«គឺអត់ជឿជាក់ អាចថាគាត់ [បុគ្គលិកភ្នាក់ងារវីង] អាចច្រឡំអ្វីមួយចឹង ខ្ញុំក៏ Call [ទូរស័ព្ទ] ទៅបញ្ជាក់គាត់ម្តងទៀត ហើយពូខ្ញុំក៏គាត់បានប្រាប់ដែរថា ក្មួយមានបញ្ជាក់គេ ឬអត់? រង្វាន់ហ្នឹងនៅណាវិញ? ហើយគេឱ្យយើងសម្គាល់ខ្លួនបែបណាខ្លះ? ហេតុអីបានជាយើងជឿជាក់គេ?»។
ទាំងនេះជាការរៀបរាប់យ៉ាងរំភើបពីម្ចាស់រង្វាន់ម៉ាស៊ីនបោកខោអាវ ពីធនាគារឯកទេសវីង គឺកញ្ញាសាយ ចាន់រ័ត្ន រស់នៅរាជធានីភ្នំពេញ ខណៈកញ្ញាមិននឹកស្មានថាខ្លួនអាចឈ្នះរង្វាន់បានយ៉ាងពិតប្រាកដ ដោយបច្ចុប្បន្នមានការឆបោកថាឈ្នះរង្វាន់ស្រដៀងគ្នានេះជាច្រើន។
ក្រោយពីបានសួរនាំទៅកាន់បុគ្គលិកផ្នែកបម្រើអតិថិជនរបស់ធនាគារឯកទេសវីង ដោយអស់ចម្ងល់រួចហើយ កញ្ញាចាន់រត្ន័ ក៏បានសម្រេចចិត្តធ្វើដំណើរមកកាន់ហាងលក់ផលិតផលអេឡិចត្រូនិករបស់ក្រុមហ៊ុន LG ដែលស្របតាមការអញ្ជើញរបស់ភ្នាក់ងារវីងនាព្រឹកថ្ងៃសៅរ៍ទី 19មករាផងដែរ។
ការឈ្នះរង្វាន់នេះ គឺដោយសារតែស្ត្រីរូបនេះបានប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដើម្បីធ្វើការបញ្ជូលទឹកប្រាក់ប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ខណៈកញ្ញាវ័យ 24ឆ្នាំនេះ បានប្រើប្រាស់សេវាកម្មនេះតាំងពីពាក់កណ្តាល ឆ្នាំ2018មកម្លេះ។ កញ្ញា ចាន់រ័ត្ន ក៏បានលើកទឹកចិត្តអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនទាំងអស់ឲ្យចាប់ផ្តើមប្រើប្រាស់សេវានេះ ព្រោះវាអាចជាឱកាសសម្រាប់ក្លាយជាម្ចាស់រង្វាន់ធំៗលើកក្រោយៗទៀត។
ប្រសាសន៍កញ្ញាសាយ ចាន់រ័ត្ន៖ « អតិថិជនគួរប្រើប្រាស់នូវសេវាកម្មរបស់វីងទាំងអស់គ្នា ដូចថ្ងៃនេះខ្ញុំត្រូវម៉ាស៊ីនបោកខោអាវ ថ្ងៃក្រោយគឺអាចជារូបអ្នកពួកគាត់»។
អតិថិជនម្នាក់ក្នុងចំណោមអតិថិជនទាំង 21នាក់ ដែលបានឈ្នះរង្វាន់ទូរទឹកកពីកម្មវិធី “ធ្វើប្រតិបត្តិការ ដើម្បីឈ្នះរង្វាន់” របស់ធនាគារឯកទេសវីង គឺលោកហ៊ន់ វិច្ឆរ៉ា បានឱ្យដឹងថា ការប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង មិនត្រឹមតែផ្តល់ភាពងាយស្រួល រហ័ស មិនធ្វើឱ្យខាតពេលវេលាប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យអតិថិជន ចេះប្រើប្រាស់នូវឧបករណ៍ទំនើបៗដូចជា៖ ទូរសព្ទដៃក្នុងការធ្វើប្រតិបត្តិការទូទាត់សេវាកម្មផ្សេងៗ ជាដើម។
បុរសវ័យ 29ឆ្នាំ ម្នាក់នេះ មានទីលំនៅក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចែករំលែកពីបទពិសោធន៍របស់ខ្លួនយ៉ាងដូច្នេះថា៖«ល្អមែនទែន នៅពេលដែលវីងបាននាំចូលនូវបច្ចេកវិទ្យានេះ។ [វាធ្វើ] ឱ្យប្រជាពលរដ្ឋខ្មែរប្រើកម្មវិធីនេះធ្វើងាយរហ័ស ហើយងាយស្រួលយើងអត់ខាតពេល ងាយស្រួលរហ័សទាន់ចិត្តអ៊ីចឹង ព្រោះកាលណាយើង ប្រើបច្ចេកវិទ្យានេះទៅ ធ្វើឱ្យយើងកាន់តែមានចំណេះដឹងបន្ថែម ដើម្បីប្រើបច្ចេកវិទ្យាថ្មីទំនើប[ផ្សេង]បន្តទៀត»។
បច្ចេកវិទ្យាហរិញ្ញវត្ថុ (FinTech) មានដូចជាកម្មវិធីទូរស័ព្ទដៃ បាននឹងទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់គណនីធនាគារបច្ចុប្បន្ន ដោយសារតែវាផ្តល់ភាពងាយស្រួល រហ័ស ក្នុងការប្រតិបត្តិការហរិញ្ញវត្ថុនានា។ ធនាគារឯកទេសវីងបានឲ្យដឹងថា ធនាគាររបស់ខ្លួនទទួលបានអតិថិជនប្រមាណជាង 4លាននាក់ ដែលកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារមួយនេះ។ ក្នុងនោះដែរ មានអតិថិជនប្រមាណជាជាង 1លាននាក់ ដែលបានធ្វើការដោនឡូត និងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដែលជាផ្នែកមួយនៃបច្ចេកវិទ្យា ហិរញ្ញវត្ថុ សម្រាប់ធ្វើប្រតិបត្តិការទូទាត់ដោយមិនប្រើសាច់ប្រាក់។
ដោយមើលឃើញនូវការគាំទ្ររបស់អតិថិជន វីងបានបង្កើតជាកម្មវិធីប្រូម៉ូសិនជាច្រើន ដូចជាកម្មវិធី “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” ដើម្បីថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់ដែលបានប្រើប្រាស់ សេវាកម្មរបស់ធនាគារ។ កម្មវិធីប្រម៉ូសិននេះ គឺសម្រាប់តែអតិថិជនវីង ដែលប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដើម្បីធ្វើប្រតិបត្តិការដូចជា ផ្ទេរប្រាក់ពីគណនីទៅគណនី ផ្ទេរប្រាក់ពីគណនីទៅកាន់លេខទូរស័ព្ទ ផ្ទេរប្រាក់ ទៅក្រៅប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ និងដកប្រាក់ជាដើម។
កម្មវិធីចាប់រង្វាន់នេះ នឹងធ្វើឡើងជាបន្តបន្ទាប់ នៅថ្ងៃទី28 ខែមករា និងថ្ងៃទី7 ខែមីនា ឆ្នាំ2019 ខាងមុខនេះ ដែលធនាគារឯកទេសវីងគ្រោងផ្តល់រង្វាន់ធំៗជាច្រើនទៀត ក្នុងនោះរួមមានម៉ូតូ Zoomer X ទូរទស្សន៍ ទូរទឹកកក និងម៉ាស៊ីនបោកខោអាវ។
សម្រាប់ព័ត៌មានបន្ថែម៖ https://bit.ly/2FPx0Yj