Skip to content

ក្រុមហ៊ុន​ ​ឃាង​ ​ហួត​ ​អ៊ិ​ន​ធើ​ណេ​សិន​ណល​ ​ខូ​អិល​ធី​ឌី​ ​ប្រា​រ​ព្វ​ពិធីសម្ពោធ​ការិយាល័យ​កណ្តាល​ប្រចាំ​កម្ពុជា​ ​

​ផ្សារភ្ជាប់​ជាមួយនឹង​ភាព​រីកចម្រើន​ ​និង​ជោគជ័យ​ជាបន្តបន្ទាប់​អស់​រយៈពេល​ប្រមាណ​ជាង១០ឆ្នាំទៅ​លើ​ដំណើរ​ប្រតិបត្តិ​ការ​អាជីវកម្ម​ផ្តាច់​មុខ​ទៅលើ​បណ្តា​ផលិត​ផ​លល្បីៗ​មួយចំនួន​ដូចជា​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​,​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​,​ ​ថ្នាំ​ដុសធ្មេញ​សញ្ញា​ផ្កាឈូក២​,​ ​ប្រេងកូឡា​រូប​តា​ប៉ិ​,​ ​ត្រីខ​កំ​ប៉ុង​ត្រាមកុដ​,​ ​ទឹក​ត្រចៀកកាំដបមាស​ ​រួម​ជាមួយនឹង​បណ្តា​ផលិត​ផល​ផ្សេង​ៗ​មួយចំនួន​ទៀត​នោះ​ ​នៅ​ត្រឹម​ល្ងាច​ថ្ងៃទី០៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ម្សិលមិញ​នេះ​ ​ក្រុមហ៊ុន​ ​ឃាង​ ​ហួត​ ​អ៊ិ​ន​ធើ​ណេ​សិន​ណល​ ​ខូ​អែល​ធី​ឌី​ ​បា​នប្រារ​ព្វ​ពិធី​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​អាគារ​ការិយាល័យ​កណ្តាល​ដែល​មាន​កម្ពស់​ចំនួន​ ​០៩ជាន់​ ​ស្ថិតនៅ​ខាងលិច​ផ្សារ​អូឡាំពិក​ ​រាជធានី​ភ្នំពេញ​។​ ​

​នៅក្នុង​ពិធី​នៃ​ការ​កាត់​ខ្សែ​បូ​រណ៍​ប្រកាស​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​អាគារ​ដ៏​ប្រណីត​ដែល​មាន​ទីតាំង​ស្ថិតនៅ​អាសយដ្ឋាន​ដូច​បាន​បង្ហាញ​ជូន​ខាងលើ​នេះ​ ​គេ​សង្កេតឃើញ​មាន​វត្តមាន​របស់​បណ្តា​អ្នកជំនួញ​ដែល​ជា​ដៃគូ​ចែកចាយ​ ​និង​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ ​ឃាង​ ​ហួត​ ​ជាច្រើន​ ​ជាពិសេស​ ​វត្តមាន​របស់​ម្ចាស់​ក្រុម​ហុន​ល្បី​ៗ​មក​ពី​ប្រទេស​ថៃ​ផង​ដែរ​ ​ដែល​ក្នុង​នោះ​រួមមាន​ដូចជា​លោក​ ​Sathien​ ​Setthasit​ ​អគ្គនាយក​ក្រុមហ៊ុន​ ​CARABAO​ ​Group​ ​,​ ​លោក​ ​Tan​ ​Passakornatee​ ​អគ្គនាយក​ក្រុមហ៊ុន​ ​ISHITAN​ ​Group​ ​PLC​ ​,​ ​លោក​ ​Sophon​ ​Sariwatta​ ​អគ្គនាយក​ក្រុមហ៊ុន​ ​A​ ​&​ ​H​ ​International​ ​Co​.​,​ ​Ltd​ ​,​ ​លោក​ ​ប៊ុ​ន​ ​តាំង​ ​អគ្គនាយក​ក្រុមហ៊ុន​ ​T.T.S​ ​BERVERAGE​ ​Co​.​,​Ltd​ ​,​ ​លោក​ ​Bundid​ ​Leelertpan​ ​អគ្គនាយក​ក្រុមហ៊ុន​ ​TWIN​ ​LOTUS​ ​Co​.​,​Ltd​ ​ផង​ដែរ​។​

​លោក​ ​ហ៊ឹម​ ​ទ្រី​ ​អគ្គនាយក​ ​ក្រុមហ៊ុន​ ​ឃាង​ ​ហួត​ ​បាន​មានប្រសាសន៍​ថា​ ​វា​គឺជា​មោទនភាព​បំផុត​ ​សម្រាប់​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​ ​ឃាង​ ​ហួត​ ​យើងខ្ញុំ​ ​ក្រោម​ការចូលរួម​សហការ​វិនិយោគ​រួមគ្នា​រវាង​បណ្តា​ក្រុម​ហ៊ុន​ល្បី​ៗ​ជាច្រើន​ដូចដែល​មាន​រៀបរាប់​ជូន​ខាងលើ​នេះ​ស្រាប់​។​ ​ជាមួយនឹង​លទ្ធផល​ដ៏​ល្អ​ប្រសើរ​នា​ពេលនេះ​ ​ក្នុងនាម​ខ្ញុំ​ជា​អគ្គនាយក​ ​និង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ ​ឃាង​ ​ហួត​ ​នឹង​ប្តេជ្ញា​រប​ន្ត​ដំណើរ​នៃ​មុខ​ជំនួញ​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ទៅមុខ​ទៀត​ ​រួម​នឹង​ការ​ទទួលយក​ជោគជ័យ​ទាំងអស់គ្នា​បន្ត​ទៀត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​នៅក្នុង​ឱកាស​នៃ​កា​រប្រារ​ព្វ​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នូវ​អាគារ​ដ៏​ប្រណីត​នៃ​ទីស្នាក់ការ​ ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​ ​ឃាង​ ​ហួត​ ​ខាងលើ​នេះ​ ​គ្រប់​បណ្តា​ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​បាន​ចូលរួម​ ​ក៏ដូចជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ផង​ដែរ​ ​សុទ្ធតែ​បាន​រីករាយ​ជាមួយនឹង​កម្ម​វិ​ធី​សប្បាយ​ៗ​ ​ដូចជា​ការ​ទទួលទាន​អាហារ​ជុំគ្នា​ ​ជាមួយនឹង​ការ​ស្តាប់​ការ​ប្រគំតន្ត្រី​យ៉ាង​ពិរោះ​ប្រកបដោយ​ភាព​រីករាយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *