ព្រះសីហនុ៖ នាល្ងាចថ្ងៃទី4 ខែមករា ឆ្នាំ2019 ក្រុមហ៊ុនស្រាបៀរ Tiger បានធ្វើសន្និសីទស្តីពីការចាប់ពូលនៃប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នាសណ្ឋាគារឯករាជ្យ ដែលការប្រកួតជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី 5-6 ខែមករា ឆ្នាំ2019 នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ។
ក្នុងឱកាសប្រកាសសន្និសីទព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 រដូវកាលទី៧នៅមណ្ឌលខេត្តព្រះសីហនុដែលជាមណ្ឌលដំបូងក្នុងរដូវកាលថ្មីនេះ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីលោកស្រី ថោង បវរលក្ខិណា នាយកគ្រប់គ្រងទីផ្សារស្លាកសញ្ញា ស្រាបៀរ Tiger និងលោក ម៉ៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោក ម៉ៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានថ្លែងក្នុងឱកាសសន្និសីទសារព័ត៌មានថា សម្រាប់ការប្រកួតរដូវកាលថ្មីឆ្នាំនេះមានក្រុមចូលរួមយ៉ាងច្រើនកុះករដូចឆ្នាំមុនដែរ ព្រមទាំងទទួលបានការគាំទ្រពីយុវជនជាច្រើននាក់នៃការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 កាន់តែធ្វើឲ្យវិស័យកីឡាបាល់ទាត់កម្ពុជារបស់យើងទទួលការរីកចម្រើន។ តាំងនាមសហព័ន្ធសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរ Tiger ដែលបានរៀបចំព្រឹត្តិការណ៌នេះឡើងក្នុងគោលបំណងអភិវឌ្ឍន៍វិស័យបាល់ទាត់របស់កម្ពុជានាពេលខាងមុខនេះ។
ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 លើកទី 7 នេះកាន់តែអស្ចារ្យដោយយើងធ្វើឡើងរហូតដល់៩ខេត្ត/ក្រុងទូទាំងប្រទេស ប្រកួតកាន់តែច្រើន និងរង្វាន់សរុប 50,000ដុល្លារអាមេរិក ព្រមទាំងជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រដណ្តើមជើងឯក នៅរាជធានីភ្នំពេញ ថ្ងៃទី 16-17 មីនាខាងមុខនេះ។
នេះជាលើទី៧ហើយសម្រាប់ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 ដែលក្រុមហ៊ុនស្រាបៀរ Tigerបាននាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ហើយជាមណ្ឌលដំបូងត្រូវចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី5-6 ខែមករា ឆ្នាំ2019 ក្នុងចំណោម54ក្រុមគណៈកម្មការជ្រើសរើសយក6ក្រុមទៅធ្វើការប្រកួតផ្តាច់ព្រ័ត្រនៅកោះពេជ្រនៅរាជធានីភ្នំពេញ ថ្ងៃទី 16-17 មីនាខាងមុខនេះ។
ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ Tiger Street Football Festival 2019 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2019
ពិសាដោយការទទួលខុសត្រូវ