នៅថ្ងៃអង្គារ ទី15 ខែមករា ឆ្នាំ2019 ពន្លឺព្រះអាទិត្យពណ៌មាសបានចាប់ផ្តើមរំកិលខ្លួនហៀបនឹងលិចម្តងបន្តិចៗនៅឯទីលានជល់ដំរី ដែលស្ថិតនៅលើទឹកអង្គរក្នុងទីក្រុងសៀមរាប នៅពេលនោះគេសង្កេតឃើញថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Jaya Catering & Events Services ក៏ដូចជាបុគ្គលិកទាំងអស់ប្រមាណជាង 350នាក់ ដែលស្លៀកពាក់ឯកសណ្ឋានក្នុងនាមជាអ្នកផ្តល់សេវាកម្មម្ហូបអាហារលក្ខណៈស្តង់ដា ហើយអី្វដែលជាចំណុចពិសេសជាងនេះទៅទៀតនោះ គឺការផ្តល់សេវាកម្មប្រភេទ វី វី អាយ ភី (VVIP) ជូនថ្នាក់ដឹកនាំរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចប្រជុំជាផ្លូវការរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (The Asian Cultural Council – ACC) និងកម្មវិធីសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅតំបន់អាស៊ី(The International Conference of Asian Political Parties- ICAPP)។
នៅក្នុងពិធីលៀងសាយភោជន៍នាពេលល្ងាចនៅមុខទីលានជល់ដំរីនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានស្ថាបនិកកិត្តិយសរបស់(The Asian Cultural Council – ACC) សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូអន្តរជាតិ ជាពិសេសវត្តមានរបស់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី 26ប្រទេសទូទាំងទ្វីបអាស៊ីប្រមាណជា 800នាក់ទៀត។ នៅក្នុងឱកាសនោះ ក្រុមហ៊ុន Jaya Catering & Events Services មានកិត្តិយសក្នុងការផ្តល់ជូនសេវាកម្មម្ហូបអាហារដែលបានចម្អិនជាអាហារដែលជាអត្តសញ្ញាណរបស់ខ្មែរមានដូចជា៖
1: ញាំស្វាយត្រីឆ្អើរបង្គាក្រៀម និងស្កាឡុបទឹកអម្ពិល (Green Mango Salad with Smoked Fish, Dried Shrimps & Scallop with Tamarind Sauce)
2: ស៊ុបក្រវាញមាន់ខ្មៅ (Black Chicken Soup with Cardamom)
3: គ្រាប់ជីរទឹកដូង (Basil Seeds with Coconut Juice)
4: សាច់គោដុត ត្រីស៊ីបាស់ចៀន បន្លែសរីរាង្គ និងបាយឆា (Roasted Beef Tenderloin, Pan-Fried Sea Bass, Organic Vegetables & Fried Rice)
5: បបរត្នោត និងផ្លែឈើស្រស់ (Palm Seeds Pudding & Fresh Fruits)
គួរបញ្ជាក់ផងដែរថា កម្មវិធីកិច្ចប្រជុំលើកដំបូងបង្អស់របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (The Asian Cultural Council – ACC) ត្រូវបានបង្កើតឡើងនៅឆ្នាំ2018 ដោយសន្និសីទអន្តរជាតិនៃគណបក្សនយោបាយតំបន់អាស៊ី (The International Conference of Asian Political Parties – ICAPP) និងមានតំណាងមកពីគណបក្សនយោបាយជាង 350 មកពី 52ប្រទេសនៅទូទាំងតំបន់ ហើយក្រុមប្រឹក្សានេះត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ (UNESCO) បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគីរវាងអង្គការយូណេស្កូ ICAPP និង ACC ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី4 ខែធ្នូ ឆ្នាំ2018 នៅខេត្តសៀមរាប។
តាងនាមឱ្យក្រុមហ៊ុន Jaya Catering & Events Services សូមថ្លៃងអំណរគុណដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី(The Asian Cultural Council – ACC) ដែលបានជ្រើសរើស និងគ្រាំទ្រសេវាកម្មម្ហូបអាហាររបស់ Jaya Catering & Events Services ជូនដល់គណៈប្រតិភូជាន់ខ្ពស់ក្នុងកម្មវិធី ACC និង ICAPP នាល្ងាចថ្ងៃអង្គារ ទី15 ខែមករា ឆ្នាំ2019 នៅឯទីលានជល់ដំរី ដែលស្ថិតនៅលើទឹកអង្គរក្នុងទីក្រុងសៀមរាប៕
Facebook Page៖ Jaya Catering & Events Management
លេខទូស័ព្ទ៖ 089 998 338 និង 069 888 034
អ៊ីម៉ែល៖ [email protected]