នៅថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ភោជនីយដ្ឋានតូប៉ាហ្សនឹងរៀបចំទទួលស្វាគមន៍មេចុងភៅលំដាប់ផ្កាយ មួយពិភពលោកពីប្រទេសបារាំងគឺលោក CHRISTIAN TÊTEDOIE ។ ការទទួលទានអាហារពេលល្ងាចនឹងត្រូវចាប់ផ្តើមពីម៉ោង ៦:០០ ល្ងាចតទៅ ជាមួយនឹង មុខម្ហូបដែលបានច្នៃយ៉ាងពិសេស សម្រាប់អ្នកដែលចូលចិត្តទទួលទានម្ហូបបារាំង នៅក្នុងទីក្រុងភ្នំពេញ មានដូចជា ដំឡូងឈាមមាន់កិន ជាមួយផ្សិតម្ជុល , ឆ្អឹងជំនីទន្សាយអាំងរសជាតិដើម ឬ បង្អែមចំណិតក្រូចជាមួយការ៉េមដូង និងមុខម្ហូប ពិសេសៗ ជាច្រើនទៀត ដែលទាក់ទាញ និងមើលទៅគួរឲ្យចង់ទទួលទានដែលបានច្នៃប្រឌិតដោយមេចុងភៅផ្ទាល់។
លោក Christian Têtedoie មានទំនោរគំនិតដូច ឳពុកម្តាយរបស់លោកដែលជាអ្នកនិយម និងចូលចិត្តទីផ្សារផលិតផលស្រស់។ នេះ បញ្ជាក់យ៉ាងច្បាស់ថាលោកមានទំនោរទោរទន់ និងចូលចិត្តការចម្អិនតាំងពីកុមារភាពមកម្លេះ។ លោកបានហាត់រៀនពីជំនាញចម្អិន អាហារជាមួយមេចុងភៅផ្កាយបីល្បីៗលំដាប់ពិភពលោកជាច្រើនរូបដូចជា លោក Paul Bocuse លោក Georges Blanc និងជាមួយ លោក Marcel Le Servot នៅក្នុងបរមរាជវាំង Élysée ដែលនៅទីនោះលោកជាអ្នកចម្អិនអាហារ សម្រាប់ប្រធានាធិបតី។
មេចុងភៅលំដាប់ផ្កាយមួយលោក Têtedoie បានរៀបរាប់ថាការពណ៌នាខាងលើទាំងអស់នេះ គឺជាគ្រឿងផ្សំសំខាន់ៗនៃអាហារ របស់លោក។ គាត់បាននិយាយថា៖ ‘’ខ្ញុំមិនដែលបោះបង់ការផ្តល់តម្លៃចំពោះផលិតផលឡើយ ដើម្បីបញ្ជាក់ពីវាហើយរៀបចំវាយ៉ាងប្រុងប្រយ័ត្ន បំផុត ដើម្បីកំណត់ពីចំណុចពិសេសៗនៃគ្រឿងផ្សំនីមួយ’’ ។ អាហាររបស់គាត់គឺបង្ហាញពីភាពស្មោះត្រង់និងសប្បុរសធម៌។ តាមរយៈរូបមន្តផ្ទាល់ខ្លួន និងការរៀបចំដ៏អស្ចារ្យនៃភោជនីយដ្ឋានរបស់គាត់នៅទីក្រុង Lyon ក្នុងគោលដៅរបស់លោកគឺចង់ចែករំលែកបទ ពិសោធន៍ ធ្វើម្ហូបដ៏អស្ចារ្យបំផុតជាមួយភ្ញៀវរបស់គាត់។
ក្នុងនាមជាប្រធានសមាគមន៍មេចុងភៅប្រចាំប្រទេសបារាំង Les Maîtres Cuisiniers de France ដែលជាសមាគមន៍ធំមួយរបស់សភា មេចុងភៅនៅបារាំង, គោលដៅរបស់លោក Christian Têtedoie គឺដើម្បីផ្សព្វផ្សាយជាសកលនូវសិល្បៈនៃម្ហូបអាហាររបស់បារាំង។ ក្នុងកំឡុងពេលមួយសប្តាហ៍នៅភ្នំពេញនេះ គាត់នឹងចែករំលែកចំណេះនឹងជំនាញដល់បុគ្គលិកនៅភោជនីយដ្ឋានតូប៉ាហ្សដើម្បីជម្រុញនិង លើកទឹកចិត្ត ដល់ អ្នកជំនាន់ក្រោយដែលមាន បំណងចង់ក្លាយជាមេចុងភៅនៅកម្ពុជា។
ពត៌មានបន្ថែមសម្រាប់ការកក់សំបុត្រសូមទាក់ទង ទូរស័ព្ទ +855 (0)15 821 888,
ឬ អ៊ីម៉ែល [email protected]
ជីវប្រវត្តិសង្ខេបខ្លះៗរបស់លោក Christian Têtedoie
- នៅអាយុ ១៧ឆ្នាំ លោកបានឈ្នះពាន Best Apprentice ប្រចាំប្រទេសបារាំង ដែលបានរៀបចំ ដោយ “Best Craftsmen of France”
- ជាម្ចាស់ពាន Best Craftsman ប្រចាំប្រទេសបារាំងក្នុងឆ្នាំ1996 ដែលជាពានរង្វាន់ កម្រនឹងទទួល បាន។
- ជាម្ចាស់ភោជនីយដ្ឋាន Têtedoie ក្នុងទីក្រុង Lyon និងទទួលបានពានជាមេចុងភៅ ផ្កាយមួយក្នុងឆ្នាំ ២០០។
- នៅឆ្នាំ២០១១ គាត់ទទួលបានងារជាមេចុងភៅ Les Maîtres Cuisiniers de France ប្រចាំប្រទេសបារាំង ដែលជាសមាគមន៍ ដ៏សំខាន់មួយនៃមេចុងភៅ ដើម្បីផ្សព្វផ្សាយម្ហូបអាហារបារាំងទៅកាន់ពិភពលោក។
អំពីភោជនីយដ្ឋានតូប៉ាហ្ស
អស់រយៈពេលជាង២០ឆ្នាំមកហើយ ភោជនីយដ្ឋានតូប៉ាហ្សនៅតែបន្តបម្រើជូននូវអាហារបារាំងដ៏ល្អនិងឥតខ្ចោះនៅ រាជធានីភ្នំពេញ។ វាជាកន្លែងមួយដែលគេនិយមរៀបចំកម្មវិធី និងទទួលទានអាហារដែលត្រូវបានរៀបចំតុបតែងយ៉ាង ទាន់សម័យដែលឆ្លុះបញ្ចាំងពីវប្បធម៌ ភាពរីករាយ និងថាមពលនៃទីក្រុងដែលធ្វើឲ្យមានអារម្មណ៍ថាជាផ្ទះរបស់យើង។ បេសកកម្មរបស់បុគ្គលិកយើងគឺចែករំលែកសិល្បៈនៃម្ហូបបារាំងនៅក្នុងប្រទេសកម្ពុជា និងដើម្បីបង្កើនបទពិសោធន៍ផ្ទាល់ខ្លួនឲ្យខ្ពស់តាមរយៈសិល្បៈនៃការធ្វើម្ហូប។
ពត៌មានបន្ថែមអំពីកម្មវិធី:
កញ្ញា Gabrielle Gabillat ទូរស័ព្ទ +855 (0) 69 809 888, អ៊ីម៉ែល [email protected]
ឬ លោក. Tim Liu ទូរស័ព្ទ +855 (0) 69 258 555, អ៊ីម៉ែល l [email protected]