Skip to content

សមិទ្ធផលក្នុងការធ្វើបទបង្ហាញអចលនទ្រព្យអូស្ត្រាលីនាថ្ងៃទី ១៧

កម្មវិធីធ្វើបទបង្ហាញអចលនទ្រព្យអូស្ត្រាលីបានប្រព្រឹត្តិទៅដោយជោគជ័យក្រោមការចូលរួមសហការរវាង  ក្រុមហ៊ុនអចលនទ្រព្យនៅអូស្ត្រាលី Crown Reality International និងដៃគូនៅក្នុងប្រទេសកម្ពុជា នាថ្ងៃអាទិត្យ ទី១៧ នៅភោជនីយដ្ឋាន Topaz ។

គួរបញ្ជាក់ផងដែរថា  Crown Reality International គឺជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសអូស្ត្រាលី ដែលជួយផ្តល់ភាពងាយក្នុងការយល់ដឹងអំពីព័ត៌មានអចលនទ្រព្យ ក៏ដូចជាការទិញ លក់ផ្សេងៗទៀត ដែល Crown Reality International គ្រោងនឹងសហការបង្កើនដៃគូនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗនេះផងដែរ។

កញ្ញា យុយ សុផានិត នាយកប្រតិបត្តិ N.A Brimex,. CO, LTD ក៏ជាអ្នកតំណាង Crown Reality International ប្រចាំប្រទេសកម្ពុជា បានថ្លែងថា “ដោយសារការមើលឃើញអំពីស្ថិរភាពផ្នែកសេដ្ឋកិច្ច និង បញ្ជូនកូនបន្តការសិក្សាក្រៅប្រទេស ជាពិសេសប្រទេសអូស្ត្រាលី បានក្លាយជាប្រធានបទដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ ទើបខ្ញុំសម្រេចចិត្តទទួលធ្វើជាអ្នកតំណាង Crown ដើម្បីជួយសម្រួលដល់ប្រជាជនខ្មែរដែលមានបំណងចង់បញ្ជូនកូន ឬមានអចលនទ្រព្យផ្ទាល់ខ្លួននៅប្រទេសអូស្ត្រាលី។”

កញ្ញាបន្តទៀតថា “លើសពីនេះទៅទៀត ខ្ញុំសង្កេតឃើញអំពីចំណុចគួរឱ្យ ចាប់អារម្មណ៍មួយចំនួនទៀតនោះគឺ សុវត្ថិភាព និងការជឿទុកចិត្តអំពីប្រព័ន្ធក្នុងការបង់ប្រាក់ផងដែរ ដែលអាចឱ្យ ប្រជាជនខ្មែរមានការទុកចិត្តទោះបីជា អចលនទ្រព្យនៅក្រៅប្រទេសយ៉ាងណាក្តី។”

បន្ថែមពីនេះទៅទៀត កម្មវិធីបទបង្ហាញនេះក៏មានការចូលរួមពីម្ចាស់គម្រោងអចលនទ្រព្យ “WaterPoint Resident”, នាយកប្រតិបត្តិ Crown Reality International និង អ្នកចូលរួមដែលមានចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យប្រមាណ ៥០នាក់ នៅឯភោជនីយដ្ឋាន Topaz​ ផងដែរ។

បើតាមការលើកឡើងពី Mr. Luke Vaughan នាយកប្រតិបត្តិ Crown Reality International បានថ្លែងក្នុងបទបង្ហាញថា “ខ្ញុំសម្រេចចិត្តក្នុងការយកគម្រោង អចលនទ្រព្យដែលស្ថិតនៅក្នុង Gold Coast ប្រទេសអូស្ត្រាលីមកធ្វើបទបង្ហាញថ្ងៃនេះ ព្រោះទីនេះជាតំបន់ដែលរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ខ្លាំងបំផុត ខណៈពេលដែលអត្រាប្រជាជន Sydney និង Melbourne បានកើនឡើងហួសកំណត់ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ Gold Coast គឺជាទីកន្លែងដែលបណ្តំទៅដោយ សាកលវិទ្យាល័យលំដាប់ ក្នុងពិភពលោក”។

បទបង្ហាញអចលនទ្រព្យដ៏ពិសេសនេះបានបញ្ចប់ទៅជាមួយនឹងការពិសារអារហារថ្ងៃត្រង់បន្ទាប់ពីការធ្វើបទបង្ហាញនោះជាមួយស្នាមញញឹមរីករាយពីអ្នកតំណាងទាំងអស់ និងចំណាប់ អារម្មណ៍ពីអ្នកចូលរួមផងដែរ ហើយ Crown Reality International បានសង្ឃឹមយ៉ាងមុតមាំថានឹងសហការឱ្យស្អិតរមួតជាមួយប្រទេសកម្ពុជាដើម្បីនាំយកគម្រោងជាច្រើនទៀតមកប្រទេសកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *