ចំពោះទឹកប្រាក់70លានរៀល ដែលជារង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តផ្តល់សំណាងដល់បុរសម្នាក់ទៀតហើយ មានឈ្មោះ សយ ស្រាំង អាយុ26ឆ្នាំ មានមុខរបរជាមន្ត្រីប៉ូលីស បច្ចុប្បន្ន រស់នៅ ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូរ ខេត្តកំពត ដោយមានប្រពន្ធជាអាជីវករលក់ដូរ។
ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់ប្រាក់រង្វាន់ដល់លំនៅដ្ឋាន បុរសរូបនេះបានឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅបន្ទាប់ពីសម្រាកពីការងារ និងឈ្លៀតពេលដឹកទំនិញអោយម៉ូយ ហើយអស់កម្លាំង ក៏បានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងមកទទួលទាន លុះពេលគាស់ក្រវិលកំប៉ុងក៏ស្រាប់តែឃើញមានរង្វាន់70លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ លោកមានអារម្មណ៍រីករាយជាខ្លាំង ហើយក៏យកទៅបង្ហាញអ្នកលក់ និងទូរស័ព្ទប្រាប់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅលើក្រវិលកំប៉ុងស្រាប់។ លោកបានបញ្ជាក់ថា ក្រោយពេលទទួលបានលុយរង្វាន់ទាំងនេះ លោកនឹងយកមួយចំណែកទៅសង់បំណុលធនាគារឯកជន ហើយយកមួយចំណែកទៀតទៅពង្រីកមុខរបរបន្ថែម សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត់ ។ ជាចុងក្រោយលោកក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវដែលបានជួយកែប្រែជោគវាសនាក្រុមគ្រួសាររបស់លោកឱ្យមានភាពល្អប្រសើរ។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់ 70លានរៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ ។ អ្នកទទួលទានអាចមានសំណាងបានឈ្នះរង្វាន់ធំ , អ្នកលក់ឱ្យគេត្រូវរង្វាន់ធំនឹងមានសំណាងបានទទួលរង្វាន់7លានរៀល ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេនៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន70ម៉ឺនរៀល ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕