កាន់តែអស្ចារ្យ និងរីករាយបំផុតចំពោះអតិថិជនដែលគាំទ្រ មានចំណូលចិត្តទទួលទាន ប៊ឺហ្គឺរ ពីហាង Carl’s Jr. ជាមួយការផ្តល់ជូនជាពិសេស នូវ ប៊ឺហ្គឺរ រសជាតិដើមមកពីសហរដ្ឋអាមេរិក ឈ្ងុយឆ្ងាញ់ប្លែក ជាប់ចិត្តមិនអាចបំភ្លេចបាន ដែលទើបមកដល់កម្ពុជាកាលពីពេលថ្មីៗនេះ នោះ គឺ Original Angus Thickburger ។
កញ្ញា ជុំ សេងហុង ប្រធានផ្នែក Digital Marketing បានឱ្យដឹងថា សម្រាប់ Original Angus Thickburger ដែលទើបតែមកដល់កម្ពុជានាដើមឆ្នាំ 2019 នេះ គឺមានទំហំធំជាង ប៊ឺហ្គឺរ ធម្មតា ដែលត្រូវបានផ្សំឡើងដោយនំប៉័ងរសជាតិឈ្ងុយឆ្ងាញ់, សាច់គោហ្គូលអាំង ចម្អិនរួមគ្នាជាមួយឈីសនាំចូលពីអាមេរិក អមដោយខ្ទឹមបារាំងក្រហម ប៉េងប៉ោះ សាឡាដ និងទឹកជ្រលក់ដែលធ្វើឡើងដោយដៃ ប្រកបដោយអនាម័យខ្ពស់។
អ្វីដែលរឹតតែពិសេស និងអស្ចារ្យជាងនេះទៅទៀត ដើម្បីជាការអបអរសាទរនៃការបង្ហាញរូបភាពថ្មី នៃ Original Angus Thickburger នៅពេលនេះ រាល់អតិថិជនទាំងអស់ដែលទិញជាឈុត នឹងទទួលបានការទទួលភេសជ្ជៈដោយឥតកំណត់ រួមជាមួយនឹងការផ្តល់ជូននូវសំបុត្រកុន Major Cineplex ចំនួនមួយសន្លឹកផងដែរ ដែលការផ្តល់ជូននេះត្រូវបានធ្វើឡើងរហូតដល់អស់ពីស្តុក ។
គួរបញ្ជាក់ផងដែរថា ហាង ប៊ឺហ្គឺរ Carl’s Jr.ត្រូវបានបង្កើតឡើងតាំងពីអំឡុងឆ្នាំ1941 នៅសហរដ្ឋអាមេរិក ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបំបែកទីតាំងរបស់ខ្លួននៅចំនួន40ប្រទេសលើពិភពលោក ។ ដោយឡែក សម្រាប់វត្តមាននៅក្នុងប្រទេសកម្ពុជា គឺផ្តើមឡើងកាលពីអំឡុងខែតុលា ឆ្នាំ2016 ហើយសព្វថ្ងៃបានពង្រីកប្រជាប្រិយភាពរបស់ខ្លួនគួរឱ្យកត់សម្គាល់ ដោយមានទីតាំងរហូតដល់ 4 សាខា នៅទូទាំងរាជធានីភ្នំពេញ ក្នុងនោះរួមមាន សាខាទួលទំពូង1 ស្ថិតនៅផ្លូវ155 កែងផ្លូវ472 ខណ្ឌចំការមន, សាខា AEON Mall ខណ្ឌសែនសុខ, សាខាទួលគោក ស្ថិតនៅផ្លូវ 315 ជិត TK Avenue និងសាខាទី4 ស្ថិតនៅផ្លូវ51 កែងផ្លូវ310 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន ៕