ក្រុមហ៊ុន ឃាង ហួត សូមជម្រាបជូនដំណឹងដល់អតិថិជន ទិញ-លក់ ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ឱ្យបានជ្រាបថា៖ ដោយថ្មីៗនេះ មានបងប្អូនមួយចំនួននៅតែមានការយល់ច្រឡំទៅលើការពិនិត្យមើលពីកាលបរិច្ឆេទរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ។ ដូច្នេះ ក្រុមហ៊ុនសូមធ្វើការណែនាំដូចតទៅ៖
១- យោងតាមស្តង់ដារអន្តរជាតិ ចំពោះកាលបរិច្ឆេទ គឺគេរាប់ពី ឆ្នាំ ខែ និង ថ្ងៃ ។ ឧទាហរណ៍ ប្រសិនបើគេសរសេរថា (BBF ២០០៦១៧) នៅក្រោមបាតសម្បកកំប៉ុង នោះមានន័យថា កាលបរិច្ឆេទនឹងត្រូវផុតកំណត់នៅត្រឹម ឆ្នាំ២០២០ ខែ០៦ ថ្ងៃទី១៧ ។
២- ចំពោះរាល់និមិត្តសញ្ញាផ្សេងៗនៅលើសម្បកកំប៉ុង ដូចជាសញ្ញាសម្គាល់ 7BC ឬ NCI ក៏ដូចជាសញ្ញាផ្សេងៗទៀត គឺគ្រាន់តែជាសញ្ញាសម្គាល់របស់រោងចក្រផលិតសម្បកកំប៉ុងតែប៉ុណ្ណោះ ។
ដូច្នេះ សូមបងប្អូន ក៏ដូចជាអតិថិជនទាំងអស់ កុំមានការយល់ច្រឡំតទៅទៀត ។
ធ្វើនៅភ្នំពេញ, ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ៕