
រាជធានីភ្នំពេញ៖ នៅថ្ងៃទី 30 ខែមករា ឆ្នាំ 2019 មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកកម្មវីធីសន្និសីទកាសែតស្តីអំពីការពង្រីកសាខាថ្មីនៅសង្កាត់ចោមចៅក្រោមអធិបតីភាពរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើតឡើងក្នុងឆ្នាំ 2005 ក្រោមគំនិតផ្តួចផ្តើម ដោយ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលចាប់ផ្តើមដំបូងមានសិស្សត្រឹមតែ 4នាក់ តែប៉ុណ្ណោះរហូតមកដល់ពេលបច្ចុប្បន្ននេះចំនួនសិស្សកើនឡើងដល់ជាង 1,1000នាក់។
សព្វថ្ងៃនេះមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការទទួលស្គាល់ និងល្បីល្បាញជាអន្តរជាតិតាមរយៈការទទួលពានរង្វាន់ លក្ខណៈអន្តរជាតិពីបណ្តាប្រទេសផ្សេងៗដូចជា សិង្ហបុរី បារាំង អារ៉ាប់រួម(ឌូបៃ) ស្វីស អង់គ្លេស សហរដ្ឋអាមេរិក ព្រុយណេ ប៊ែលហ្សិក ចិន (ហុងកុង) និងប្រេសីលជាដើម។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បច្ចុប្បន្នមាន 3ទីតាំង គឺការិយាល័យកណ្តាលស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន សាខាទួលគោកស្ថិតនៅ ផ្លូវលេខ289 សង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក (ទល់មុខសាលាបឋម សិក្សាទួលគោក) និងសាខាចាក់អង្រែស្ថិតនៅផ្លូវជាតិលេខ2 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយក្រុងតាខ្មៅ ឬសាខាខេត្តកណ្តាល) រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានអោយដឹងថា «មូលហេតុដែលបានជំរុញអោយបើកដំណើរការសាខាថ្មីគឺដោយសារតែស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងមានកេរ្តិ៍ឈ្មោះសាលាមានភាពល្បីរន្ទឺ ទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងដើម្បីរួមចំណែកក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាព និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងសំណូមពរជាច្រើនពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពីគ្រប់មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកដំណើរការសាខាចោមចៅ ដែលមាអាសយដ្ឋានអគារលេខ222 លើផ្លូវ វេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃ ទី13 ខែកុម្ភៈ ឆ្នាំ2019 តទៅ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានចាប់ផ្តើមទទួលចុះឈ្មោះសិស្សសម្រាប់វគ្គសិក្សាថ្មីចូលរៀន នៅថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2019។ អគារសិក្សាថ្មី សាខាចោមចៅនេះមានកម្ពស់ 7ជាន់ សាងសង់នៅលើផ្ទៃដី 656.5 ម៉ែត្រការ៉េ ដែលស្ថិតនៅមហាវិថី វេងស្រេង មានបរិវេណធំលូលាយសម្រាប់សិស្សានុសិស្ស បំពាក់ទៅដោយសម្ភារសិក្សាទំនើបៗ បន្ទប់មាន ផាសុកភាព អនាម័យ និងបរិសុទ្ធចេញចូល គ្រប់គ្រាន់ និងមានសុវត្ថិភាពដល់សិស្សានុសិស្សក្នុងការសិក្សា ប្រកបដោយប្រសិទ្ធិភាព និងគុណភាព តាមស្តង់ដាអន្តរជាតិ»
លោកបានលើកឡើងទៀតថា «យើងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ក្នុងការពង្រីកសាខា ចោមចៅគឺជាទីតាំងយុទ្ធសាស្ត្រមួយរបស់យើងក្រៅពីសាខាម៉ៅសេទុង សាខាទួលគោក និងសាខាចាក់អង្រែ។ នៅតំបន់នេះ និងតំបន់ជុំវិញចោមចៅ កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើឱ្យមានកំណើន ប្រជាជន និងសំណង់អគារធំៗ ជាច្រើនកំពុងរើកដុះដាល»។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានគម្រោងពង្រីកសាខាថ្មីចំនួន3 បន្ថែមទៀត ដែលមានទីតាំងដូចខាងក្រោម៖
- សាខាផ្សារថ្មី នឹងបើកដំណើរការក្នុងវគ្គសិក្សាទី61 ហើយយើងក៏កំពុង សម្លឹងមើលទីតាំងថ្មីមួយបន្ថែមទៀតនៅម្តុំផ្សារថ្មីដើម្បីបើកសាលារៀន អន្តរទ្វីប អារិកាំង ឬ យើងអាចប្រើប្រាស់អគារ Aii-PT សម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អារិកាំងសម្រាប់ឆ្នាំសិក្សា 2019 – 2010 តែម្តង។
- សាខាសែនសុខ ដែលមានទំហំដី 3ហិកតា សម្រាប់បើក មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អារិកាំង និងមានទីតាំងលេងកីឡា និង MJQE Square នៅសាខាសែន សុខ។
- សាខាទួលសង្កែ ដែលមានទំហំដី 7000 ម៉ែត្រការ៉េ សម្រាប់បើក មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អារិកាំង។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានយុទ្ធសាស្ត្រ និងមានគំម្រោងបើកសាខាថ្មីមានដូចខាងក្រោម៖
- សាខាច្បារអំពៅ
- សាខាជ្រោយចង្វារ
- សាខាទឹកថ្លា
- សាខាភ្នំពេញថ្មី
- សាខាទេពផន
- សាខាព្រែកភ្នៅ
- សាខាខេត្តកំពង់ស្ពឺ
- សាខាខេត្តកំពង់ចាម
- សាខាខេត្តសៀមរាប
- សាខាខេត្តបាត់ដំបង
មជ្ឈមណ្ឌលភាសា អេ អាយ អាយមានកម្មវិធីសិក្សាដូចជាវគ្គបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស និងភាសាចិន គ្រប់កម្រិត វគ្គបណ្តុះបណ្តាល TESOL ថ្នាក់ត្រៀមប្រឡង TOEFL ព្រមទាំង កុំព្យូទ័រគ្រប់ជំនាញ សម្រាប់សិស្សានុសិស្សគ្រប់វ័យ។ ក្រៅពីនេះផងដែរ ដើម្បីផ្តល់នូវឱកាសសម្រាប់យុវជនឱ្យទទួលបានការបណ្តុះបណ្តាលល្អ និង ទទួលបាននូវបទពិសោធសម្រាប់អាជីពនាពេលអនាគតរបស់ពួកគេមជ្ឈមណ្ឌល និងសាលារៀនមានមជ្ឈមណ្ឌលរៀបចំផែនការអាជីព និងស្វែងរកការងារធ្វើ (Career Planning and Placement Center) និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈខ្លីៗសម្រាប់សិស្ស និស្សិត ដែលកំពុងសិក្សានៅតាម មហាវិទ្យាល័យដែលត្រូវការបទពិសោធ និងប្រាក់ឧបត្ថម្ភសម្រាប់ការសិក្សា។

មជ្ឈមណ្ឌលភាសា អេ អាយ អាយបានផ្តល់ជូននូវ៖
- គុណភាព វិន័យ និងសេវាកម្មល្អ
- លោកគ្រូ អ្នកគ្រូ និងបុគ្គលិកមានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធន៍ខ្ពស់ក្នុងការបង្រៀនទាំងគ្រូសញ្ជាតិខ្មែរ និងគ្រូបរទេស។
- វិធីសាស្ត្រក្នុងការបង្រៀនតាមបែបបច្ចេកវិទ្យាទំនើប ដើម្បីឱ្យទាន់សម័យកាលសតវត្សរ៍ទី21
- ការគ្រប់គ្រងប្រកបដោយតម្លាភាព (គ្មានការលួចចម្លងគ្នា គ្មានការសូកប៉ាន់ ជាដើម)
- មានប្រព័ន្ធតាមដាន (ការហៅអវត្តមាន, ការជូនដំណឹងអំពីការមកចូលរៀនយឺត, ជំនួបរវាង អាណាព្យាបាល ជាមួយនឹងលោកគ្រូ អ្នកគ្រូ (PTA), ការជូនដំណឹងជាទៀងទាត់ទៅកាន់មាតាបិតា ឬ អាណាព្យាបាលសិស្ស។ ល។ )
- ការវាយតម្លៃជាប្រចាំអំពីវឌ្ឍនភាពរបស់សិស្ស (ការធ្វើកិច្ចការផ្ទះ/ កិច្ចការស្រាវជ្រាវ/ ការប្រឡង។ល។
- ចូលរួមសកម្មភាពផ្សេងៗ (សិក្ខាសាលា, កម្មវិធីប្រកួតប្រជែង, ទស្សនកិច្ចសិក្សា) ដើម្បីបញ្ជ្រាបនូវចំណេះដឹងបន្ថែម និងផ្សារភ្ជាប់ទ្រឹស្តីនឹងការអនុវត្ត
- ទីតាំងនៅជិតលំនៅដ្ឋានសិស្សានុសិស្ស ងាយស្រួលក្នុងការធ្វើដំណើរ ចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបន្ទប់សិក្សាបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានផាសុកភាព
- បណ្ណាល័យស្រាវជ្រាវ ពោរពេញដោយឯកសារគ្រប់កម្រិត និងគ្រប់ជំនាញ
- សេវាកម្មដឹកជញ្ជូនប្រកបដោយដោយសុវត្ថិភាព និងផាសុកភាព
- សេវាកម្មប្រឹក្សា ពិនិត្យសុខភាព និងព្យាបាលជំងឺ
- សិស្សានុសិស្សមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរម៉ោងសិក្សា
- កម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់ មនុស្សពេញវ័យ
- សេវាកម្មប្រឹក្សា និងណែនាំអំពីផ្នែកអប់រំ
- សិក្សាភាសាអង់គ្លេស និងភាសាចិន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ធ្វើឱ្យសិស្សានុសិស្សឆាប់ចេះក្នុងរយៈពេលដ៏ខ្លី ពោលគឺអាចស្តាប់ និយាយ អាន និងសរសេរបាន ស្ទាត់ជំនាញ
- សិស្សានុសិស្ស និងមាតាបិតា ឬអាណាព្យាបាលមួយចំនួនធំបានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលភាសា អេ អាយ អាយ ថាជាសាលាប្រកបដោយគុណភាព ឧត្តមភាព និងជាមាគ៌ាដឹកនាំសិស្សានុសិស្សទៅរកអនាគតដ៏ភ្លឺស្វាង។

គ្រាន់តែចុះឈ្មោះសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅនឹងទទួលបានអាហារូបករណ៍ដូចខាងក្រោមកម្មវិធីសិក្សាភាសាអង់គ្លេស (ESL Program)៖
- 50% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ 4នាក់ឡើងទៅ ក្នុងពេលតែមួយ
- 35% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ 3នាក់ ក្នុងពេលតែមួយ
- 25 % សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ 2នាក់ ក្នុងពេលតែមួយនិងកម្មវិធីសិក្សាភាសាចិន (CSL Program)៖
- 50% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ 4នាក់ឡើងទៅ ក្នុងពេលតែមួយ
- 35% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ 4នាក់ ក្នុងពេលតែមួយ
- 25% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ 2នាក់ ក្នុងពេលតែមួយ
- 15% រហូតដល់ 35% ពីកម្មវិធីបញ្ចុះតម្លៃសេវាកម្មរថយន្តពីសាលា
រចនាសម្ពន្ធក្រុមហ៊ុនមានដូចជា៖
- ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (Mengly J. Quach Education)
- មជ្ឍមណ្ឌលភាសា អេ អាយ អាយ (Aii Language Center)
- សាលារៀន អន្តរទ្វីប អាមេរិកាំង (American Intercon School)
- ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សឺវីស (Mengly J. Quach Education Services)
- អាហារដ្ឋាន អាឡិច គួច (Alex Food Court)
- ហាងកាហ្វេឆាតូ (Café Chateau)
- សេវាកម្មដឹកជញ្ជូនសិស្ស អន្តរទ្វីប (Intercon Transportation Services)
- បណ្ណាគារ អន្តរទ្វីប (Intercon Bookstore)
- ស្មាតម៉ាត (Smart Mart)
- មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច (Mengly J. Quach Student Health Center)
- TESOL House
- The Intercon Rooster
- MJQTV
- Mengly J. Quach University Press
- Mengly J. Quach Research Center
- Mengly J. Quach Foundation
- ប្រសិទ្ធភាពហ្វាយនែន (Prasethpheap Finance)

ពានរង្វាន់ និងការទទួលស្គាល់គឺពាន់រង្វាន់ទទួលស្គាល់ជាអន្តរជាតិទៅលើ គុណភាព ឧត្តមភាព ការចូលរួមចំណែកក្នុងសង្គម (CSR) ភាពជាអ្នកដឹកនាំពីប្រទេសនានាជាច្រើនដូចជា៖ ប្រទេសសិង្ហបុរី ប្រទេសបារាំង សហព័ន្ធអារ៉ាប់ ប្រទេសស្វីស សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស ប្រទេសប្រេស៊ីល ហុងកុង និងប្រទេសប្រ៊ុយណេ៕

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ បានចាប់ផ្តើមទទួលចុះឈ្មោះសិស្ស សម្រាប់វគ្គសិក្សាថ្មីចូលរៀន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ទទួលចុះឈ្មោះសិស្សចូលរៀនថ្នាក់ចំណេះទូទៅភាសាខ្មែរ សម្រាប់ឆ្នាំសិក្សាថ្មី២០១៩-២០២០ ចាប់ពីពេលនេះតទៅផងដែរ៕
