ទឹកប្រាក់ 100លានរៀល ដែលជារង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តឈ្នះដល់ព្រះសង្ឃមួយអង្គ ព្រះនាម ឃី ឧត្ដម គង់នៅវត្តរលាំងគ្រើល ភូមិរលាំងគ្រឿល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន 100លានរៀល ព្រះអង្គបានមានសង្ឃដីកា ប្រាប់ឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅ ព្រះអង្គបានទៅសូត្រមន្តនៅផ្ទះអ្នកភូមិ ហើយម្ចាស់ផ្ទះបានប្រគេន ភេសជ្ជៈ ខារ៉ាបាវ ចំនួន2កំប៉ុង លុះពេលត្រលប់មកដល់វត្តវិញ ព្រះអង្គបានអោយភេសជ្ជៈ ខារ៉ាបាវមួយកំប៉ុងទៅសិស្សរបស់ព្រះអង្គ ដែលមានឈ្មោះ ផូ ភា អាយុ16ឆ្នាំ គាស់ឆាន់រួមគ្នា លុះពេលគាស់ក៏ឃើញមានរង្វាន់ 100 លានរៀល តែម្ដង។ ព្រះអង្គបានបន្តសង្ឃដីកាទៀតថា ៖ បន្ទាប់ពីទទួលបានប្រាក់រង្វាន់ធំ 100លានរៀលនេះ ព្រះអង្គនឹងចែក 50លានរៀលទៅអោយសិស្សដែលជាអ្នកគាស់ ហើយនៅសល់ 50លានរៀលទៀត ព្រះអង្គនឹងចែកទៅអោយក្រុមគ្រួសាររបស់ព្រះអង្គដោះស្រាយជីវភាព និងទុកសម្រាប់ប្រើប្រាស់ផ្ទាល់ព្រះអង្គ។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ 100លានរៀល ចំនួន60 រង្វាន់ , ម៉ូតូ HONDA Dream ចំនួន60 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន60 រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕