ភ្នំពេញ៖ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី19 ខែមករា ឆ្នាំ2019 ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការ គម្រោងដ៏ថ្មីសន្លាងរបស់ខ្លួន ដែលមានឈ្មោះថា “អាម៉ូរី 7មករា។ ពិធីសម្ពោធនេះ ប្រព្រឹត្តទៅនៅភោជនីយដ្ឋាននាគក្រហម ក្រោមអធិបតីភាព លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី និងត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវប្រមាណ 100នាក់ ដែលជាអតិថិជនសក្តានុពលរបស់ក្រុមហ៊ុន។
លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា៖ “នៅពេលដែលប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រជាជនរបស់យើងក៏នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ ដែលបានជំរុញឱ្យ មានកំណើនអ្នកមានជីវភាពធូរធារកើនឡើង។ ដោយហេតុនេះក្រុមហ៊ុន អាម៉ូរី បានឈានជើងដើរតួយ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម”។
ដោយឡែកចំពោះគម្រោងដំបូងរបស់ “អាម៉ូរី 7មករា” លោកអគ្គនាយកបានប្រាប់ឱ្យដឹងថា ទីតាំងនៃគម្រោងនេះបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាន តំបន់អភិវឌ្ឍន៍ដ៏ទៃទៀតស្ថិតនៅជុំវិញ និងមានដងព្រែកធម្មជាតិ ដែលញ៉ាំងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល ហើយគម្រោងនឹងបញ្ចប់ការសាងសងក្នុងរយៈពេល 2ឆ្នាំខាងមុខនេះ។
គម្រោងនេះត្រូវបានធ្វើនៅលើផ្ទៃដីចំនួន 32ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ 7មករា ដែលតភ្ជាប់ផ្លូវជាតិលេខ6 ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ5 ដែលពោពេញដោយសក្តានុពលអភិវឌ្ឍខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ។ ទីតាំងគម្រោងនេះផងដែរ ក៏មានទីតាំងស្ថិតនៅជិតសួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិថ្មី និងគម្រោងបុរីល្បីៗជាច្រើនទៀត។ នៅក្នុងគម្រោងថ្មីនេះ អតិថិជននឹងទទួលបាននូវការបញ្ចុះតម្លៃដ៏អស្ចារ្យ និងមានការថែមជូនពិសេសមិនធ្លាប់មានជាច្រើនដូចជា ទិញផ្ទះមួយល្វែង ថែមជូនដីមួយឡូតិ៍ ទិញដីមួយឡូតិ៍ ថែមជូនមួយឡូតិ៍បន្ថែមទៀត។
នៅថ្ងៃទី19នេះផងដែរ គម្រោងនឹងធ្វើការលក់ជាតំណាក់កាល ដែលតំណាក់ទី1 របស់គម្រោងនឹងផ្តល់ជូនចំនួន4ជម្រើសដូចជា៖ ជម្រើសទី1 ដីទំហំ 5មX2mម ជម្រើសទី2 ដីទំហំ 10មX20ម ជម្រើសទី3 ដីទំហំ 20មX30ម និងជម្រើសទី4 ផ្ទះវីឡាកូនកាត់ទំហំ 5មX12ម។
ក្រុមហ៊ុនក៏ផ្តល់ជូននូវជម្រើសសមស្របជាមួយនឹងតម្លៃដ៏សមរម្យដល់អតិថិជន ដោយផ្តល់នូវការបង់ប្រាក់ដោយគ្មានការប្រាក់រហូតដល់រយះពេល3ឆ្នាំ។ ឆ្លងកាត់ការបើកលក់សាកល្បងមួយសប្តាហ៍កន្លងមកនេះក្រុមហ៊ុនបានលក់អស់ប្រមាណ50% លើសពីការរំពឹងទុក។ អតិថិជនរបស់អាម៉ូរីបានបង្ហាញពីការសប្បាយចិត្តដោយទទួលបាននូវតម្លៃពិសេស ហើយថែមទាំងទទួលបានការប្រូមូសិនពិសេស ទិញដីមួយឡូតិ៍ ថែមដីមួយឡូតិ៍ផងដែរ។
គួរបញ្ជាក់ផងដែរថា អាម៉ូរីគឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មទាំងស្រុងទៅលើវិស័យអចលនទ្រព្យ ដែលរួមមានការលក់ និងជួលអចលនទ្រព្យសម្រាប់លំនៅដ្ឋាន និងពាណិជ្ជកម្ម ការលក់គម្រោងវិនិយោគ ការវាយតម្លៃអចលនទ្រព្យ ការស្រាវជ្រាវលើវិស័យអចលនទ្រព្យ និងការពិគ្រោះយោបល់លើវិស័យនេះជាដើម។ល។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ លោកស្រី ស៊ី ម៉ាន់ឌី ជំនួយការអគ្គនាយក និង តាមរយៈលេខទូរស័ព្ទ៖ 089 999 996