ភ្នំពេញ៖ ថ្ងៃច័ន្ទ ទី14 ខែមករា ឆ្នាំ2019 នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិខាងក្រោមភោជនីយដ្ឋាន FCC មានភ្ញៀវកិត្តិយសប្រុស ស្រី ប្រមាណជាង 50នាក់ ដែលបានស្លៀកពាក់យ៉ាងស្រស់ស្អាត ហើយជាពិសេសគេសង្គេតឃើញនៅក្នុងដៃមានកាន់កែវស្រាទំពាងបាយជូរ និង កែវស្រាសំប៉ាញ (Champagne) ហើយជជែកគ្នាពីកម្មវិធីបើកសម្ពោធដំណើរការសារឡើងវិញរបស់ហាង Café Fresco ដែលទើបតែបានបញ្ចប់ការជួលជុលថ្មីនេះ។
ហាង Café Fresco ដែលមានសាខាជាច្រើននៅសហរដ្ឋអាមេរិក បានចាប់ផ្តើមចូលមកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2002 ដោយលោក Anthony Alderson ដែលជាជនជាតិអង់គ្លេស។ ការបើកសម្ពោធដំណើរការសារឡើងវិញម្តងនេះហាង Café Fresco បានបង្ហាញរូបរាងថ្មីរបស់ខ្លួនជាមួយនឹងភាពទាក់ទាញតុបតែងតាមបែបលក្ខណៈសិល្បៈអាណានិគមនិយមសម័យបារាំង និងលាយលំជាមួយនឹងការតុបតែងតាមបែបសម័យទំនើប ហើយជាពិសេសហាង Café Fresco បាននាំមកនូវមុខម្ហូបថ្មីជាច្រើនប្រភេទមកបម្រើជូនដល់អតិថិជនក្នុងអំឡុងពេលបើកសម្ពោធដំណើរការសារឡើងវិញ និង ចាប់ផ្តើមប្រកាសលក់ម្ហូបអាហារ កាហ្វេ និងភេសជ្ជះ។
នាពេលល្ងាចភ្ញៀវអាចអញ្ជើញមកទទួលទានស្រាជាច្រើនប្រភេទដែលមានដូចជា៖ ស្រាទំពាងបាយជូពណ៌ក្រហម និងទំពាងបាយជូពណ៌ស (Red Wine and White) និង ប្រភេទស្រាបៀរជាច្រើនមុខទៀតផងដែរ។
ភ្ញៀវអាចអញ្ជើញមកទទួលទានអាហារតាមបែបអឺរ៉ុបដែលមានដូចជា៖ សាំងវិចបែបអ៊ីតាលី ស៊ីសាសាឡាដ (Caesar Salad) ធូណាសាឡាដ (Tuna Salad) ជាដើម។ ហាង Café Fresco នឹងចាប់ផ្តើមបើកពីម៉ោង 6ព្រឹក ដល់ ម៉ោង9ល្ងាច ចំណែកឯផ្នែក នំប៉័ង និង នំខេកនឹងមានការបញ្ចុះតំលៃ 50% រៀងរាល់ថ្ងៃចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 9ល្ងាចផងដែរ។
គួរបញ្ចាក់ផងដែលថាហាង Café Fresco ក៏មានធ្វើនំលក់ដុំទៅបណ្តាហាងកាហ្វេ ហាងប៊ឺហ្គឺ និងផ្សារទំនើបមួយចំនួនក្នុងទីក្រុងភ្នំពេញ។
ហាង Café Fresco សូមអញ្ចើញភ្ញៀវទាំងអស់ដែលមានចំណូលចិត្តបែបអាហារអឺរ៉ុបនៅហាង Café Fresco ដែលស្ថិតនៅខាងក្រោមភោជនីយដ្ឋាន FCC ផ្ទះលេខ 363 វិថីស៊ីសុវត្ថិ ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា រឺក៏ ទំនាក់ទំនងលេខទូរស័ព្ទ៖ 069 25 32 22៕