ចំពោះទឹកប្រាក់70លានរៀល ដែលជារង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តផ្តល់សំណាងដល់និស្សិតស្រីវ័យក្មេងម្នាក់ ឈ្មោះ ម៉ី អន អាយុ21ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង ហើយបច្ចុប្បន្នកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ឆ្នាំទី2 លើមុនជំនាញគ្រប់គ្រង និងសេដ្ឋកិច្ច។
ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់ប្រាក់រង្វាន់ដល់លំនៅដ្ឋាន កញ្ញា ម៉ី អន បានឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅ កញ្ញាបានទៅលេងផ្ទះនៅឯខេត្តស្វាយរៀង លុះពេលត្រលប់មកភ្នំពេញវិញក៏ឈប់ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងនៅម្ដុំស្ពានអ្នកលឿងមកទទួលទាន លុះពេលគាស់ក្រវិលកំប៉ុងក៏ស្រាប់តែឃើញមានរង្វាន់70លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ កញ្ញាមិនទាន់ទុកចិត្តទេ ហើយទូរស័ព្ទសាកសួរព័ត៌មានបញ្ជាក់ពីក្រុមហ៊ុន ដែលមានដាក់លេខទូរស័ព្ទនៅលើក្រវិលកំប៉ុងស្រាប់។ បន្ទាប់ពីដឹងថាត្រូវរង្វាន់ធំ កញ្ញាមានអារម្មណ៍រំភើបរីករាយជាខ្លាំ ហើយប្រាប់ដំណឹងដល់ក្រុមគ្រួសារតែម្ដង ។ កញ្ញាបានបញ្ជាក់ថា ក្រោយពេលទទួលបានលុយរង្វាន់ទាំងនេះ កញ្ញានឹងប្រគល់ជូនម្តាយដើម្បីដោះស្រាយជីវភាពគ្រួសារ ហើយទុកមួយចំណែកសម្រាប់បន្តការសិក្សារហូតដល់ថ្នាក់អនុបណ្ឌិត។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់ 100លានរៀល ចំនួន60រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន60 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន60រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ។ អ្នកទទួលទានអាចមានសំណាងបានឈ្នះរង្វាន់100លានរៀល ដោយឡែកអ្នកលក់ដែលដាក់តាំងច្រើន ហើយស្អាត នៅពេលក្រុមការងារចុះទៅឃើញនឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន1លានរៀល ភ្លាមៗចំនួន5នាក់។
សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕