ខេត្តកណ្តាល៖ក្រុមការងារ Tiger Street Football Festival 2019 បានធ្វើដំណើរមកដល់មណ្ឌលខេត្តកណ្តាល ក្រោយពីបញ្ចប់ការប្រកួតនៅមណ្ឌលខេត្តកំពង់ចាមរកឃើញជើងខ្លាំង៧ក្រុមដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័តនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ និងមានឱកាសជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។
នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ក្រុមការងារ Tiger Street Football Festival 2019 នឹងធ្វើសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការនៃ Tiger Street Football Festival 2019 នៅសណ្ឋាគារតាខ្មៅហ្គូដហ៊ែល។ នាព្រឹកថ្ងៃទី៣ កុម្ភៈ នៅមណ្ឌលខេត្តកណ្តាលនឹងមានធ្វើការ ប្រកួតជ្រើសរើសជើងខ្លាំង៤ក្រុមប្រចាំមណ្ឌល។
សម្រាប់មណ្ឌលទំាង៦ដែលបញ្ចប់ការប្រកួតរួមមាន៖ មណ្ឌលខេត្តព្រះសីហនុ មណ្ឌលខេត្តតាកែវ មណ្ឌលខេត្តកំពង់ស្ពឺ មណ្ឌលបាត់ដំបង មណ្ឌលក្រុងប៉ោយប៉ែត សៀមរាប និងខេត្តកំពង់ចាម ។ ការប្រកួត Tiger Street Football Festivalនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងជួយបង្កើនប្រសិទ្ធភាព នៃវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យមានការរីកចម្រើនដើម្បីឲ្យយុវជនបានសម្តែងទេព្យកោសល សមត្ថភាពយ៉ាងសកម្មនៅលើទីលានបាល់ទាត់ថៃហ្គរ័។
ចំណែកមណ្ឌលខេត្តព្រះសីហនុ ជ្រើសរើសក្រុមខ្លាំងចំនួន៦ក្រុម មណ្ឌលខេត្តតាកែវយក៤ក្រុម មណ្ឌលខេត្តកំពង់ស្ពឺយក៤ក្រុម មណ្ឌលបាត់ដំបងយក៩ក្រុម មណ្ឌលក្រុងប៉ោយប៉ែត យក៦ក្រុម មណ្ឌលខេត្តសៀមរាបយក១២ក្រុម ខេត្តកំពង់ចាមយក៧ក្រុម មណ្ឌលខេត្តកណ្តាល៤ក្រុម និងមណ្ឌលរាជធានីភ្នំពេញ ១២ក្រុម រួចហើយក្រុមខ្លាំងទាំង៨មណ្ឌល ដែលមាន៦៤ក្រុម និងធ្វើការប្រកួតផ្តាច់ព្រាត់ នៅថ្ងៃទី១៦ដល់១៧ ខែមករា ឆ្នាំ២០១៩ ស្វែងរកជើងឯកតែម្តង ៕