ធនាគារ​អេ​ស៊ី​លីដា​ ​បោះជំហាន​កាន់តែ​លឿន​ក្នុង​ការបម្រើ​អតិថិជន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​

​ធនាគារ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​ជា​ធនាគារ​ដែល​កំពុង​មាន​ប្រតិបត្តិ​ការ​ល្អ​ ​និង​មាន​ភាព​ទូលំទូលាយ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ធនាគារ​ដល់​អតិថិជន​ទាំង​ក្នុង​ប្រទេស​ ​និង​នៅ​តាម​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ ​តាមរយៈ​ការ​បង្កើន​កិច្ចសហការ​ជាមួយ​ធនាគារ​ ​និង​ស្ថាប័ន​អន្តរជាតិ​ដៃ​គូ​ធំៗ​ជាច្រើន​។​ ​

​នៅ​ថ្ងៃទី5​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​នេះ​ ​ធនាគារ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​និង​ក្រុមហ៊ុន​ ​JCB​ ​International​ ​Co​.​,​ ​Ltd​.​ ​(​JCBI​)​ ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ​JCB​ ​Co​.​,​ ​Ltd​.​ ​បាន​ប្រកាស​ជា​សាធារណៈ​ស្តី​ពី​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​បណ្ណ​ឥណពន្ធ​ ​អេ​ស៊ី​លីដា​ ​JCB​ ​នៅ​ប្រទេស​កម្ពុជា​។​ ​បណ្ណ​ឥណពន្ធ​ ​អេ​ស៊ី​លីដា​ ​JCB​ ​នេះ​ផ្តល់​ជូន​អតិថិជន​នូវ​មុខងារ​ ​ឌីជីថល​ ​ជាច្រើន​ដែល​អាច​ឱ្យ​អតិថិជន​មាន​ជម្រើស​ក្នុង​ការ​ទូទាត់ប្រាក់​ដុល្លារ​ ​និង​ប្រាក់​រៀល​ ​អាស្រ័យ​លើ​ប្រភេទ​ប័ណ្ណ​ ​និង​ជា​ប័ណ្ណ​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្ពស់​ចំពោះ​សុវត្ថិភាព​ហិរញ្ញវត្ថុ​សម្រាប់​អតិថិជន​ទាំងអស់​។​ ​
​អតិថិជន​ដែល​ជា​ម្ចាស់​បណ្ណ​ឥណពន្ធ​ ​អេ​ស៊ី​លីដា​ ​JCB​ ​មិន​ត្រឹមតែ​អាច​ប្រើប្រាស់​នៅ​តាម​បណ្ដាញ​ភ្នាក់ងារ​ទូទាត់​ ​JCB​ ​ប្រមាណ​ ​30លាន​ទីតាំង​ទូទាំង​សកលលោក​នោះ​ទេ​ ​ថែមទាំង​អាច​ធ្វើ​ប្រតិបត្តិ​ការដែល​ ​JCB​ ​ផ្តល់​សិទ្ធិ​ ​និង​ការ​បញ្ចុះតម្លៃ​នៅ​តាម​ភោជនីយដ្ឋាន​ ​និង​បណ្ដា​ហាងទំនិញ​នានា​ ​នៅក្នុង​សកលលោក​ទៀតផង​។​ ​

​លោក​បណ្ឌិត​ ​អ៊ិ​ន​ ​ចាន់​នី​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​បាន​មានប្រសាសន៍​ថា​ ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​ក្រុមហ៊ុន​ ​JCBI​ ​លំដាប់​ពិភពលោក​ផ្នែក​សេវាកម្ម​ទូទាត់​មានគុណ​ភាព​ខ្ពស់​លំដាប់​អន្តរជាតិ​ ​មាន​ទីតាំងនៅ​ប្រទេស​ជប៉ុន​បាន​ជ្រើសរើស​យក​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​ជា​ដៃគូ​យុទ្ធ​សាស្រ្ត​ក្នុង​ការ​ធ្វើ​សហ​ប្រ​ត្តិ​បត្តិ​ការបម្រើ​សេវាកម្ម​ទូទាត់​។​ ​តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ​ ​អតិថិជន​ ​ឬ​សមាជិក​ប័ណ្ណ​ ​និង​ភ្នាក់ងារ​ទូទាត់​របស់​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អ៊ិ​ល​ស៊ី​ ​និង​ ​JCBI​ ​អាច​ពង្រីក​ប្រតិបត្តិ​ការ​ទូទាត់​ជាស​កល​នៅ​តាម​បណ្តាញ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​និងJCBI​ ​ជាង​ ​30លាន​ទីតាំង​ ​និង​ទីតាំង​សម្រាប់​ការ​ធ្វើ​ប្រតិបត្តិ​ការ​ដកប្រាក់​បុរេប្រទាន​ជាង​ ​1លាន​កន្លែងនៅ​ក្នុង​សកលលោក​។​ ​


​លោក​បណ្ឌិត​ ​អ៊ិ​ន​ ​ចាន់​នី​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ចំណុច​សំខាន់​នៃ​កិច្ច​ព្រមព្រៀង​នេះ​គឺ​សមាជិក​ប័ណ្ណ​អេ​ធី​អឹ​មរ​បស់​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​អាច​ទទួល​បាន​ប័ណ្ណ​សហ​និមិត្តសញ្ញា​រវាង​ ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​និង​ ​JCBI​ ​តាមរយៈ​ការ​ស្នើសុំ​។​ ​ម្យ៉ាងវិញទៀត​ ​ប័ណ្ណ​នេះ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិ​ការ​ទូទាត់​នៅក្នុង​ ​និង​ក្រៅប្រទេស​ប៉ុណ្ណោះទេ​ ​ថែមទាំង​សម្រួល​ដល់​សមាជិក​ប័ណ្ណ​ ​និង​ភ្នាក់ងារ​ទូទាត់​ ​របស់​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​និង​ ​JCBI​ ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​ទូទាត់​យ៉ាង​សម្បូរ​បែប​ ​ធ្វើ​ប្រតិបត្តិ​ការ​ទូទាត់​លើស​កល​លោក​នៅ​គ្រប់​ទីកន្លែង​ ​និង​គ្រប់ពេលវេលា​ ​តាម​តម្រូវការ​»​។​ ​

​លោក​បណ្ឌិត​ ​អ៊ិ​ន​ ​ចាន់​នី​ ​បាន​លើកឡើង​ផង​ដែរ​ថា​ ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​បាន​សហការ​ជាមួយ​បណ្តា​ដៃគូ​សំ​ខាន់​ៗ​ជាច្រើន​រួចមក​ហើយ​ ​ហើយ​ដៃគូ​ដែល​យើង​បាន​ប្រកាស​សហការ​គ្នា​នេះ​គឺ​មាន​លក្ខណ​ពិសេស​ត្រង់​គាត់​មាន​សមាជិក​ច្រើន​រហូតដល់​ជាង​ ​30លាន​ទីតាំង​លើ​ពិភពលោក​។​ ​ម្យ៉ាងវិញទៀត​ដូច​យើង​បានដឹង​ហើយ​ថា​ ​JCBI​ ​គឺជា​ស្ថាប័ន​មក​ពី​ប្រទេស​ជប៉ុន​ ​ដែល​ផលិតផល​ជប៉ុន​ ​គឺ​តែងតែ​ភ្ជាប់​ជាមួយនឹង​កេរ្តិ៍ឈ្មោះ​ ​គុណភាព​ ​និង​ភាព​ដែល​អាច​ជឿជាក់​បាន​។​ ​


​លោក​ ​គីមី​ហ៊ី​សា​ ​អ៊ី​ម៉ា​ដា​ ​អគ្គនាយក​ ​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ ​JCBI​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ក្រុមហ៊ុន​ ​JCB​ ​International​ ​Co​.​,​ ​Ltd​.​ ​(​JCBI​)​ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ ​ដែល​ធនាគារ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​ជា​ធនាគារ​ឈានមុខ​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ ​JCB​ ​ក្នុង​ការបម្រើ​សេវា​បណ្ណ​ឥណ្ណ​ពន្ធ​ដល់​អតិថិជន​របស់​ស្ថាប័ន​ទាំង2​ ​និង​សាធារណជន​ទូទាំង​ពិភពលោក​។​ ​ខ្ញុំ​ជឿជាក់​ថា​ ​ភាពជា​ដៃគូ​ដ៏​ល្អ​នេះ​ ​នឹង​ផ្តល់​ឱកាស​ជាច្រើន​បន្ថែម​ទៀត​ដល់​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​និង​ ​JCBI​ ​ក្នុង​ការពង្រីក​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​នេះ​ជា​ការ​បង្ហាញ​ពី​សក្តា​នុ​ពល​ខ្ពស់​នា​ថ្ងៃ​អនាគត​ ​ខណៈ​សេដ្ឋកិច្ច​កំពុង​បោះជំហាន​លូតលាស់​យ៉ាង​រលូន​»​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង​ ​5.7ពាន់​លាន​ដុល្លារ​អាមេរិក​ ​សមតុល្យ​ឥណទាន​សរុប​ចំនួន​ ​3.63ពាន់​លាន​ដុល្លារ​អាមេរិក​ ​និង​ប្រាក់បញ្ញើ​សន្សំ​សរុប​ចំនួន​ ​3.84ពាន់​លាន​ដុល្លារ​អាមេរិក​ ​និង​មាន​អតិថិជន​ប្រមាណ​ជាង​ ​2.5លាន​នាក់​ ​គិត​ត្រឹម​ដំណាច់ខែ​ធ្នូ​ ​ឆ្នាំ2018​ ​នេះ​។​ ​ចំណែក​ឯ​ក្រុមហ៊ុន​ ​JCB​ ​ជា​ក្រុមហ៊ុន​ដែល​មាន​យីហោ​សេវាកម្ម​ទូទាត់​លំដាប់​ពិភពលោក​ ​និង​ជា​អ្នក​ចេញ​ ​និង​ទទួល​បណ្ណ​ឥណទាន​ ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​ជប៉ុន​ដែល​មាន​ប្រតិបត្តិ​ការ​ចាប់តាំងពី​ឆ្នាំ1961​ ​មក​ម្ល៉េះ​៕​ ​

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា