កម្មវិធីជជែកកម្សាន្ត Viber បានដាក់ដំណើរការ វីដេអូ រាងជា “បេះដូង” របស់ខ្លួនបន្ទាប់ពីអ្នកប្រើប្រាស់កម្មវិធីនេះ បានផ្ញើររូបភាព និងរូបភាពមានចលនាប្រភេទGIF ទាក់ទងនឹងក្ដីស្រឡាញ់ចំនួន 6ពាន់លានរូបកាលពីឆ្នាំ2018។
ទីក្រុងសានហ្វ្រានស៊ីស្កូ ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2019៖ កម្មវិធីជជែកកម្សាន្តViberដែលជាកម្មវិធីផ្ញើសារឈានមុខគេមួយនៅលើពិភពលោក បានប្រកាសដំណើការមុខងារពិសេសរបស់ខ្លួនសម្រាប់អបអរឱកាស “ទិវានៃក្តីស្រឡាញ់“ គឺសារវីដេអូដែលមានរាងជាបេះដូង។ លក្ខណៈពិសេសដែលផ្ដល់ជូននេះ ចាប់ផ្ដើមដំណើរការសម្រាប់អ្នកប្រើប្រាស់កម្មវិធី Viber ពីថ្ងៃទី11 រហូតដល់ថ្ងៃទី15 ខែកុម្ភៈ។
យើងទាំងអស់គ្នាប្រាកដជាមានអារម្មណ៍ភ័យរំភើបខ្លាំង នៅពេលដែល “ទិវានៃក្តីស្រឡាញ់“ រំកិលជិតមកដល់ តើមែនទេ? អារម្មណ៍នៃភាពកក់ក្ដៅ និងសារសម្ដែងភាពម្ញិកម្ញ៉ក់ នៃក្ដីស្រឡាញ់ ត្រូវបានចែករំលែករវាងគូស្នេហ៍ សម្រាប់ការមកដល់នាពេលខាងមុខ ប៉ុន្តែមនុស្សគ្រប់គ្នាកំពុងតែស្វែងរកវិធីថ្មីៗ ដើម្បីធ្វើឱ្យមនុស្សទីស្រឡាញ់របស់ពួកគេ មានការភ្ញាក់ផ្អើលនៅថ្ងៃនោះ។ នៅក្នុងឱកាស “ទិវានៃក្តីស្រឡាញ់“ កម្មវិធីជជែកកម្សាន្ត Viber កំពុងរៀបចំសារដ៏ទាក់ទាញសម្រាប់ឱ្យអ្នកប្រើប្រាស់ធ្វើការបង្ហាញនូវក្ដីស្រឡាញ់របស់ខ្លួន ចំពោះមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ តាមរយៈការសន្ទនាដែលសុវត្ថិភាពបំផុតនៅក្នុងពិភពលោក។
កម្មវិធីជជែកកម្សាន្ត Viberមានក្ដីសប្បាយរីករាយបំផុត ដែលបានបង្កើតនូវភាពសប្បាយរីករាយ និងវិធីដ៏ទាក់ទាញដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងពីគ្រប់ទីកន្លែងនៅក្នុងពិភពលោក ជាមួយនឹងលក្ខណៈពិសេស នៃសារជាវីដេអូដែលមានរាងជាបេះដូង។ សារជាវីដេអូដែលមានរយៈពេល 30វិនាទី ដែលអ្នកប្រើប្រាស់អាចថត និងបញ្ជូនបានភ្លាមៗ ដោយគ្រាន់តែចុចលើរូបតំណាងវីដេអូដើម្បីថត និងផ្ញើទៅមនុស្សម្នាក់ទៀត។ លក្ខណៈពិសេសដ៏រំភើបនេះ រួមបញ្ចូលនូវវិធីដ៏មានប្រជាប្រិយភាពជាច្រើនទៀត ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងអារម្មណ៍របស់ពួកគេ នៅលើកម្មវីធីជជែកកម្សាន្តViber រួមទាំងផ្ទាំងរូបភាពមានចលនាGIFs និងសារមានផ្ទៃពណ៌ធម្មជាតិ ដែលត្រូវបានគេហៅថាជា ”Shouts”។
ហើយសម្រាប់អ្នកដែលប្រឈមនឹងហានិភ័យទាំងអស់ សូមជ្រាបថា Viberនៅតែជាកម្មវិធីជជែកកម្សាន្តដ៏មានសុវត្ថិភាពបំផុត សម្រាប់ធ្វើការប្រាស្រ័យទាក់ទងគ្នានៅតាមប្រព័ន្ធអ៊ិនធើណិត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅទូទាំងពិភពលោក បង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេ ហើយបន្ទាប់មកកម្មវិធីស្វ័យប្រវត្តិនឹងលុបសារទាំងនោះចោលវិញ នៅពេលដែលពួកគេផ្ញើសារតាមរយៈមុខងារ “ការសន្ទនាសម្ងាត់ (Secret Chats)”។
លោក Ander Eyal ប្រធានប្រតិបត្តិការរបស់កម្មវិធីជជែកកម្សាន្ត Viber បានមានប្រសាសន៍ថា៖ ”នៅឆ្នាំ2018 អ្នកប្រើប្រាស់ទូទាំងពិភពលោក បានផ្ញើសារជាង 6ពាន់លានរូប stickers និងរូបមានចលនាGIF ដោយភ្ជាប់នឹងការបង្ហាញពីសេចក្ដីស្រឡាញ់ បេះដូង និងអារម្មណ៍របស់ពួកគេទៅអ្នកដែលពួកគេចង់ចែករំលែកវាជាមួយ”។
លោកបានបន្តទៀតថា៖ ”ជាមួយកម្មវិធីViber ការតភ្ជាប់ទំនាក់ទំនងឥឡូវនេះ គឺហួសពីការភ្ជាប់ទំនាក់ទំនងធម្មតានៅលើអ៊ីនធើណិត។ គឺមានន័យថា វាបានភ្ជាប់ទំនាក់ទំនងរួមទាំងផ្នែកអារម្មណ៍ទៅមនុស្សដែលអ្នកស្រឡាញ់ និងតែងតែនឹកនាច្រើន ដោយប្រើសារវីដេអូរាងបេះដូងរបស់ Viberនៅឱកាសទិវានៃក្តីស្រឡាញ់ ដោយអ្នកប្រើប្រាស់កម្មវិធី Viber អាចបង្កើតចំណាប់អារម្មណ៍បានយូរអង្វែងនេះ ពីគ្រប់ទីកន្លែងនៅក្នុងពិភពលោក”។
សារវីដេអូរាងជាបេះដូងនេះ គឺជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពកំណែទម្រង់ចុងក្រោយបំផុត គឺ ’កំណែទី10’ របស់កម្មវិធីជជែកកម្សាន្តViberដែលរួមមានការរចនាទម្រង់ថ្មីសម្រាប់អ្នកប្រើ និងល្បឿននៃការតភ្ជាប់លឿនជាងមុន 2ដង ដែលអាចដំឡើងបានតាមរយៈApp Store និងGoogle Play Store៕
អំពី RakutenViber
RakutenViber ផ្ដល់ជូននូវវិធីទូរស័ព្ទ ដើម្បីភ្ជាប់មនុស្សទាំងអស់នៅក្នុងពិភពលោកដោយមិនគិតថា ពួកគេជានរណា ឬមកពីណាទេ។ អ្នកប្រើប្រាស់ទាំងអស់នៅក្នុងពិភពលោក មានលទ្ធភាពទទួលបាននូវលក្ខណៈពិសេសជាច្រើន ដូចជាការជជែកមួយទល់មួយ ការហៅទូរស័ព្ទជាវីដេអូ ការផ្ញើសារជាក្រុម និងព័ត៌មានបច្ចុប្បន្នភាព និងការពិភាក្សាជាមួយនឹងម៉ាក និងតារាល្បីៗដែលពួកគេចូលចិត្ត។ យើងធានាថា អ្នកប្រើប្រាស់របស់យើងមានសុវត្ថិភាពក្នុងការចែករំលែកអារម្មណ៍របស់ពួកគេ។
RakutenViber គឺជាផ្នែកមួយនៃក្រុមហ៊ុន Rakuten Incដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិ (E-commerce) និងសេវាកម្មហិរញ្ញវត្ថុ។ RakutenViberគឺជាបណ្តាញទំនាក់ទំនងផ្លូវការ របស់ក្លិបបាល់ទាត់អេស្ប៉ាញ Barcelona និងជាដៃគូផ្លូវការ សម្រាប់កម្មវិធីផ្ញើសារ និងការហៅទូរស័ព្ទរបស់ក្រុមបាល់បោះ Golden State Warriors ។
ចូលរួមជាមួយកម្មវិធីViberនៅថ្ងៃនេះ ហើយរីករាយជាមួយបទពិសោធនៃការទំនាក់ទំនងដ៏ល្អបំផុតនៅក្នុងពិភពលោក។