ក្រុងប៉ោយប៉ែត ៖ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នៅមណ្ឌលទី៥ ក្រុងប៉ោយប៉ែតនៅបរិវេណផ្សាររាត្រីជិតកាស៊ីណូផ្កាយ៥ បានបើកជាផ្លូវការហើយដោយមានការអញ្ជើញចូលរួមពីលោក ម៉ៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា និងលោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរថៃហ្គ័រ (CBL) ព្រម ទំាងក្រុមទំាង៦៨។
លោក ម៉ៃ តុលា បានលើកឡើងថា នេះគឺជាលើកទី៧ហើយដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របាន រៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់ទាត់បានបញ្ចេញ សមត្ថភាពប្រកួតប្រជែងដណ្តើមពានរង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជម្នះ ប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើការ គោរពវិន័យ ហើយសង្ឃឹមថាកីឡាករទាំងអស់ប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយយុត្តិធម៌(Fair Play) គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។
លោកស្រី ថោង បវរលក្ខិណា ក៏បានលើកឡើងក្នុងពិធីបើកថា ក្រុងប៉ោយប៉ែត គឺជាមណ្ឌល ទី៥នៃការប្រកួត Tiger Street Football Festival 2019 ក៏ជាការវិលត្រឡប់មកវិញហើយ មិនតែ ប៉ុណ្ណោះព្រឹត្តិការណ៍កាន់តែធំជាងមុននិងមានមណ្ឌលប្រកួតរហូតដល់៩ទីតាំងក្រុមចូលរួមប្រកួតកាន់តែច្រើនឡើង និងមានរង្វាន់ដ៏ច្រើនសរុប៥០០០០ដុល្លារ។ លោកស្រីបានបន្តថា សូមឲ្យកីឡាករទំាងអស់ ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតលើទីលាន ដើម្បីដណ្តើមយកជើងឯកប្រចាំមណ្ឌល ឈានទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ ខែមីនា ២០១៩ ខាងមុខនេះជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិគឺកីឡាករបាល់ទាត់ Ronaldinho។
លើសពីនេះនៅជុំវិញបរិវេណកន្លែងរៀបចំកម្មវិធី Tiger Street Football Festival 2019 ក៏មាន កន្លែងលេងហ្គេមកម្សាន្តដ៏រីករាយដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រ មានការដាក់តាំងលក់សម្ភារៈកីឡា ព្រមទាំងទទួលបានការភ្ជាប់អ៊ីនធើណែត ដោយឥតគិតថ្លៃ (Free WiFi) នៅបញ្ជរ Digital Booth ដែលមានការប្រគុំតន្រ្តីនឹងមានតារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាច្រៀងនៅនោះ ។
ចំពោះរង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលក្រុងប៉ោយប៉ែត គឺទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ ក្រុមជើងឯករងទទួលបានទឹកប្រាក់រង្វាន់១០០០ដុល្លារក្រុមចំណាត់ថ្នាក់លេខ៣ទទួលបានទឹកប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានទឹកប្រាក់រង្វាន់២០០ដុល្លារ ។
ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយ ស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕