្រីពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់ញាតិមិត្តជិតខាងឱ្យមកចោមរោមមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ អ្នកស្រីបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា តាំងពីមុនមកអ្នកស្រីមិនធ្លាប់នឹកគិតថា អាចមានលុយច្រើនសន្ធឹកសន្ធាប់ដូច្នេះនោះទេ ព្រោះគ្មានមុខរបរអ្វីក្រៅពីលក់បាយស្រូប និងគុយ បានចំណេញបន្តិចបន្តួចដើម្បីចិញ្ចឹមក្រពះ និងគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ តែបៃតង អ៊ីឈីតាន់ បានជួយកែប្រែជោគវាសនាគ្រួសាររបស់អ្នកស្រីឱ្យមានភាពល្អប្រសើរហើយ។ ក្រោយពីទទួលបានលុយរង្វាន់ធំ 100លានរៀល អ្នកស្រីនឹងយកមួយចំនួនទៅសងបំណុលធនាគារ និង ទុកមួយចំណែកទៀត ពង្រីកមុខរបរ ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក ៕