កំពង់ចាម៖មណ្ឌលទី៧នៃកាប្រកួតវគ្គជម្រុះ Tiger Street Football Festival 2019 បានមកដល់ខេត្តកំពង់ចាមហើយ ដោយមានក្រុមចំនួន៧៦បានដាក់ពាក្យចូលរួមប្រកួតខណៈមានក្រុមជើងខ្លាំងជាច្រើនប្រចាំមណ្ឌលនេះមានក្តីសង្ឃឹមខ្ពស់ដណ្តើមកៅអីឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញនាថ្ងៃទី16 និងទី17 មីនា 2019 ខាងមុខនេះ។
ថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2019 នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម លោក តឹក សេងហុង នាយកគ្រប់គ្រងស្លាកសញ្ញាស្រាបៀរថៃហ្គ័របានលើកឡើងថា សម្រាប់ឆ្នាំ2019 នេះគឺ ជាលើកទី៧ហើយដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជាក្នុងការបង្កើតព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ 2019នេះឡើង។ ហើយអ្វីដែលកាន់តែពិសេសក្នុងឆ្នាំនេះ យើងបានបង្កើនមណ្ឌលប្រកួតដល់៩ទីតាំង និងប្រាក់រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូតដល់50,000ដុល្លារ។
លោកបាននិយាយលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ត្រូវខិតខំលេងឲ្យអស់ពីកម្លាំងកាយចិត្តនិងលេងដោយយុត្តិធម៌ (FairPlay)ជាពិសេសត្រូវខិតខំដើម្បីដណ្តើមយកពានទូទាំងប្រទេសយកមកទឹកដីខេត្តកំពង់ចាម។ ការប្រកួតជម្រុះនឹងធ្វើនៅទីលានកោះពេជ្រមាត់ទន្លេ ខេត្តកំពង់ចាម ថ្ងៃទី16 និង 17ខែកុម្ភៈ ដោយមានក្រុមចូលរួម ក្រុម76 ខណៈមណ្ឌលកំពង់ចាមនេះត្រូវយក៧ក្រុមដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញថ្ងៃទី16និងទី17 មីនា 2019 ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។
ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ1932នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង70ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង40មេដាយផ្នែករសជាតិ និងគុណភាព។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕