ភ្នំពេញ៖ នៅថ្ងៃទី 12 ខែមីនាឆ្នាំ 2019 ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានប្រកាសពីការពន្យារពេលនៃការអញ្ជើញមកដល់របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” មកកាន់ប្រទេសកម្ពុជា។ កំពូលតារាបាល់ទាត់សញ្ជាតិប្រេស៊ីលគឺជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩ ។ សូមអានសេចក្ដីថ្លែងការណ៍ជាផ្លូវការដូចខាងក្រោម៖
”ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធីប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 សូមសម្តែងនូវការសោកស្តាយ ជាមួយប្រិយមិត្ត អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាទាំងអស់ពាក់ព័ន្ធនឹងការពន្យារពេលនៃការអញ្ជើញមកដល់របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក Ronaldinho មកកាន់ប្រទេសកម្ពុជា ដោយសារភាពចាំបាច់និងកាលៈទេសៈដែលពុំអាចដឹងទុកជាមុន។ នីតិវិធីដើម្បីទទួលបានលិខិតឆ្លងដែនរបស់លោក Ronaldinho ត្រូវបានពន្យារពេលជាហេតុបណ្តាលឱ្យលោក មិនអាចចាកចេញពីប្រទេសប្រេស៊ីលនិងមិនអាចបំពេញតាមការសន្យាមកចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 នៅព្រះរាជាណាចក្រកម្ពុជា។
Ronaldinho ពិតជាស្រឡាញ់ប្រិយមិត្ត អ្នកគាំទ្រកម្ពុជា ហើយពិតជាទន្ទឹងរង់ចាំជួបអ្នកគាំទ្រទាំងអស់ដោយផ្ទាល់។ លោកពិតជាមានកិត្តិយសនិងមានមោទនភាពណាស់ ដែលបានក្លាយជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 ដែលរៀបចំដោយស្រាបៀរថៃហ្គ័រ ហើយចង់ចូលរួម និងជាចំនែកមួយនៃព្រឹត្តិការណ៍នេះដើម្បីជំរុញលើកទឹកចិត្តដល់កីឡាករបាល់ទាត់ដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជា។ ដើម្បីបង្ហាញការកោតសរសើរ និងការលើកទឹកចិត្ត លោក Ronaldinho នឹងអញ្ជើញក្រុមជ័យលាភីជើងឯក Tiger Street Football 2019 មកធ្វើដំណើរទស្សនៈកិច្ច និងមកជួបលោកផ្ទាល់នៅប្រទេសប្រេស៊ីល ។ ហើយលោកក៏ផ្ញើរូបថតអនុស្សាវរីយ៍ និងអាវយឺត Tiger Street Football ដ៏ស្រស់ស្អាតជាច្រើន ដែលមានចុះហត្ថលេខាផ្ទាល់របស់លោក ជូនដល់ប្រិយមិត្តអ្នកគាំទ្រនៅប្រទេសកម្ពុជាផងដែរ។កាដូទាំងនេះនឹងមានផ្តល់ជូនសំរាប់ប្រិយមិត្តគាំទ្រ ដែលចូលរួមលេងកម្មវិធីលើ Facebook ផ្លូវការរបស់ស្រាបៀរថៃហ្គ័រ បន្ទាប់ពីចប់កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ។
Ronaldinho ក៏បានសន្យាថានៅពេលដោះស្រាយកិច្ចការចំាបាច់នៅប្រទេសប្រេស៊ីលបានរួចរាល់ហើយ លោកនឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រនឹងផ្តល់ព័ត៌មានជូនដល់មិត្តអ្នកគាំទ្ររបស់លោក Ronaldinho ហើយនឹងប្រកាសពីកាលបរិច្ឆេទថ្មីសម្រាប់ការធ្វើដំណើររបស់លោកមកកាន់ប្រទេសកម្ពុជា។”
ទន្ទឹមនឹងនេះផងដែរ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នឹងនៅតែបន្តប្រព្រឹត្តទៅ និងមានក្រុមកំពូលចំនួន ៦៤ ក្រុមចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្តដែលនឹងធ្វើឡើងនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញនៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បីដណ្តើមយកម្ចាស់ជើងឯក Tiger Street Football Festival 2019។
ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKHពិសាដោយការទទួលខុសត្រូវ