នៅដើមខែមីនា ឆ្នាំ2019 នេះ តាមរយៈហ្វេសប៊ុកផេចផ្លូវការរបស់ Adidas Cambodia Store បានដាក់បង្ហាញស្បែកជើងម៉ូដថ្មីមួយប្រភេទទៀតគឺ YEEZY 350 V2 Hyperspace និងបានធ្វើការប្រកាសលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី16 ខែមីនាខាងមុខនេះនៅឯសាខាធំរបស់ Adidas Store Cambodia ដែលស្ថិតតាមបណ្តាយមហាវិថីព្រះសីហនុ។
គួរបញ្ជាក់ថា YEEZY 350 V2 Hyperspace នេះត្រូវបានក្រុមហ៊ុន Adidas និងកំពូលអ្នកច្នៃម៉ូដ Kanye West ធ្វើការប្រកាសដាក់លក់ផ្តាច់មុខជាផ្លូវការនៅតែក្នុងតំបន់មួយចំនួនប៉ុណ្ណោះដូចជា៖ ទ្វីបអាហ្វ្រិក (Africa) អាស៊ីប៉ាស៊ីហ្វិក (Asia Pacific) មជ្ឈិមបូព៌ា (ទhe Middle East) និងប្រទេសឥណ្ឌា (India)។
ចំណុចពិសេសរបស់ YEEZY BOOST 350 V2 Hyperspace នេះ គឺផ្នែកខាងលើជាប្រភេទសាច់ចាក់ (Primeknit) ដែលមានពណ៌ស ហើយឆ្នូតចំហៀងត្រូវបានត្បាញជាប់នឹងផ្នែកខាងលើរួមគ្នាតែមួយ(Monofilament) ដែលមានពណ៌សាច់ស្រាល រីឯផ្នែកកែងនៃស្បែកជើង (MIDSOLE) បានប្រើប្រាស់បច្ចេកវិទ្យា ADIDAS ‘INNOVATIVE BOOST ™ TECHNOLOGY ។
សម្រាប់ព័ត៌មានបន្ថែមអំពី YEEZY BOOST 350 V2 Hyperspace សូមចូលទៅកាន់វេបសាយ៖ www.adidas.com/YEEZY
Facebook៖ Adidas Cambodia Store
Instagram៖ @adidascambodia_store