ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2019 នៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra មានភ្ញៀវកិត្តិយសជាច្រើនក្នុង សំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតបានអញ្ជើញចូលរួមកម្មវិធីការតាំងបង្ហាញរថយន្ត Jaguar E-Pace and Jaguar F-Pace ជាពិសេសគឺការតាំងបង្ហាញម៉ូតសំលៀកបំពាក់ប្រពៃណៃបុរាណខ្មែរ។
លោក Ulf Sebecke ប្រធានចាត់ការទូទៅរបស់ Jaguar Land Rover Cambodia ដែលជាផ្នែកមួយនៃក្រុមហ៊ុន RMA Group បានលើកឡើងថា លោកតំណាងអោយក្រុមហ៊ុន RMA Group និង ម៉ាករថន្តប្រណីត Jaguarប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាម៉ាកដែលទទួលបានងារថា (Art of Performance - សិល្បៈនៃការសម្តែង) ពិតជាមានត្តិយសដែលបានសហការជាមួយនឹងសម្អាងការ នួន ស្រី - Samangka Nournsrey ក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌជាតិខ្មែរ។ ក្នុងនាមលោកក៏ដូចជាក្រុមការងារសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ចើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសនាពេលរាត្រីនេះ។”
ភ្ញៀវកិត្តិយសទាំងអស់បានរីករាយជាមួយនឹងការដើរបង្ហាញម៉ូតសំល្លៀកបំពាក់ប្រពៃណីខ្មែរពីសម្អាងការ នួនស្រី Samangka Nournsrey ការតាំងបង្ហាញរថយន្តម៉ូតថ្មីរបស់ Jaguar ការចុះឈ្មោះបើកបរសាកល្បង និងសោយភោជន៍ផងដែរ។
សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ៖ www.jaguarcambodia.com
គេហទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia
គេហទំព័រ Instagram ផ្លូវការ៖ @JaguarCambodia